+855 92 92 1000
Logo
គម្រោង ភូមិកីឡដ្ឋាន វើលប្រ៊ីដ៍ បន្តបញ្ចុះតម្លៃរហូតដល់ $7000 ដល់ថ្ងៃទី០៥ ធ្នូ
Updated on: May 20, 2022, 8:39 a.m.
Published on: November 29, 2021, 8:27 a.m.

គម្រោង ភូមិកីឡដ្ឋាន វើលប្រ៊ីដ៍ បន្តបញ្ចុះតម្លៃរហូតដល់ $7000 ដល់ថ្ងៃទី០៥ ធ្នូ


ក្រោយព្រឹត្តិការណ៍ Black Friday ដោយទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដោយគម្រោងបានដាក់បង្ហាញនូវបន្ទប់គំរូពិតៗធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងពីគំនិតច្នៃប្រឌិត ភាពទាន់សម័យ ទំនើបៗរបស់ WORLDBRIDGE SPORT VILLAGE ប៉ុន្តែយ៉ាងណាមិញការផ្តល់ជូនបញ្ចុះតម្លៃពិសេសគម្រោងគឺនៅតែបន្តរហូតដល់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុននេះ ។

ការបញ្ចុះតម្លៃចាប់ពី $2500 ទៅ $7000 ភ្លាមៗសម្រាប់គ្រប់ប្រភេទលំនៅដ្ឋានរបស់ WORLDBRIDGE SPORT VILLAGE ពិសេសអតិថិជននិងទទួលបានការបញ្ចុះតម្លៃ 1% បន្ថែមទៀតទៅលើការបង់ប្រាក់ដែលអតិថិជនកំពុងតែមាន និងទទួលបានការផ្តល់ជូនពិសេសសម្រាប់សម្ភារះប្រើប្រាស់សម្រាប់អតិថិជនជាច្រើនមុខដូចជា ៖ ម៉ាស៊ីនត្រជាក់, ទូក្រោមចង្រ្កាន, ឈុតបន្ទប់ទឹក, ម៉ាស៊ីនបឺតផ្សែង និងចង្រ្កានអគ្គិសនី -ល- ។ លក្ខខណ្ឌបង់ប្រាក់ពិសេសងាយស្រួលអតិថិជនអាចបង់រំលស់បានរហូតទៅដល់ 60ខែដោយគ្មានការប្រាក់ជាមួយម្ចាស់គម្រោងផ្ទាល់ ។

គម្រោង WORLDBRIDGE SPORT VILLAGE គឺជាលំនៅដ្ឋានពាណិជ្ជកម្ម ជាប្រភេទខុនដូ និងប្រភេទផ្ទះវីឡា ដែលជាគម្រោងដ៏ធំស្កឹមស្កៃ និងមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន​ទីតាំងកំពុងតែមានការអភិវឌ្ឍន៍ដ៍អស្ចារ្យស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីសង្កាត់ពាណិជ្ជកម្មកណ្តាលនៃរាជធានីភ្នំពេញ ដែលលសុទ្ធសឹងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ។

WORLDBRIDGE SPORT VILLAGE នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣​ ខាងមុខនេះ អ្វីដែលអស្ចារ្យជាងនេះអតិថិជនដែលបានជាវនៅគម្រោងនេះអតិថិជនមិនចាំបាច់យកអ្វីមកជាមួយទេ ដោយគ្រាន់តែវេចសម្លៀកបំពាក់មកជាមួយប៉ុណ្ណោះ ៕

 

Comments