+855 92 92 1000
Logo
វេទិកាស្ថាបនាធនធានកម្ពុជា៖ ការចាប់ផ្តើមអាជីវកម្មថ្មីនិងការពង្រឹងបណ្តាញទំនាក់ទំនង
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 4:02 a.m.
Realestate News

វេទិកាស្ថាបនាធនធានកម្ពុជា៖ ការចាប់ផ្តើមអាជីវកម្មថ្មីនិងការពង្រឹងបណ្តាញទំនាក់ទំនង


ភាពជាដៃគូអាចជាគន្លឹះដ៏មានសក្តានុពលសម្រាប់ភាពជោគជ័យនៃការធ្វើអាជីវកម្ម! ក្រុមហ៊ុន 360 Ads & Events បានរៀបចំវេទិកាសាធារណៈមួយដោយមានការចូលរួមពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិនៅក្នុងគោលបំណងដើម្បីឲ្យមានការជួបជុំគ្នាឆ្ពោះទៅរកការសហការគ្នាឲ្យកាន់តែល្អ ប្រសើរឡើង សម្រាប់អាជីវកម្មកម្ពុជា។

កាលពីថ្ងៃទី ១៦-១៧ ខែកុម្ភៈឆ្នាំ ២០១៧ ក្រុមហ៊ុន 360 Ads & Events​ បានធ្វើវេទិកាសាធារណៈមួយហៅថា "ស្ថាបនាធនធាន" នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកានេះគឺជាវេទិកាលើកទីមួយនៅក្នុងប្រទេសកម្ពុជាដែលមានគោលបំណងដើម្បីជួយដល់ក្រុមផ្សេងគ្នាដូចជា៖ យុវជន សិស្សនិស្សិត អ្នកចាប់ផ្ដើមអាជីវកម្មថ្មី អ្នកជំនាញវិស័យអចលនទ្រព្យ និងសាធារណជនទូទៅ។ គោលដៅគឺដើម្បីអប់រំមនុស្សទាំងនេះឲ្យយល់ដឹងកាន់តែប្រសើរឡើងពាក់ព័ន្ធនឹងកត្តាហិរញ្ញវត្ថុ និងអាជីវកម្ម ដើម្បីឱ្យពួកគេអាចឈានដល់គោលដៅអាជីវកម្មរបស់ ខ្លួននៅក្នុងរបៀបដែលមានភាពងាយស្រួលបំផុត។

កញ្ញា Dary Dek នាយកគ្រប់គ្រងនៃក្រុមហ៊ុន 360 Ads & Events បាននិយាយថាកម្មវិធី “ស្ថាបនាធនធាន” គឺជាព្រឹត្តិការណ៍ដែលបានរួមបញ្ចូលពិព័រណ៍បីរួមគ្នាក្នុងវេទិការតែមួយមួយរួមមាន៖ ស្ថាបនាធនធានធ្វើទីផ្សារការចាប់ផ្ដើមអាជីវកម្មថ្មី។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបង្កើតជាវេទិកាថ្មីមួយសម្រាប់ការអប់រំហិរញ្ញវត្ថុសម្រាប់សាធារណៈជនដើម្បីបង្ហាញពី សក្តានុពលនៃការចាប់ផ្តើមអាជីវកម្មថ្មីនិងពង្រឹងបណ្តាញទំនាក់ទំនងក្នុងចំណោមដៃគូអាជីវកម្មនិងវិនិយោគិន។ វេទិកាក៏មានគោលបំណងដើម្បីនាំយកមកនូវការពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងសមាគមន៍ ក្រុមហ៊ុនអាជីវកម្ម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។

វេទិការយៈពេលពីរថ្ងៃត្រូវបានគេបែងចែកទៅជាប្រាំបីវគ្គដើម្បីផ្តល់នូវទស្សនៈនិងគំនិតខុសគ្នាៗពីវាគ្មិនជាច្រើនរូប។ ប្រធាន បទនៃវេទិកានេះរួមមានដូចជា៖ “អ្នកគួរតែឈប់ពីការងាររបស់អ្នក និងចាប់ផ្តើមអាជីវកម្មមួយដែរឬទេ?” “តើធ្វើដូចម្តេចដើម្បីបង្កើតប្រាក់ចំណូលច្រើនជាងមួយមុខរបរ?” “តើធ្វើដូចម្តេចដើម្បីជ្រើសរើសបុគ្គលិកលក់ត្រឹមត្រូវ”  “ការធ្វើអាជីវកម្មអនឡាញ និងរបៀបបង្កើតផលចំណេញពីអាជីវកម្មអនឡាញ” “មូលដ្ឋាននៃការវិនិយោគលើអចលនទ្រព្យ” របៀបដែលវិនិយោគិនទួលបានអត្ថប្រយោជន៍ពីចាប់ផ្តើមអាជីវកម្មថ្មី”  “គន្លឹះក្នុងការបង្កើតក្រុមការ ងារទីផ្សាររឹងមាំ” និងការបង្កើតកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម”។

វាគ្មិននីមួយៗបានជម្រុញទឹកចិត្ត និងលើកទឹកចិត្តល្អបំផុតដល់សិស្សនិស្សិតនិង សហគ្រិនវ័យក្មេងក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួននិងបង្កើតផែនការអាជីវកម្ម។

លោក ផល ពុទ្ធី ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Small World Cambodia បានលើកឡើងថា“ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មមួយដំបូងត្រូវប្រាកដថាអ្នកបានដឹងនូវអ្វីដែលអ្នកចង់ធ្វើហើយអ្វីដែលចង់ធ្វើនោះគឺជាអ្វីមួយដែលអ្នកចូលចិត្តបំផុត។ នៅពេលដែលអ្នកដឹងថាអ្នកចូល ចិត្តធ្វើអ្វីហើយ អ្នកអាចព្យាយាមធ្វើអាជីវកម្មនោះ "។    

លោក ជី សិលា​ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabay Digital Corporatio ក៏បានចែករំលែកនូវគំនិតស្រដៀងគ្នាដែរ។ លោកនិយាយថា “ប្រសិនបើអ្នកកំពុងគិតពីការចាប់ផ្តើមអាជីវកម្មមួយធ្វើឱ្យប្រាកដថាសមនឹងនឹងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកបើមិនដូច្នេះទេអ្នកអាចនឹងធ្លាក់ចូលរកការបរាជ័យ”។

អ្នកចូលរួមវ័យវ័យក្មេងនៅក្នុងព្រឹត្តិការណ៍នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទដែលបានពិភាក្សារបស់វាគ្មិននីមួយៗ។ លោកសុខ​ ស៊ីណាត ម្នាក់ក្នុងចំណោមនិស្សិតជាច្រើនដែលបានចូលរួមវេទិកានេះជាមួយមិត្តភក្តិរបស់គាត់។ គាត់និយាយថា “ខ្ញុំចង់ចូលរួមក្នុងវេទិកាប្រភេទនេះខ្ញុំគិតថាគឺវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំដោយសារខ្ញុំអាចរៀនអ្វីដែលថ្មីដែលជាទូទៅមិនត្រូវបានបង្រៀននៅក្នុងថ្នាក់រៀននោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតវាអាចជួយខ្ញុំក្នុងការទទួលបានចំណេះដឹងអំពីទីផ្សារនាពេលបច្ចុប្បន្ន គំនិតអាជីវកម្មថ្មីៗ និងឱកាសផ្សេងៗ។”

បុគ្គលិកម្នាក់មកពីក្រុមហ៊ុនអចលនទ្រព្យមួយ  លោក វ៉ាន់ វិចិត្រ និយាយថា “វេទិកានេះបានជួយខ្ញុំឱ្យយល់ពីរបៀបក្នុងការបង្កើតអាជីវកម្មថ្មីយល់ពីគន្លឹះនៃការលក់ និងក្រុមអ្នកលក់ល្អ។ ខ្ញុំក៏បានមានឱកាសដើម្បីជួបជាមួយសហគ្រិនអាជីវកម្មទទួលបានជោគជ័យ ដែលបានចែករំលែកគំនិត និងគន្លឹះអំពីអាជីវកម្មរបស់ពួកគេ។”

សរុបសេចក្តីមកថាវេទិកានេះបានបញ្ចប់ដោយជោគជ័យក្នុងដំណើរការរយៈពេលពីរថ្ងៃរបស់ខ្លួនដោយមានអ្នកចូលរួមជាង 200នាក់ និងមានអ្នកចូលរួមទស្សនាកន្លែងតាំងបង្ហាញអាជីវកម្មដែលមានស្តង់ចំនួន40 កន្លែងនៅក្នុងវេទិកានេះ។ ក្រុមហ៊ុន 360 Ads & event នឹងមានព្រឹត្តិការណ៍ និងវេទិកាជាច្រើនទៀតក្នុងពេលប៉ុន្មានខែខាងមុខនេះ។

តាមដានព័ត៌មានបន្ថែមអំពីការណែនាំវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments