+855 92 92 1000
Logo
គម្រោង និងក្រុមហ៊ុនធំៗនឹងចូលរួមតាំងបង្ហាញក្នុងពិព័រណ៌អចលនទ្រព្យកម្ពុជា២០១៩
Updated on: June 6, 2022, 5:02 p.m.
Published on: August 27, 2019, 2:42 a.m.

គម្រោង និងក្រុមហ៊ុនធំៗនឹងចូលរួមតាំងបង្ហាញក្នុងពិព័រណ៌អចលនទ្រព្យកម្ពុជា២០១៩


គេហទំព័រអចលនទ្រព្យដ៏មានប្រជាប្រិយបំផុតនៅកម្ពុជាបានប្រកាសធ្វើការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំនៅសណ្ឋាគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។

រៀបចំឡើងដោយ Realestate.com.kh  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩នេះនឹងធ្វើនៅថ្ងៃទី ៤ និងទី ៥ ខែតុលាខាងមុខនេះ។ ក្នុងពិព័រណ៍ប្រចាំឆ្នាំកន្លងមក លំនៅដ្ឋានរាប់រយយូនីតត្រូវបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង ៣០ លានដុល្លារត្រូវបានប្រតិបត្តិការក្នុងព្រឹត្តិការណ៍ភ្លាមៗនៅក្នុងពិព័រណ៍ឆ្នាំ​២០១៨។  នេះគឺជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថាជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ 

សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានដោយមានការឧបត្ថម្ភពី ក្រុមហ៊ុនដឹក ជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន។ 

គម្រោងធំៗ ទាំងបុរី ខុនដូ ដីឡូតិ៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងការតុបតែងផ្ទះនឹងចូលរួមតាំងបង្ហាញគម្រោង និងសេវាកម្មជាច្រើនរបស់ពួកគេ។​ 

ក្រុមហ៊ុន និងគម្រោងជាច្រើននឹងចូលរួមក្នុងពិព័រណ៍ដ៏ធំនេះក្នុងនោះមានដូចជា៖ 

ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន CPZY Development ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International  ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន​ R&F Cambodia ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុនMAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) 

រី​ឯគម្រោងធំៗមានដូចជា៖  Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark មជ្ឈមមណ្ឌល TCC គម្រោង Toul Kork Lane គម្រោង Urban Village និងគម្រោង Victory Bay។

ហេតុអ្វីចូលរួមចូលរួមតាំងបង្ហាញក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩? 

  • ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងនាំយកអ្នកទិញអចលនទ្រព្យទាំងអ្នកស្រុក និងវិនិយោគិនអន្តរជាតិរាប់ពាន់នាក់ឲ្យកចូលរួមនៅក្នុងវេទិកានេះ។ 

  • ម្ចាស់គម្រោងនឹងប្រមូលបានទិន្នន័យនៃអ្នកចង់ទិញអចលនទ្រព្យ (leads) ហើយតាមរយៈទិន្នន័យនេះ ពួកគេរំពឹងថានឹងអាចបិទការលក់បន្ថែមទៀតធ្វើបន្ទាប់ពីពិព័រណ៌បានបញ្ចប់។ 

  • ធ្វើទីផ្សារ ផ្សព្វផ្សាយពីយីហោក្រុមហ៊ុន និងគម្រោង។ នេះគឺជាហេតុផលសំខាន់មួយទៀត ដែលអ្នកអភិវឌ្ឍន៍ត្រូវចូលរួមក្នុងកម្មវិធីនេះ។ 

គម្រោងទាំងអស់ដែលដាក់បង្ហាញគឺបានចូលរួមចំណែកដាក់តាំងបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យ ហើយគម្រោងនីមួយៗក៏នឹងត្រូវបានគេទទួលស្គាល់ថាជាអ្នកនាំមុខគេនៅក្នុងទីផ្សារ អចលនទ្រព្យក្នុងស្រុក។ ជាការពិតកម្មវិធីនេះនឹងនាំមកនូវឱកាស និងការបង្កើតទំនាក់ទំនងដ៏មានប្រសិទ្ធិភាព។ 

ដៃគូផ្សព្វផ្សាយ៖ 

ប្រព័ន្ធផ្សព្វផ្សាយនានាបានសហការជាដៃគូផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះ។ ក្នុងយុទ្ធនាការទីផ្សារដ៏ធំរបស់ខ្លួន Realestate.com.kh បានជ្រើសរើសយកដៃគូធំៗ ដើម្បីជួយផ្សព្វផ្សាយអំពីកម្មវិធីនេះ។ 

គេហទំព័រដ៏ធំរបស់ចិនរួមមាន 58.com និង Fang.com គឺជាដៃគូដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិរាប់ពាន់នាក់ឱ្យចូលរួមក្នុងកម្មវិធីនេះ។ 

ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលមិនអាចខ្វះបានក្នុងការស្រូបយកជនបរទេស និងប្រជាជនកម្ពុជារាប់រយនាក់ ដើម្បីឲ្យមកចូលរួម និងទិញអចលនទ្រព្យនៅក្នុងវេទិកានេះ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះមានដូចជា៖ សារព័ត៌មាន Fresh News Asia, EuroCham, គេហទំព័រ Biz Khmer សារព័ត៌មាន Thmey Thmey ការសែត The Cambodia China Times គេហទំព័រ Forward Asia កាសែត Khmer Times គេហទំព័រ Gold Zone Media គេហទំព័រ Business Cambodia គេហទំព័រ Grep Tech គេហទំព័រ B2B Cambodia គេហទំព័រ Property Area Asia គេហទំព័រ Angkor Today គេហទំព័រ Khmer Load និង ទូរទស្សន៍ Nice TV និង CTN  My TV.

ចាប់អាម្មណ៍ចូលរួមតាំងបង្ហាញគម្រោង ធ្វើជាម្ចាស់ឧបត្ថម្ភ ឬចូលរួមផ្សព្វផ្សាយ សូមប្រញាប់ទាក់ទង៖

  • ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣

  • អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh! 

Comments