+855 92 92 1000
Logo
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
Updated on: June 6, 2022, 5:06 p.m.
Published on: August 29, 2016, 8:37 a.m.
Realestate News
Events & Announcements

អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត


editorial content cvea public forum

ក្នុងពេលថ្មីនេះ សមាគមន៍អ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំឲ្យមានវិទិការ សាធារណៈស្តីអំពី “បច្ចុប្បន្នភាព ឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា” សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលវេទិការនេះផ្តល់ផល ប្រយោជន៍ដល់អ្នកពាក់ ព័ន្ធក្នុងវិស័យអចលនទ្រព្យ រួមបានអ្នក អភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ អ្នកលក់ អ្នកទិញ ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលន ទ្រព្យជាដើម។

យោងទៅតាមលោ ផាត សុខ ដែលជាប្រធាននាយកដ្ឋានសូរិយោដីនៃក្រសួងរៀបចំដែននគរួបនីយកម្ម និងសំណង់ និងលោកស្រី ចាន់ សុជាតា ជាប្រធានការិយល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅ ដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នយើងមិនទាន់មានច្បាប់ ឫបទបញ្ញត្តិក្នុងការគ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍លក់ នោះទេ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើសេចក្តីពង្រាងច្បាប់លើប្រកាសប្រកាសលេខ ១២២២សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ(កែសម្រួល)។  

តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការវិនិយោគឥឡូវនេះ!

លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានថ្លែងពីផលវិជ្ជមាននៃច្បាប់ក្នុងការគ្រប់គ្រង លើអចលនទ្រព្យ និងជំរុញឲ្យស្ថាប័នរដ្ឋាភិបាលបង្កើតច្បាប់ ទាក់ទងនឹង ការគ្រប់គ្រងដីពុះឡូត៍ឲ្យលឿនបំផុត តាមដែលអាច ធ្វើទៅបាន ដើម្បីបង្កលក្ខណៈងាយស្រួល និងការពារផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលចំណាយថវិកាទិញ ដីពុះឡូត៍។

sino plaza vvip launchលោកក៏បានលើឡើងផងដែរថា ឥឡូវជាពេលល្អដែលត្រូវស្វែងរកចំណុចអវិជ្ជមានក្នុងវិស័ យអចលនទ្រព្យ ហើយក៏ត្រូវស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះផងដែរ។ នៅពេលនិ យាយពីវិស័យអចលនទ្រព្យ គឺចង់ផ្តោតទៅលើដីឡូតិ៍ និងខុនដូជាដើម ហើយចំណុច ពិសេស គឺត្រូវតែទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងក្រសួងរៀបចំដែនដី ដើម្បីឲ្យ មានលក្ខណៈស្របច្បាប់។

នៅក្នុងការពិភាក្សាតុមូលស្តីពីឱកាស និងបញ្ហាប្រឈមនៃការពុះដីឡូតិ៍លក់នៅកម្ពុជា លោក ថាវ លីណា អគ្គនាយកនៃក្រុមហ៊ុន ភី.អូ.ឌី ក្នុងគម្រោងសុរិន្ធភូមិសហគមន៍បៃតង បានមានប្រសាសន៍ថា លោកគាំទ្រឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកចង់ បំពេញកាតព្វកិច្ចឲ្យបានគ្រប់ទាំងអស់តាំងពីការសុំម្កល់ប្លង់មេ របស់គម្រោង និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទៅក្រសួងរៀបចំដែនដីជាដើម។

លោក ស៊ុយ កុកធាន ជានាយកប្រតិបត្តិនៃអង្គការទស្សនៈវិស័យដើម្បីសង្គមរីកចម្រើន បាននិយាយថា ដោយសារយើងមិនទាន់មានច្បាប់គ្រប់គ្រងលើការពុះដីឡូតិ៍ នេះជាផល  វិបាកមួយសម្រាប់ អ្នកទិញដីឡូតិ៍ ព្រោះថានៅពេលអនាគតតំបន់នោះអាចក្លាយជាតំបន់ អាណាធិបតេយ្យដោយ សារការសាងសង់មិនមានច្បាប់ទំលាប់ ខុសបច្ចេកទេស អាចមាន ផ្ទះវីឡាក្នុងចំណោមខ្ទម ឫអ្នកខ្លះសាងសង់ជាផ្ទះជាជួល ជាដើម។ អាចនិយាយថានេះជាបរា ជ័យសម្រាប់អ្នកដែលចង់ទីតាំងល្អសម្រាប់ការរស់នៅក្នុងលំនៅដ្ឋានសមរម្យរបស់ខ្លួន។

kimheangទាក់ទងជាមួយការចង់បង្កើតឲ្យមានច្បាប់ថ្មីនេះដែរ លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយក ក្រុមហ៊ុន HUTTONS CPL បានលើកឡើងថា ការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុន ពុះដីឡូតិ៍នេះជាការល្អប្រសើរ ដោយសារ យើងគិតគូតលើផលប្រយោជន៍ និងផលប៉ះពាល់រយៈវែង ហើយបើមាន ច្បាប់ត្រឹមត្រូវគឺអាចការពាររាល់ ជំលោះណាមួយដែលកើតមានឡើងក្រោយ ពេលទិញដី។ ជាក់ស្តែងពេលកន្លង ក្រុមហ៊ុនបាន សន្យាថានឹងធ្វើផ្លូវ ដាក់លូ ឲ្យអតិថិជន តែទីបំផុតមិនធ្វើតាមការសន្យា។ តាមករណីនេះ ប្រសិនយើង មានច្បាប់គ្រប់គ្រងត្រឹមត្រូវ នោះប្រាកដជាអាចគ្រប់គ្រង់លើបញ្ហានេះបាន ។

លោកឧកញ៉ា ក៏បានចោទសួរដោយផ្ទាល់ថា ក្នុងមានលោកជាអ្នកធ្វើការផ្នែក វាយតម្លៃលើ សេវាកម្មដីឡូតិ៍ លោកសង្កេតឃើញពីភាពរីកចម្រើនគួរកត់ សម្គាល់ក្នុងវិស័យនេះ ប៉ុន្តែលោក ក៏មើលឃើញមានចំណុចខ្វះខាតមួយ ចំនួននៃការចូលរួមពីច្បាប់ និងអជ្ញាធរពាក់ព័ន្ធ លើកាអប់រំពលរដ្ឋពីការសង់សង់ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្រុង បញ្ហានៅត្រង់ថាពេលពលរដ្ឋកំពុងសាង់សង់ គឺហាក់ពុំមានការហាមឃាត់ ឫណែនាំពីអាជ្ញាធរនោះទេ ប៉ុន្តែស្រាប់តែ ដល់ពេលសាងសង់រួចទើបប្រាប់ថាខុសច្បាប់។ នេះក៏ជាសំណូមមួយដល់ក្រ សួងដែលពាក់ព័ន្ធក្នុងការពិចារណាឡើងវិញ។  

តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការ វិនិយោគឥឡូវនេះ!

ky kosal author  

Comments