+855 92 92 1000
Logo
គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!
Updated on: June 6, 2022, 5:01 p.m.
Published on: July 20, 2020, 11:12 a.m.

គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!


គម្រោងខុនដូ Vue Aston មានកិត្តិយសក្នុងការស្វាគមន៍ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមក្នុងព្រឹត្តិការណ៍ Vue Aston VIP Event ដែលនឹងប្រព្រឹត្តធ្វើឡើ់ង នៅថ្ងៃសៅរ៍ ទី០១​ ខែសីហា ឆ្នាំ២០២០​ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏កម្រនេះនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់ភ្លាមៗ រហូតដល់ ៤ម៉ឺនដុលា្លរ ព្រមទាំងឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរស័ព្ទ iPhone ម៉ូតូដ៏ថ្មីសន្លាង និងកាដូពិសេសៗជាច្រើនទៀត។

ព្រឹត្តិការណ៍ Vu​e Aston VIP Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ Peninusla Capital ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន FazWaz និងក្រុមហ៊ុន HUIONE Pay។ កម្មវិធីនេះចាប់ផ្ដើម ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅទីតាំងការិយាល័យលក់ គម្រោង Vue Aston ស្ថិតនៅតាមបណ្ដោយវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

គម្រោង Vue Aston គឺជាគម្រោងអភិវឌ្ឍន៍ដ៏ថ្មីសន្លាង ស្ថិតនៅតំបន់អភិវឌ្ឍន៍រហ័សនៃខណ្ឌច្បារអំពៅ។ គម្រោងនេះមានខុនដូសរុបចំនួន ៨៩៥ យូនីត មានទំហំចាប់ពី ៦៦ម៉ែត្រការ៉េ ដល់ ១០១ម៉ែត្រការ៉េ ដែលផ្ដល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់អតិថិជន។

គម្រោងនេះមានទីតាំងយ៉ាងល្អ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលនាំមកនូវបរិយាកាសរស់នៅដ៏ស្រស់ថ្លា ស្រស់ស្រាយ និងបរិសុទ្ធ ហើយនៅមិនឆ្ងាយពីទីប្រជុំជនកណ្ដាលក្រុង។ អមជាមួយនឹងបរិក្ខារអគារជាច្រើន ដូចជា ក្លិបហាត់ប្រាណ សូណា និងអាងហែលទឹក គម្រោងនេះហ៊ុមព័ទ្ធដោយ ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន​ និងទីតាំងកម្សាន្តជាច្រើនទៀត ដែលនាំមកជូននូវជីវិតរស់នៅយ៉ាងពេញលេញ និងប្រកបដោយផាសុកភាព។

បន្ថែមពីលើនេះទៀត គ្រប់យូនីតនៃគម្រោង Vue Aston ផ្ដល់ជូនទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេមេគង្គ។ កាន់តែពិសេស គម្រោងនេះស្ថិតនៅក្បែរគម្រោងស្ពាន កោះពេជ្រ-កោះនរា ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់ទីប្រជុំជនកណ្ដាលក្រុង មានលក្ខណៈរហ័ស និងងាយស្រួលជាងមុន។

ជាមួយនឹងតម្លៃដ៏ទាក់ទាញ ម្ចាស់គម្រោងផ្តល់ជូននូវការធានាជួលត្រលប់ ៣៥% ក្នុងរយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ហើយអតិថិជនក៏អាចស្នើឥណទានពីធនាគារដៃគូជាមួយអត្រាការប្រាក់សមរម្យបំផុត។

ព្រឹត្តិការណ៍ Vue Aston VIP Event ស្វាគមន៍រាល់លោកអ្នក ដែលកំពុងស្វែងរកទិញ ឬ មានគម្រោងទិញអចលនទ្រព្យនាពេលខាងមុខ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមធ្វើការចុះឈ្មោះដោយសេរី តាមរយៈតំណរភ្ជាប់ខាងក្រោម។

អត្ថបទដោយ៖

 

Comments