+855 92 92 1000
Logo
វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន
Updated on: June 6, 2022, 5:05 p.m.
Published on: June 29, 2016, 7:32 a.m.
Realestate News

វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន


angkorwat មានហេតុផលជាច្រើនដែលត្រូវមកទស្សនាទឹកដីដ៏ស្រស់ស្អាតនេះ ប្រទេសកម្ពុជាបើកទ្វាមិនមែន សម្រាប់តែកំណើនសេដ្ឋកិច្ចទេ ថែមទាំងសម្រាប់ការប្រកួតប្រជែងជាសកល ប៉ុន្តែក៏សម្រាប់ភ្ញៀវទេស ចរណ៍ដែលចង់ស្វែងយល់ពីអរិយធម៌វប្បធម៌ខ្មែរផងដែរ។ ជាលទ្ធផលចំនួនភ្ញៀវទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធបានដាក់ក្នុងការជួយដល់វិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើន។
គោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”៖
នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន លោក សេម យ៉ាង ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Easland Development បានលើកឡើងថា ខ្សែក្រវ៉ាត់មួួយ ផ្លូវមួយ ផ្តើមឡើងដោយប្រទេសចិន មានគោលបំណងចង់ភ្ជាប់ដីគោក និងផ្លូវរថភ្លើងសមុទ្រទៅប្រទេសផ្សេងៗក្នុងសកលលោក នោះនឹង អាចជូួយអ្នកវិនិយោគជនជាតិចិនក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ដោយសារមានវត្ថុធាតុដើមច្រើន នៅប្រទេសចិនដូចជា៖ ដែកថែបដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមកកម្ពុជាដើម្បីប្រើប្រាស់លើការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ព្រលានយន្តហោះ ផ្លូវ និងផ្លូវរថភ្លើង។  នេះនឹងអនុញ្ញាតឲ្យមានការ ហូរចូលនៃភ្ញៀវទេសចរណ៍ច្រើនឡើង។ កាន់តែមានទេសចរណ៍ជាច្រើនចូលមក កាន់តែមានចរា ចរណ៍ថ្មើរជើងច្រើន និងកាន់តែមានក្រុមហ៊ុនលក់រាយអន្តរជាតិច្រើនឡើង។ ជាក់ស្តែង ត្រឹមឆ្នាំ ២០១៦ រំពឹងថាមានទេសចរណ៍ជនជាតិចិន ១លាននាក់ដើរតាមផ្លូវក្នុងប្រទេសកម្ពុជា។ វិស័យទេសចរណ៍ត្រូវបានក្លាយជាផ្នែកមួយនៃការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ហើយជាមួយការលេចរូបរាងឡើងនៃសណ្ឋាគារគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា៖ ព្រលានយន្តហោះ និងផ្លូវដែកបន្ថែមទៀត ការវិនិយោគអចលនទ្រព្យហាក់ដូចជាជម្រើសល្អឥតខ្ចោះសម្រាប់ជនជាតិបរទេសដែលមិនអាចនៅឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា។
ទទួលបានពានរង្វាន់៖
ក្នុងពេលថ្មីៗ ECTT  ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មបានសាទរចំពោះ កម្ពុជាដែលបានក្លាយជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ២០១៦។ នេះជាការទទួល ស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងបានបញ្ជាក់ពីជោគជ័យរបស់ខ្លួនសំដៅដល់ការ ធ្វើឲ្យមានអ្នកចាប់អារម្មណ៍ពីកម្ពុជា។ និងបានជួយជម្រុញដល់វិនិយោគិន ជាការចង្អុលបង្ហាញមួយនៃ ស្ថេរភាព និងភាពរីកចម្រើន។
ពង្រីកកន្លែងស្នាក់នៅ៖

the peakអាជីវកម្មក្នុងស្រុក និងក្រៅស្រុក និងក្រុមហ៊ុនលក់រាយមិនមែនគ្រាន់តែជាអ្នកទទួលផលពីកំណើន វិស័យទេសចរណ៍នោះទេ។ សណ្ឋាគារល្បីៗបានកំពុងលេចឡើង និងទទួលបានផលចំណេញតាម រយៈភ្ញៀវទេសចរណ៍រាប់ពាន់អ្នកចូលសំរាករៀងរាល់ថ្ងៃ។ ដូច្នេះមានឱកាសល្អសម្រាប់វិនិយោគិន បរទេសចាប់ផ្តើមវិនិយោគអចលនទ្រព្យប្រភេទនេះ។ គម្រោងទាំងនោះមាន “The Courtyard by Marriott” និង “Rosewood Phnom Penh” ដែលនឹងកាន់កាប់ ១៤ជាន់នៅ Vattanac Capital Tower. សណ្ឋាគារល្បីៗទាំងនេះពេញនិយមសម្រាប់អ្នកទេសចរណ៍ ដោយសារមានសេវាកម្មលំដាប់ខ្ពស់ និង មានភាពទាក់ទាញនៅទូទាំងប្រទេស។ គម្រោង The Peak ជាការអភិវឌ្ឍន៍ពហុគម្រោងដោយក្រុមហ៊ុន Oxley Worldbridge នឹងគម្រោងសណ្ឋាគារ Shagri La Hotel នៅឆ្នាំក្រោយផងដែរ។

ប៉ុន្តែតាមការពិត កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍មិនមែនមានតែសណ្ឋាគារនោះទេ។ ទីផ្សារអចលនទ្រព្យ និងទេសចរណ៍កើនឡើង នឹងមានកំណើនទីផ្សារខុសៗគ្នា ដូចជា អាផាតមែន សម្រាប់រស់នៅ សម្រាប់អ្នកចូលចិត្តធ្វើដំណើរកំសាន្ត។ អចលនទ្រព្យប្រភេទនេះនឹងកើន ឡើងតម្លៃជួលយ៉ាងលឿន។ កត្តាមួយផ្សេងទៀតគឺមានអេកូទេសចរណ៍ច្រើនឡើងៗ៖ ឧទាហរណ៍ ដូចជា៖ រមណីយដ្ឋានវីគីរីរម្យ ជាកន្លែងដែលភ្ញៀវអាចស្នាក់នៅលើកំពួូលភ្នំដ៏ទាក់ទាញរបស់កម្ពុជា និងរីករាយជាមួយនឹងសកម្មភាពបរិសា្ថនដ៏សម្បូរបែប។
ទទួលបាន Visa យ៉ាងងាយស្រួល៖
ទោះបីជាការទទួល Visa នៅកម្ពុជាមិនមានភាពស្មុកស្មាញក៏ដោយ ក៏ក្រសួងទេសចរណ៍បានឲ្យដំណឹងថានឹងរៀបចំ Visa ដែលមានរយៈពេល៣ ឆ្នាំសម្រាប់ជនជាតិចិន និងកូរ៉េ ដែលជាភ្ញៀវទេសចរណ៍ ដៃគូ ពាណិជ្ជកម្ម និងវិនិយោគិនច្រើនបំផុតក្នុងប្រទេស។ នៅឆ្នាំ ២០១៥ មានភ្ញៀវទេចរណ៍កូរ៉េប្រមាណជា ៤០០,០០០ នាក់ និងទេចរណ៍ចិនប្រហែល ៧០០,០០០ នាក់។ ហើយនៅពេលដែលចំនួនអ្នកទេស ចរណ៍នៅកម្ពុជាកើនឡើង ក្រសួងទេសចរណ៍សង្ឃឹមថា ចំណុចទាំងនេះនឹងជម្រុញបរទេសឲ្យមក កម្ពុជាមិនគ្រាន់តែគយគន់ទេសភាព ប៉ុន្តែថែមទាំងជាឱកាសធ្វើវិនិយោគទុនផងដែរ។ វិស័យទេសចរណ៍កំពុងក្លាយជាកត្តាចូលរួមយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការលេចឡើងនៃសណ្ឋាគារដែលគ្រប់គ្រងដោយក្រុមហ៊ុនអន្តរជាតិ និងសំណង់អាគារថ្មីៗ។ ពេលថ្មីនេះៗ, ក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម(ECTT) សាទរចំពោះប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2016។  ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍និងភាពជោគជ័យរបស់ខ្លួនឆ្ពោះទៅរកការធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹង លក្ខណៈសម្បត្ដិគួរឱ្យទាក់ទាញនៃប្រទេសកម្ពុជា ការលើកទឹកចិត្តវិនិយោគិនជាសញ្ញានៃស្ថេរភាព និងការរីកចម្រើនក្នុងការអភិវឌ្ឍន៍ប្រទេស៕
ស្វែងយល់បន្ថែមអំពីព័ត៍មានអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ថ្មីៗ!

Comments