មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតទេសភាពឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដែលផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ជីវិតថ្មីប្លែក ប្រៀបដូចជាការកម្សាន្ដក្នុងពេលវិស្សមកាល។
ជាមួយការរចនាគួរឲ្យទាក់ទាញ និងទីតាំងល្អឥតខ្ចោះប្របឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បានធ្វើឲ្យគម្រោង Prince Tian Xi Wan មានភាពលេចធ្លោសាកសមជាមួយការរស់នៅបែបសម័យថ្មី
និងការកម្សាន្ដបែបអភិជន។
គម្រោង Prince Tian Xi Wan ជាគម្រោងខុនដូប្រណីតពហុបំណង ដែលមានទីតាំងនៅជិតឆ្នេរជ័យជំនះ នៃខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានចាប់ផ្ដើមការដ្ឋានសាងសង់កាលពីដើមខែសីហាឆ្នាំ២០១៨ ដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះមកពីប្រទេសចិនគឺក្រុមហ៊ុន Prine Real Estate Group។
អំពីលំនៅដ្ឋានប្រណីត Prince Tian Xi Wan
គម្រោង Prince Tian XI Wan គឺជាគម្រោងអភិវឌ្ឍចម្រុះដ៏ធំបំផុតមួយនៅក្នុងខេត្តព្រះសីហនុ ហើយ វានឹងក្លាយទៅជាកន្លែងវិស្សមកាលតំបន់ឆ្នេរសមុទ្រលំដាប់ពិភពលោកដែលគួរឲ្យទាក់ទាញអមជាមួយ ទេសភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ។
គម្រោង Prince Tian XI Wan មានរួមបញ្ចូលជាមួយនឹង សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រណីត និងផ្សារទំនើប ដែលមាន ហាងទំនិញរួចពន្ធអន្ដរជាតិធំជាងគេ រោងភាពយន្ដ IMAX និងកន្លែងកម្សាន្ដតាមមាត់សមុទ្រជាច្រើនផ្សេងទៀត។
អាគារភ្លោះកម្ពស់២៩ជាន់នៅក្នុងគម្រោង មានអាផាតមិនប្រណីតសរុបទាំងអស់ចំនួន ១០៣៨យូនីត និងមានសណ្ឋាគារប្រណីតចំនួន៣៩៣បន្ទប់ផងដែរ។ គម្រោងនេះមានសួនច្បារពណ៌បៃតងនៅលើដំបូលអគារដែលលាតសន្ធឹងទំហំ១៣០០០ម៉ែត្រការ៉េ និងចំណតឡានមានទំហំធំទូលាយរហូតទៅដល់ ២៥០០០ម៉ែត្រការ៉េ ដែលមានកន្លែងចតរថយន្ដសរុប ទាំងអស់១៣២៨កន្លែង។
លក្ខណៈពិសេសនៃគម្រោង Prince Tian Xi Wan
គម្រោងនេះផ្ដល់ជូននូវកន្លែងស្នាក់នៅដែលមានភាពទាន់សម័យដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានគុណភាពខ្ពស់។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មធំៗរួមមាន ផ្សារទំនើប ហាងលក់ផលិតផលម៉ាកល្បីៗ សួនកុមារ រោងភាពយន្ដ ហាងស្ប៉ា ក្លឹបហាត់ប្រាណ ទីធ្លាលេងស្គីទឹកកក ខារ៉ាអូខេ និងក្លឹបទូកល្បឿនលឿន។
លើសពីនេះទៅទៀត នៅចម្ងាយត្រឹម៥គីឡូម៉ែត្រពីគម្រោងPrince Tian Xi Wan មានកន្លែងសំខាន់ៗជាច្រើនដូចជា៖ ការិយាល័យរដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត និងស្ថាប័នរដ្ឋជាច្រើនផ្សេងទៀត។
គម្រោង Prince Tian Xi Wan ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ ក៏ដូចជាការកម្សាន្ដចុងសប្ដាហ៍ឬពេលវិស្សមកាលជាដើម។
គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments