+855 92 92 1000
Logo
គុណតម្លៃការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា
Updated on: June 6, 2022, 5:05 p.m.
Published on: June 10, 2016, 1:26 p.m.
Realestate News

គុណតម្លៃការធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា


ការធានារ៉ាប់រងអាយុជីវិតជាគំនិតថ្មីមួយចំពោះប្រទេសកម្ពុជា ប៉ុន្តែនេះជារឿងមួយដ៏សំខាន់។ ការធានារ៉ាប់រងអាយុជីវិតគឺប្រហែលជាកំពុងការពារជីវិតរបស់អ្នកទៅនឹងហានីភ័យរាល់ថ្ងៃដែលដឹងថាអាចបណ្តាលឲ្យបាត់បង់អាយុជីវិត។ ហានីភ័យមួយដ៏ចម្បងនៅក្នុងប្រទេសគឺការស្លាប់ដោយសារគ្រោះ ថា្នក់ចរាចរណ៍។ អ្នកផ្តល់សេវាធានារ៉ាប់រងដែលឈានមុខគេ គឺក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនផលិតផលលើសេវាធានារ៉ាប់រងដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីធានាថាអ្នកដែលមានប័ណ្ណធានារ៉ាប់រង ជីវិតរបស់ពួកគេនឹងត្រូវបានការពារទៅនឹងគ្រោះថ្នាក់ដូចជា គ្រោះថ្នាក់ចរាចរណ៍ និងអ្វីផ្សេងទៀតដែលអាចកើត មានឡើងចំពោះពួកគេគ្រួសាររបស់ពួកគេ និង មនុស្សជាទីស្រលាញ់នឹងត្រូវបានការពារ និងផ្តល់ ជូនការធានាឲ្យអនាគតកាន់តែប្រសើរឡើង។ការធានារ៉ាប់រងអាយុជីវិតផ្តល់នូវឱកាស បន្សល់ទុកនៅ កេរ្តិ៍តំណែលបន្ទាប់ពីអ្នកបាត់បង់អាយុជីវិតទៅ និងធានាថាអ្នកដែលជិតស្និតបំផុតរបស់អ្នកនឹងទទួល បានការការពារខាងហិរញ្ញវត្ថុដោយមិនមានការបារម្មណ៍អ្វីឡើយ។ camlife ខេមឡៃហ្វ មានផលិតផលពីរគឺ សេវាកម្មការពារអាយុជីវិត និងសេវាកម្មសន្សំ សេវាកម្មការកាពារអាយុជីវិតគ្រប់ដណ្ដប់លើហានីភ័យដល់អាយុជីវិតរបស់ និងប្រាក់បន្សល់ទុកគឺការ រួមបញ្ចូលគ្នានៃការការពារជីវិត និងជាមធ្យោបាយមួយនៃការវិនិយោគ និងសន្សំប្រាក់ដើម្បីឲ្យប្រាក់ ទាំងអស់នោះធ្វើកាឲ្យអ្នកវិញ។ឡៃហ្វខេម វិនិយោគទឹកប្រាក់របស់អ្នកក្នុងកំឡុងពេលណាមួយ ឧទាហរណ៍ ១០ឆ្នាំ ឫ ១៥ឆ្នាំ បន្ទាប់ពីនោះទឹកប្រាក់នោះនឹងបានមកអ្នកវិញដែលមានរួមទាំងការប្រាក់ដែលបានបង្កកទុកតាមរយៈពេលការធ្វើវិនិយោគទុននោះ។ ក្នុងកំឡុងពេលនោះអ្នកមិនត្រឹមតែទទួលផលប្រយោជន៍ក្នុងការការពារទៅនឹងហានីភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយទៀតក្នុងការធ្វើឲ្យប្រាក់វិនិយោគរបស់អ្នកកើនឡើង នៅក្នុងពេលជាមួយគ្នា។ផលិតផលទាំងពីរបន្ថែមនូវតម្លៃដល់ជីវិតរបស់អ្នក និងមានភាពសមរម្យបំផុត។ ស្វែងយល់បន្ថែមអំពីការធានារ៉ាប់រងទាំងនេះ ឥឡូវនេះ!

ស្វែងយល់បន្ថែមអំពីនីតិវិធីការធានារ៉ាប់រងទំាងនេះឥឡូវនេះ!

Comments