+855 92 92 1000
Logo
ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?
Updated on: May 22, 2022, 11:33 a.m.
Published on: December 22, 2021, 4:46 a.m.

ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?


ឆ្នាំនេះយើងនាំមកនូវខ្លឹមសារបន្ថែមពិសេសសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2021-2022 ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់អចលនទ្រព្យកម្ពុជា ដោយយើងនឹងមានប្រភេទពានរង្វាន់ថ្មីៗជាច្រើន ។ ពិធីប្រគល់រង្វាន់នេះ និងមានការជួបជុំអាហារពេលល្ងាច ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ2022 ។ ពិធី​ប្រគល់​ពានរង្វាន់អចលនទ្រព្យដ៏អស្ចារ្យបំផុតក្នុងឆ្នាំនេះ មានបំណងលើកតម្កើងតែភាព​ល្អឥតខ្ចោះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ។

CREA Award

ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh នឹងក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ ។ លោកអ្នកអាច​ចូល​រួមនៅទីនោះដោយផ្ទាល់ ឬទស្សនាតាមការផ្សាយបន្តផ្ទាល់ ។ ពិធី​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ក្រៅ​បណ្ដាញ និង​អ៊ីនធឺណិត​សម្រាប់​អ្នក​ទាំង​អស់​គ្នា ។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បាននិយាយ​នៅក្នុង​ពិធី CREA កាលពីឆ្នាំ2019 ថា ៖«កត្តាជំរុញជាច្រើននៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់វិស័យអចលន​ទ្រព្យ​ជាទូទៅ ហើយសំខាន់បំផុតគឺលើកកម្ពស់ដល់ពិភពលោកនូវកម្រិតវិជ្ជាជីវៈ​នៃវិស័យអចលនទ្រព្យកម្ពុជា​ ។ នៅឆ្នាំនេះ ពានរង្វាន់អចលនទ្រព្យកម្ពុជានឹងជួយដល់វិស័យអចលនទ្រព្យកម្ពុជា» ។

ភ្នាក់ងារអចលនៈទ្រព្យដែលកំពុងដំណើរការទាំងអស់ និងរួមមានប្រភេទពានរង្វាន់​ជាច្រើន​សម្រាប់អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ រួមទាំងអចលនទ្រព្យដីធ្លី, ការអភិវឌ្ឍន៍ខុនដូ, អចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យនឹងត្រូវបាន​ទទួល​ស្គាល់ និងផ្តល់រង្វាន់ ។

CREA Award

ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh , សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នករៀបចំព្រឹត្តិការណ៍ នឹងមិនចូលរួមក្នុងដំណើរការវិនិច្ឆ័យនោះទេ ។ អ្នកចូលរួមនឹងត្រូវបានវិនិច្ឆ័យដោយអ្នកជំនាញ និងអ្នកដឹកនាំនៅក្នុងវិស័យអចលនទ្រព្យ​ដែលនឹងបោះឆ្នោត​ឱ្យទីភ្នាក់ងារដែលពួកគេយល់ថាសមនឹងឈ្នះ ។

អ្នកឈ្នះរង្វាន់ធំទទួលបាន ៖

  • ពានរង្វាន់ដែលរចនាយ៉ាងប្រណីត ដែលមានការរចនាដ៏អស្ចារ្យ បំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌ខ្មែរ
  • ត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏ឆ្នើមអាចប្រើប្រាស់សម្រាប់ការបណ្តាក់ទុននាពេលអនាគតនៅក្នុងទីផ្សារ
  • វិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលក្នុងវិស័យអចលនទ្រព្យកម្ពុជា ។ ការឈ្នះពានរង្វាន់នេះ​នៅលើគេហទំព័រ realestate.com.kh របស់លោកអ្នក នឹងជួយក្នុងការទទួលបានទំនុកចិត្តពីអតិថិជនគោលដៅ ។

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ សូមចូលទៅកាន់តំណភ្ជាប់ដែលនឹងទៅកាន់គេហទំព័រផ្លូវការ ហើយបំពេញទម្រង់បែបបទតាម​អនឡាញនៅថ្ងៃនេះ ។ អ្នកក៏អាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់យើងខាងក្រោម ។ ការចុះឈ្មោះចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបើកជាផ្លូវការហើយ ដូច្នេះកុំភ្លេចចុះឈ្មោះចូលរួមជាមួយពួកយើងសម្រាប់រាត្រីនៃការទទួលស្គាល់ដ៏ល្អឥតខ្ចោះសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា !

Key Contacts:

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ :

English & Khmer:

Name: Khiem Darina Stefania (Steff)

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager

Email: stefania.khiem@realestate.com.kh

Phone: +855 (0) 10 699 333

Chinese:

Name: Taing Muyngy (Muyngy)

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ:

English & Khmer:

Name: Tin Mashington (Ton)

Position: CREA Agent Entry Facilitator &

REAKH Relationship Manager

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Chinese:

Name: Taing Muyngy (Muyngy)

Position: CREA Agent Entry Facilitator &

REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ:

Name: Jeff Steeves

Position: Business Development Manager

Email: jeff.steeves@realestate.com.kh

Phone: +855 (0) 85 250 962

Comments