កាលពីពេលថ្មីៗ ក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល ខូ អិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន ស៊ីប៊ីស៊ី ដើម្បីធ្វើសមាហរណកម្មដើម្បីបង្កើតសេវាកម្មវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល។
សមត្ថផលរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះនឹងបង្កើតបានជា សេវាកម្មកម្មវាយតម្លៃអចលនទ្រព្យ ដែលហៅបានថា Indication Plus ។ Indication Plus នឹងអាចអនុញ្ញាតអោយអតិថិជន រឺដៃគូរមានតម្រូវការផ្នែក វាយតម្លៃអចលនទ្រព្យ អាចស្វែងរក និងស្នើសុំប្រើប្រាស់បាននៅលើ ផ្លេតហ្វមនៃឧបករណ៍គ្រប់គ្រងប្រវត្តិឥណទានរបស់ក្រុមហ៊ុន ស៊ីប៊ីស៊ី។
តាមការលើកឡើងរបស់លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល បានលើកឡើងថា Indication Plus នេះគឺជាសេវាវាយតម្លៃអចលនទ្រព្យបែបទំនើប និងត្រឹមត្រូវ ដែលអាចវិភាគ និងចេញរបាយការណ៍វាយតម្លៃអចលនទ្រព្យបឋម មានលក្ខណៈពេញលេញ និងស្វ័យប្រវត្តិ។ សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថលមួយនេះត្រូវបានរៀបរៀងរូបមន្តដោយ
អ្នកជំនាញផ្នែកអចលនទ្រព្យ ដោយប្រើប្រាស់ស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ Indication Plus នេះអាអនុញ្ញាតអោយ អ្នកប្រើប្រាស់អាចប្រើបានទោះបីពួកគេនៅទីណាក៏ដោយ។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានបង្ហាញថា ប្រមាណ៥០% នៃឥនទានដែលបានផ្តល់ដល់អ្នកកម្ចីនៅលើ ទីផ្សារត្រូវបានធានាដោយអចលនទ្រព្យ ដែលដាក់ស្នើកម្ចី ដូច្នេះការស្វែងរកដឹងអំពីតម្លៃ អចលនទ្រព្យគឺមានសារៈសំខាន់ខ្លាំងក្នុងការវាយ តម្លៃឥណទាន។ បន្តទៀត លោកក៏ជឿជាក់យ៉ាង មុតមាំថាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នេះនឹងនាំមកនូវប្រសិទ្ធិភាពខ្ពស់ទៅដល់ វិស័យហិរញ្ញវត្ថុផងដែរ៕
Comments