+855 92 92 1000
Logo
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះTNAOTបាននាំយកនូវកម្មវិធីថ្មីមកកក្រើកម្តងទៀតហើយ
Updated on: June 7, 2022, 6:30 a.m.
Published on: March 27, 2020, 5:59 a.m.

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះTNAOTបាននាំយកនូវកម្មវិធីថ្មីមកកក្រើកម្តងទៀតហើយ


លឺថាTNAOTបានបង្កើតកម្មវិធីកំសាន្តសប្បាយៗផ្តល់សំណាងថ្មីមួយជាមួយTNAOT APPដែលនឹងធ្វើអោយកក្រើកប្រទេសកម្ពុជាម្តងទៀតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលខិតចូលមកដល់។
TNAOT ធ្លាប់បានបង្កើតកម្មវិធីចែកអាំងប៉ាវ ៦ម៉ឺនដុល្លារនៅក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំ២០១៩កន្លងមកដែលបានធ្វើអោយមានចំនួនអ្នកចូលរួមទាញយកAPPនឹងលេងហ្គេមកំសាន្តនេះមានរហូតដល់៨០ម៉ឺននាក់ ដែលធ្វើអោយកម្មវិធីTNAOT APPបានឈរលើកំពូលតារាងនៅក្នុងApp Store និង Play Store ៣ខែជាប់ៗគ្នា!

ចំណែកឯឆ្នាំ២០២០នេះTNAOT ក៏មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយឆ្នាំនេះTNAOT បានជ្រើសយកប្រធានបទជាទេពធីតាឆ្នាំថ្មីមកបង្កើតជាកម្មវិធីកំសាន្តចែកសំណាង ដោយគ្រាន់តែប្រមូលកាតរូបទេពធីតានាំសំណាងឆ្នាំថ្មីអោយគ្រប់ចំនួននឹងទទួលបានឱកាសចែករង្វាន់ជាទឹកប្រាក់រហូតដល់១០ម៉ឺនដុល្លារ។

អ្នកដែលប្រមូលបានកាតទេពធីតានាំសំណាងបានកាន់តែច្រើននឹងអាចឈ្នះទឹកប្រាក់បានកាន់តែច្រើនអ្នកអាចឈ្នះទឹកប្រាក់រហូតដល់២០០$ក្នុងម្នាក់សម្រាប់អ្នកដែលមានកាតច្រើនជាងគេ។ ហើយអ្វីដែលគួរអោយកត់សម្គាល់ជាមួយគ្នានោះគឺនៅថ្ងៃទី៥ខែមេសាTNAOT នឹងមានការកែសម្រួលAPPហើយនឹងបង្កើនប្រព័ន្ធការពារសុវត្ថិភាពសម្រាប់ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ TNAOT APP ខ្ពស់ជាងមុនជាមួយនឹង Version 3.5ដែលនឹងមានបន្ថែមនូវការណែនាំព័ត៌មានថ្មីៗទាន់ហេតុការណ៍ពិសេសជាងមុន​ ធ្វើអោយលោកអ្នកមានភាពងាយស្រួលក្នុងការទទួលយកព័ត៌មាននឹងការស្វែងរកការងារយ៉ាងងាយស្រួលដែលបំពេញនូវអ្វីៗដែលលោកអ្នកចង់បាន មិនតែប៉ុណ្ណោះនឹងមានការបន្ថែមនៅកម្មវិធីបញ្ចេញមតិយោបល់ថ្មី ដែលអាចអោយលោកអ្នកបញ្ចេញនូវគំនិតនឹងមតិយោបល់កាន់តែទូលំទូលាយនឹងងាយស្រួលជាងមុន។

ឆ្លៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងខិតចូលមកដល់ TNAOTក៏សូមជូនពរដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យជួបតែសុខភាពល្អ,សុវត្ថិភាពនឹងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងឆ្នាំថ្មីមានលាភសំណាងឈ្នះរង្វាន់ធំទាំងអស់គ្នា។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments