+855 92 92 1000
Logo
អចលនទ្រព្យប្រទេសកម្ពុជា៖ ទីផ្សារដ៏មានតម្លាភាពមួយជាមួយក្រុមហ៊ុន NC Max World Co. Ltd
Updated on: June 6, 2022, 5:04 p.m.
Published on: January 25, 2017, 2:01 a.m.
Realestate News

អចលនទ្រព្យប្រទេសកម្ពុជា៖ ទីផ្សារដ៏មានតម្លាភាពមួយជាមួយក្រុមហ៊ុន NC Max World Co. Ltd


នៅក្នុងទីផ្សារដែលប្រកួតប្រជែងខ្ពស់ និងមានការផ្លាស់ប្តូរលឿនដូចជាទីផ្សារប្រទេសកម្ពុជា បានធ្វើឲ្យ ភ្នាក់ងារអចលនទ្រព្យមួយចំនួនកំពុងតែខិតខំធ្វើការយ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យ តួយ៉ាងដូច ជាក្រុមហ៊ុន NC Max World Co., Ltd។ ក្រុមហ៊ុននេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យ អចលនទ្រព្យ ដោយបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។

គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានជួបពិភាក្សាជាមួយលោក Toko Kobayashi ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន NC Max World Co. Ltd។

លោក Kobayashi មកពីប្រទេសជប៉ុនបានធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យអស់រយៈពេលជាង៣០ឆ្នាំមកហើយដោយទទួលបានបទពិសោធន៏មិនអាចកាត់ថ្លៃបាននៅក្នុងទីផ្សារសំខាន់ៗដូចជា៖ សហរដ្ឋអា មេរិក ជប៉ុន ម៉ាកាវ ថៃ អឺរ៉ុប និងប្រទេសកម្ពុជា។

នៅពេលដែលយើងសួរថាហេតុអ្វីបានជាលោកជ្រើសរើសធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា លោក Kobayashi បាននិយាយថា៖ “កម្ពុជានាពេលបច្ចុប្បន្នកំពុងតែផ្ដល់នូវឱកាសវិនិយោគដ៏សំខាន់មួយ សម្រាប់វិនិយោគិន” ហើយលោកជឿជាក់យ៉ាងមុតមាំថាឱកាសនេះនៅតែបន្តកើនឡើងនៅឆ្នាំខាងមុខៗទៀត។

ការរីកចម្រើននៃទីផ្សារអចលនទ្រព្យត្រូវបានបញ្ជាក់ដោយរបាយការណ៏វិនិយោគសមាគមអាស៊ានបានថ្លែងថាចន្លោះខែមករានិងខែសីហាឆ្នាំ២០១៦ការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលន ទ្រព្យកម្ពុជាបានកើនឡើងដល់៧.២ពាន់លានដុល្លារ។

លោក Kobayashi ក៏បានបង្ហើបឱ្យដឹងដែរថាកម្ពុជាមានទាំងលំនៅដ្ឋានប្រណិត និងលំនៅដ្ឋានមាន តម្លៃសមរម្យដែលបានទាក់ទាញជនបរទេសដែលស្វែងរកជីវិតរស់នៅបែបទាន់សម័យកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបានឆ្លុះបញ្ចាំងផងដែរតាមរយៈរបាយការណ៍នៃការស្ទង់មតិរបស់ Global Retirement Index ដែលប្រទេសកម្ពុជាឈរក្នុងលំដាប់លេខ១ក្នុងចំណោម ប្រទេសចំនួនទាំង២៣ដែលមានតម្លៃទាបក្នុងការចាយវាយសម្រាប់ការរស់នៅ។

ដោយសារតែបទពិសោធន៏ដ៏ទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិយើងបានសួរលោក Kobayashi ថាតើគាត់យល់យ៉ាងណាអំពីទីផ្សារក្នុងប្រទេសកម្ពុជា! លោកបាននិយាយថា “ប្រទេសកម្ពុជាមានច្បាប់ទន់ខ្សោយនៅឡើយក្នុងវិស័យអចលនទ្រព្យបើធៀបនឹងប្រទេសដទៃទៀតដែលខ្ញុំធ្លាប់បានធ្វើការ។”     

ក្នុងប្រទេសកម្ពុជាក្នុងលក្ខខណ្ឌទទួលស្គាល់អាជ្ញាប័ណ្ណហាក់បីដូចជាមិនមានភាពតឹងរឹងប៉ុន្មាននោះទេដែលជាហេតុធ្វើឱ្យគ្រប់គ្នាអាចបង្កើតក្រុមហ៊ុនអចលនទ្រព្យបានយ៉ាងងាយស្រួល។ នេះបានបង្ហាញនូវបរិយាកាសគួរឲ្យភ័យខ្លាចនូវការធ្វើអាជីវកម្មដែលមិនគោរពវិជ្ជាជីវៈ ជាក់ស្តែងជនបរទេសតែងតែ ត្រូវបានគេបោកប្រាស់ដោយធ្វើការបំប៉ោងតម្លៃ។

លោក Kobayashi បាននិយាយទៀតថា “មនុសជាច្រើនបានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យដោយគិតថាពួកគេនឹងក្លាយជាអ្នកមានឆាប់ៗ ប៉ុន្តែពួកគេមិនបានយល់ទេថាជាក់ស្តែងរយៈពេល ជាមធ្យមដែល ភ្នាក់ងារអចលនទ្រព្យចំណាយពេលលក់អចលនទ្រព្យដំបូងគឺប្រហែលពី ៦ ទៅ ១២ខែ។ ការចំណាយពេលនេះភ្នាក់ងារអចលនទ្រព្យមិនទទួលបានកំរៃជើងសារអ្វីនោះទេ នេះជាហេតុធ្វើឲ្យ ពួកគេចាប់ផ្តើមធ្វើការងាររបស់ខ្លួនដោយគ្មានសេចក្តីទៀងត្រង់។”

លោកក៏បានផ្តល់យោបល់បន្ថែមទៀតថា សម្រាប់អ្នកដែលចង់វិនិយោគក្នុងប្រទេសកម្ពុជាទាំងអស់គឺត្រូវពិនិត្យមើលឱ្យបាន ម៉ត់ចត់មុននឹងចុះហត្ថលេខាក្នុងកិច្ចសន្យា ឬក៏បង់ប្រាក់ណាមួយ។

ក្នុងនាមជាអ្នកមានជំនាញវិជ្ជាជីវៈជាមួយបទពិសោធន៏រាប់សិបឆ្នាំ លោក Kobayashi ចាត់ទុកថាវាជាកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់លោកដើម្បីធ្វើការងារដោយភាពស្មោះត្រង់។  ក្រុមហ៊ុន NC Max World Co. Ltd​ មានក្រុមការងារអាចជួយជនបរទេសក្នុងការស្វែងរកអចលនទ្រព្យដ៏ត្រឹមត្រូវដោយ ផ្អែកលើតម្រូវការផ្ទាល់ខ្លួននិងហិរញវត្ថុដែលពួកគេមាន។

ទោះបីជាលក្ខណៈនេះមិនមានអ្វីថ្មីសម្រាប់ទីផ្សារអន្តរជាតិក៏ដោយអ្វីដែលធ្វើឲ្យលោល Kobayashi ខុសពីភ្នាក់ងារអចលនទ្រព្យដទៃទៀតដែលកំពុងតែប្រតិបត្តិការក្នុងប្រទេសកម្ពុជាគឺថាក្រុមការងាររបស់គាត់ធ្វើការយ៉ាងម៉ត់ចត់ទៅតាមព័ត៌មានក្នុងនាមជាអតិថិជនរបស់ខ្លួនដើម្បីធានាឱ្យការងារ សម្រេចបានដោយសុវត្ថិភាពនិងផ្តល់នូវទំនុកចិត្តខ្ពស់។

លោក Kobayashi បានបន្តទៀតថា “ខ្ញុំមិនរំពឹងថាទទួលបានផលចំណេញឆាប់នោះទេយុទ្ធសាស្រ្តរបស់ខ្ញុំតែងតែផ្ដោតទៅលើការបង្កើតទំនាក់ទំនងរយៈពេលវែងនិងផ្អែកទៅលើសម្ដីស្មោះត្រង់របស់ខ្ញុំ។ ការទិញអចលនទ្រព្យគឺជាការទិញទ្រព្យដ៏សំខាន់មួយក្នុងជីវិតរបស់យើង ដូច្នេះហើយយើងមានកាតព្វកិច្ចមួយដើម្បីបង្ហាញពីភាពស្មោះត្រង់និងសុចរិតភាពចំពោះអតិថិជនរបស់យើងទាំងអស់ បន្ទាប់មកនោះអតិថិជននឹងសប្បាយចិត្តពួកគេនឹងមករកយើងទៀតពេលក្រោយ។”     

ក្រុមការងាររបស់ក្រុមហ៊ុន NC Max World Co. Ltd មានក្រមសីលធម៌ក្នុងអាជីវកម្មរបស់ខ្លួន ក្នុងការងារជាក់ស្តែងពួកគេផ្តោតសំខាន់ទៅលើតម្លាភាពនិងការធ្វើការងារមួយក្នុងទីផ្សារដែលមានភាពច្បាស់ លាស់។ ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យដើម្បីវិនិយោគ ហើយចង់បានការទិញដោយសុវត្ថិភាព សូមចូលទៅកាន់គេហទំព័រ http://realestate.com.kh/max-world-real-estate/
borey-ads-580-x-90-khmer

Comments