+855 92 92 1000
Logo
ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio
Updated on: June 7, 2022, 6:34 a.m.
Published on: December 16, 2020, 4:00 a.m.

ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio


 

ចាប់តាំងពីជំនាន់មុនមកទល់ពេលបច្ចុប្បន្នទីក្រុងភ្នំពេញតែងតែត្រូវបានគេចាត់ទុកជារាជធានី ដែលពោរពេញទៅដោយសំណង់ពិសេសៗ រួមបញ្ចូលទាំងសំណង់សម័យអាណានិគម សំណង់ទំនើបជាច្រើន។ ក្នុងចំណោមស្ថាបត្យកម្មយ៉ាងចំណានទាំងនេះ ក៏មានការបង្កប់ស្នាដៃដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីមួយគឺក្រុមហ៊ុន The Room Design Studio។​

ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០៨ ក្នុងកំឡុងពេលមួយដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះមានការងើបឡើងយ៉ាងលឿន។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការរចនាគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចដែលស្ថាបនាឡើងសម្រាប់សហគមន៍ទាំងមូល រហូតដល់ហេដ្ឋារចនាសម្ព័ន្ធធំៗ។ ក្រុមហ៊ុន The Room Design Studio អនុវត្តការតុបតែងរបស់ពួកគេដោយជ្រើសយកគោលគំនិតរចនាបែបទំនើបទាន់សម័យ សាកសមក្នុងការតុបតែងគេហដ្ឋាន ឬអគារការិយាល័យដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក និងក្រៅស្រុក។ ស្នាដៃរបស់ក្រុមហ៊ុន The Room Design Studio រួមមានដូចជានៅសណ្ឋាគារ​The One Resort អាគារការិយាល័យពាណិជ្ជកម្ម Regus Office Exchange Square អាគារខុនដូ Skyline Apartments ក្រុមហ៊ុនរថយន្ត BMW Phnom Penh -ល-។

ការកសាងអត្តសញ្ញាណតាមរយៈស្ថាបត្យកម្ម

ស្ថាបត្យកម្មត្រូវសម្របខ្លួនទៅតាមតម្រូវការរបស់អតិថិជន ដូច្នេះក្រុមហ៊ុន The Room Design Studio ប្រកាន់ខ្ជាប់នូវគោលការណ៍នេះជាប់ជានិច្ចក្នុងការអនុវត្តរាល់ការរចនាម៉ូដរបស់ពួកគេសម្រាប់អតិថិជនកម្ពុជា។ ដោយសម្លឹងឃើញពីភាពរស់រវើក ដែលរួមបញ្ចូលនូវសម្រស់ធម្មជាតិ មរតកដ៏សំបូរបែប និងភាពកក់ក្តៅបន្សល់ទុកដោយបុព្វបុរសខ្មែរ វាជាកត្តាលើកទឹកចិត្តដល់ស្ថាបត្យកររបស់ The Room ក្នុងការប្តេជ្ញាចិត្តបង្កើតនូវភាពច្នៃប្រឌិតថ្មីៗតាមរយៈស្នាដៃរបស់ពួកគេ។

ចាប់តាំងពីបង្កើតបានជាង១០ឆ្នាំមកនេះ The Room Design Studio បានបង្កើនការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់ដែលបានមើលឃើញតាមរយៈស្នាដៃរបស់គេ។ ជាលទ្ធផលគេអាចមើលឃើញយ៉ាងច្បាស់តាមរយៈសមិទ្ធផលរបស់ក្រុមហ៊ុន The Room Design Studio ដែលបានបង្ហាញនូវអត្តសញ្ញាណជាតិដ៏រឹងមាំលើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា។

សិល្បៈនៃការតុបតែងផ្ទៃខាងក្នុងដ៏មានអត្ថន័យ

ក្រុមហ៊ុន The Room Design Studio ទទួលស្គាល់ថាចំនុចស្នូលនៃស្ថាបត្យកម្មរបស់ខ្លួនគឺជាការរួមបញ្ចួលគ្នារវាងមុខងារជាច្រើន ដោយមានការរួមសហការជាមួយវិចិត្រករ សិប្បករ និងលទ្ធកម្មផ្គត់ផ្គង់ក្នុងស្រុកដើម្បីបង្កើត សោភ័ណភាព និងទម្រង់ថ្មីៗដែលមានលក្ខណៈពិសេសមិនចាញ់ស្នាដៃរបស់​​ក្រុមហ៊ុន​អន្តរជាតិនោះឡើយ។

ចាប់ផ្ដើម និងបញ្ចប់ដោយអ្នកជំនាញ

ក្រុមហ៊ុន The Room Design Studio ដំណើរការទៅដោយរលូន មិនមែនធ្វើតួនាទីត្រឹមជាអ្នករចនាម៉ូដអគារតំណាងប៉ុណ្ណោះទេ។ ដំណាក់កាលដំបូងនៃគម្រោងនីមួយៗរួមមានការត្រួតពិនិត្យ និងកែប្រែគំរោងសាងសង់ដើម្បីឆ្លើយតបទៅនឹងបទដ្ឋាននៃការរចនាក៏ដូចជាត្រូវគោរពតាមបទបញ្ជា រួមទាំងការអនុញ្ញាតិត្រឹមត្រូវ កិច្ចសន្យាម៉ៅការ និងការប៉ាន់ប្រមាណការចំណាយពេលវេលាក្នុងការសាងសង់។

ការគ្រប់គ្រងគម្រោងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយីហោ និងបង្កើតអត្ថន័យនៃអគារ។ ចំណេះដឹងក្នុងតំបន់ស៊ីជម្រៅរបស់ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន និងជំនាញក្នុងការងារសំខាន់ៗ ជួយធានា និងសម្រួលប្រតិបត្តិការណ៍ការងារចាប់ពីការចាប់ផ្តើមរហូតដល់បញ្ចប់។

គម្រោងល្បីៗដែលជាស្នាដៃរបស់ The Room Design Studio

  1. The One Resort
  2. Regus Office Exchange Square
  3. Skyline Apartments
  4. TK Office Building
  5. UNICEF Cambodia
  6. BMW Phnom Penh
  7. HongKong Land Phnom Penh

Comments