+855 92 92 1000
Logo
ទម្លាយមូលហេតុផ្សារប្រពៃណីមិនសូវកាក់កបបែរត្រូវប៉ាន់តែផ្សារទំនើប
Updated on: May 29, 2022, 5:58 a.m.
Published on: October 11, 2021, 7:56 a.m.

ទម្លាយមូលហេតុផ្សារប្រពៃណីមិនសូវកាក់កបបែរត្រូវប៉ាន់តែផ្សារទំនើប


ផ្សារគឺជាមធ្យោបាយមួយសម្រាប់សកម្មភាពជួញដូរតាមធម្មតាអ្នកដែលចាប់ផ្តើមប្រកបមុខរបរជាអ្នកលក់ដូរតែងតែមានគំនិតច្រើនក្នុងការគិតលើវិធីសាស្រ្តណាមួយដែលធ្វើឱ្យមុខរបររបស់ខ្លួនកាន់តែដំណើរការបានល្អ ។

តួយ៉ាងសម្រាប់ការប្រកបអាជីវកម្មលក់រាយ ដូចជាការលក់ចាប់ហួយបែប​ប្រពៃណីគ្រួសារដែលពេញនិយមក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរនោះ បច្ចុប្បន្នត្រូវបានកត់សម្គាល់ថា កំពុងជួបភាពប្រឈម ខណៈដែលកំណើននៃផ្សារទំនើប ជាពិសេសវត្តមានមីនីម៉ាតមកជំនួស ។

ផ្សារតែងតែជាចំណុចផ្តោតអារម្មណ៍នៃទីក្រុងមួយដែលបម្រើជាមជ្ឈមណ្ឌលសម្រាប់ផ្លាស់ប្តូរទំនិញ ។ មិនតែប៉ុណ្ណោះ ផ្សារគឺជាកន្លែងជួបជុំរបស់អ្នកទិញ និងអ្នកលក់ដែលចំនួននៃប្រតិបត្តិការកើតឡើងនៅទីនោះ ដោយបច្ចុប្បន្នផ្សារត្រូវបានបែងចែកចេញជាពីរគឺ ផ្សារប្រពៃណី និងផ្សារទំនើប ។

រហូតមកដល់បច្ចុប្បន្នបើទោះបីជាផ្សារប្រពៃណីផ្តល់នូវតម្រូវការផ្សេងៗក្នុងសង្គមក្នុងតម្លៃថោកក៏ដោយក៏ផ្សារប្រពៃណីនៅតែត្រូវជួបហានិភ័យមួយចំនួននាពេលបន្តទៅមុខទៀត ។ ស្របតាមការអភិវឌ្ឍនៃពិភពលោកតាមបែបទំនើបដែលមិនចេះរីងស្ងួត ទាំងអតិថិជន និងអាជីវករ ជាច្រើនបានចាប់ផ្តើមចាកចេញពីផ្សារប្រពៃណីទៅកាន់ផ្សារទំនើបវិញ ។

ជាក់ស្តែងផ្សារប្រពៃណីមួយចំនួននៅក្នុងទីក្រុងភ្នំពេញត្រូវបានគេមើលឃើញថា កំពុងតែបាត់បង់អាជីវករជាបន្តបន្ទាប់ដោយសារតែកំណើនអតិថិជននៅតាមផ្សារប្រពៃណីមានការថយចុះជាលំដាប់ព្រោះតែកត្តាជាច្រើនដូចជា ពុំសូវមានសណ្តាប់ធ្នាប់, គុណភាពផលិតផល និងអនាម័យ ជាដើម ។

ក្រឡេកទៅកាន់តំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលស្ថិតក្នុងខ័ណ្ឌពោធិ៍សែនជ័យវិញលោកអ្នកប្រាកដជាឃើញមានវត្តមាននៃគម្រោងផ្សារទំនើបមួយដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ខាងមុខនេះគឺ ផ្សារទំនើប សិនជូរី ផ្លាហ្សា ដែលជាផ្សារទំនើបបែបថ្មីនៃយុគសម័យទំនើបនេះ ។

ផ្សារទំនើប សិនជូរី ផ្លាហ្សា នេះត្រូវបានអភិវឌ្ឍន៍សាងសង់ឡើងពីផ្សារសិនជូរី ផ្លាហ្សា ចាស់ដែលស្ថិតនៅលើទីតាំងដដែលដោយមានអាជីវករស្រាប់ជាង៦០០នាក់ និងថែមទាំងស្ថិតក្នុងតំបន់ដែលកំពុងតែអភិវឌ្ឍន៍ខ្លាំងស្រាប់ក្បែរនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលជាតំបន់អាជីវកម្មដ៏មាញឹកមួយក្នុងរាជធានីភ្នំពេញ ។

ជុំវិញផ្សារសិនជូរី ផ្លាហ្សាថ្មី ប្រមូលផ្តុំទៅដោយ អគាពាណិជ្ជកម្មធំៗ, នាយកដ្ឋានអន្តោប្រវេសភ្នំពេញ, អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, វិទ្យាស្ថានខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំគ្រប់ប្រភេទ និងអគារពាណិជ្ជកម្មផ្សេងៗទៀត ស្ថិតក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុតក្នុងរាជធានីភ្នំពេញ ។

*លក្ខណៈពិសេសរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី

ផ្សារសិនជូរី ផ្លាហ្សាថ្មី មានលក្ខណៈពិសេសដាច់គេព្រោះជាប្រភេទផ្សារចម្រុះដែលប្រមូលផ្តុំទៅដោយ មជ្ឈមណ្ឌល កំសាន្ត, ទីផ្សារកសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar Swimming pool ។ល។ និងថែមទាំងមានចំណត រថយន្តខាងក្រោមដីធំទូលាយ ។ ផ្សារសិនជូរី ផ្លាហ្សាថ្មី នឹងប្រែក្លាយទៅ ជាចំណុចទីតាំងថ្មីដែលមានភាពរុងរឿង ក្នុងរាជធានីភ្នំពេញ ក៏ព្រោះតែភាពឥតខ្ចោះនៃសំណង់ទីផ្សារ ដែលអាចធ្វើឱ្យសកម្មភាពអាជីវកម្មកាន់តែមានភាព ល្អប្រសើរឡើង ។

ដោយមើលឃើញពីឱកាសអាជីវកម្មថ្មីនាពេលនេះផ្សារទំនើប សិនជូរី ផ្លាហ្សា មានការផ្តល់ជូនពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកតូបលក់ដូរក្នុងក្តីស្រម៉ៃដោយផ្សារមួយនេះមានការបញ្ចុះតម្លៃពិសេសថ្មីរយៈពេលចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែបង់មុនចំនួន៣០%នោះលោកអ្នកនឹងមានឱកាសវាយបំបែកប្រអប់សំណាងដែលមានរង្វាន់ជាការបញ្ចុះតម្លៃបន្ថែមចំនួន២%រហូតដល់១០% ។ បង់តែជាង១០ដុល្លារក្នុងមួយថ្ងៃក៏បានតូបទំនើបថ្មីមួយអាចរកស៊ីបានដែរ !!!

Comments