+855 92 92 1000
Logo
កំណត់ចំណាំការផ្សាយផ្ទាល់៖ បច្ចុប្បន្នភាពអំពីកូវីឌនៅកម្ពុជា និងអ្វីដែលអ្នកទិញអចលនទ្រព្យកម្ពុជា សម្លឹងរក?
Updated on: June 6, 2022, 5:00 p.m.
Published on: May 4, 2021, 10:06 a.m.

កំណត់ចំណាំការផ្សាយផ្ទាល់៖ បច្ចុប្បន្នភាពអំពីកូវីឌនៅកម្ពុជា និងអ្វីដែលអ្នកទិញអចលនទ្រព្យកម្ពុជា សម្លឹងរក?


ក្រាហ្វ និងទិន្នន័យទីផ្សារផ្សេងៗទៀត មិនអាចត្រូវមើលរំលងនោះទេ នៅពេលដែលគេចង់វិភាគ អំពីនិន្នាការរបស់អ្នកទិញអចលនទ្រព្យក្នុងស្រុក។ ទោះជាបែបនេះក្ដី យើងក៏មិនអាចមិនឱ្យតម្លៃសារៈសំខាន់ នៃការសួរដោយផ្ទាល់ទៅម្ចាស់ផ្ទះ ឬអ្នកស្វះស្វែងរកអចលនទ្រព្យថា៖ “តើអ្នកសម្លឹងមើលអ្វី នៅពេលដែលទិញអចលនទ្រព្យ?” ផងដែរ។

សប្ដាហ៍នេះ កញ្ញាម៉ុម សុត្ថាវត្តី ប្រធានគ្រប់គ្រងទូទៅនៃRealestate.com.kh នឹងចែករំលែកបទពិសោធរបស់កញ្ញាក្នុងការទិញផ្ទះ និងការស្វែងយល់នានា ទៅលើផ្នត់គំនិតរបស់អ្នកស្វះស្វែងរកអចលនទ្រព្យនៅកម្ពុជា។ ជួបជាមួយកញ្ញានៅថ្ងៃទី០៥ ខែឧសភា (ពុធ) វេលាម៉ោង២រសៀល GMT+& នៅលើទំព័រFacebook របស់Realestate.com.kh

កញ្ញាសុត្ថាវត្តីមានបទពិសោធន៍ជាង៥ឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងបានបម្រើការងារជាមួយRealestate.com.khជាង៣ឆ្នាំកន្លងមកហើយ។ ជាមួយRealestate.com.kh វត្តីបានធ្វើការពាក់ព័ន្ធនឹងការលក់តាមប្រព័ន្ធឌីជីថល ការគ្រប់គ្រងទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍ និងទីផ្សារ មុនពេលដែលកញ្ញាក្លាយជាអ្នកប្រធានគ្រប់គ្រងទូទៅ ដោយមានការងារស្នូលផ្តោតទៅលើការនិយាយជាមួយអ្នកទិញអចលនទ្រព្យ និងត្រួតពិនិត្យកំណើនទីផ្សារ ដែលពួកយើងបានជម្រុញសម្រាប់អតិថិជនរបស់យើង និងកំណើនទីផ្សារទាំងនោះ ត្រូវបានផ្ដល់ក្នុងកម្រិតមួយខ្ពស់។

វត្តី ក៏បានក្លាយជាម្ចាស់ផ្ទះនាពេលថ្មីៗនេះផងដែរ។ ហេតុដូចនេះ យើងនឹងស្វែងយល់អំពីដំណើរការសម្រេចចិត្តរបស់កញ្ញា ក្រោមទស្សនទានរបស់អ្នកទិញអចលនទ្រព្យក្នុងស្រុក ព្រមទាំងពិភាក្សាអំពីអ្វី ដែលអ្នកទិញក្នុងស្រុក សម្លឹងរកនាពេលបច្ចុប្បន្ន ពីទស្សនទានរបស់ម្ចាស់ផ្ទះលើកដំបូង ទៅកាន់ទស្សនទានរបស់អ្នកវិនិយោគក្នុងស្រុក។

ប្រសិនបើអ្នកជាភ្នាក់ងារលក់ អ្នកអភិវឌ្ឍអចលនទ្រព្យ និងអ្នកវិនិយោគលើអចលនទ្រព្យ ការផ្សាយផ្ទាល់តាមអនឡាញនេះ នឹងផ្ដល់គំនិត និងការយល់ឃើញដែលត្រូវការជាចាំបាច់ ដើម្បីមើលធ្លុះផ្នត់គំនិតអ្នកស្វះស្វែងរកអចលនទ្រព្យក្នុងស្រុក។

ចុះឈ្មោះជាមុន សម្រាប់កម្មវិធីនៅទីនេះ៖ ចុះឈ្មោះនៅទីនេះ

Comments