+855 92 92 1000
Logo
ភាពពេញនិយមនៃការងើបឡើងទីផ្សារ ជួបជាមួយលោកស្រី Sarah Nicholson ក្នុងកមុ្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:04 p.m.
Published on: July 22, 2016, 1:47 p.m.
Realestate News

ភាពពេញនិយមនៃការងើបឡើងទីផ្សារ ជួបជាមួយលោកស្រី Sarah Nicholson ក្នុងកមុ្មវិធី Realestate.com.khTV


លោកស្រី Sarah Nicholson បានពន្យល់ពីការងើបឡើងនៃទីផ្សារ ចំណែកឯអចលនទ្រព្យក្រៅប្រទេសក៏កើនឡើងនៃប្រជាប្រិយភាពរបស់ខ្លួនផងដែរ សូមអរគុណ PropertyGuru Singapore។ លោកស្រី Sarah Nicholson ជាប្រធានគម្រោងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន  CBRE អាស៊ីប៉ាស៊ីហ្វិក។

យោងតាមការសិក្សាដោយឯករាជ្យរបស់ CBRE លោកស្រី Nicholson លើកឡើងថានៅឆ្នាំ 2015 បង្ហាញថាការងើបឡើងនៃទីផ្សារប្រមាណ 80% នៃចំនួនប្រជាជននៅទូទាំងពិភពលោក និង20%នៃសេដ្ឋកិច្ចរបស់ពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងអំពីរបៀបដែលអ្នកវិនិយោគធ្វើការសម្រេចចិត្តក្នុងឆ្នាំ2016។

អ្វីទៅជាការង់ើបឡើងនៃទីផ្សារ?

ការងើបឡើងនៃទីផ្សារគឺជាប្រទេសដែលមានប្រាក់ចំណូលកម្រិតទាបទៅមធ្យម និងជាការផ្លាស់ប្តូរនៃប្រទេសមួយ។ ការផ្លាស់ប្តូរនេះមានន័យថាជាការផ្លាស់ប្តូរទៅជាទីផ្សារបើកចំហរតាមរយៈការធ្វើកំណែទម្រង់ សេដ្ឋកិច្ច និងអត្រាការប្តូរប្រាក់ ដែលជម្រុញទាំងការវិនិយោគទុនក្នុងស្រុក និងអន្តរជាតិ រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

emerging markets

ហេតុអ្វីបានជាការងើបឡើងនៃទីផ្សារមានការពេញនិយម?

មានហេតុផលមួយចំនួនថាហេតុអ្វីទីផ្សារប្រភេទនេះអាចមានភាពទាក់ចំពោះវិនិយោគិនបរទេស និងក្នុងស្រុកថាតើពួកគេកំពុងស្វែងរកការវិនិយោគរយៈពេលវែង ឫរយៈពេលខ្លី។ យោងទៅតាមលោកស្រី Nicholson ការងើបឡើងនៃទីផ្សារជាឱកាសសមរម្យសម្រាប់អាជីវកម្មផ្ទាល់ខ្លួន និងអាជីវកម្មធំៗដើម្បីទទួលបានផលចំណេញពីការវិនិយោគមកវិញ។ លោកស្រីក៏បានលើកឡើងដែរថាកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងអត្រាប្តូរប្រាក់ជួយញុាំងឲ្យឃើញពីទំនុកចិត្តចំពោះវិនិយោគទុន។

លោកស្រីបន្តថាវានឹងធ្វើឲ្យឈានដល់សេដ្ឋកិច្ចរឹងមាំ និងការទទួលខុសត្រូវខ្ពស់។ ហើយវាបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ច មានតម្លាភាព និងមានប្រសិទ្ធិភាព" នៅពេលការផ្លាស់ប្តូរទាំងនេះកើតឡើង។

បន្ថែមទៅលើភាពទាក់ទាញរបស់ខ្លួន ការងើបឡើងនៃទីផ្សារក៏ធ្វើឲ្យមានការរីកចម្រើនខ្លាំងក្នុងស្រុក និងការនាំចេញបានច្រើន។ នេះមានន័យថាមានឱកាសផ្សេៗច្រើនទៀតសម្រាប់ការសាងសង់ មុខរបរ និងអាជីវកម្មដែលអាចមានដែនកំណត់ ឫមិនមានដែលកំណត់ចំពោះអចលនទ្រព្យ។

កម្ពុជាជាប្រទេសមានទីផ្សារងើបឡើងវិញ៖

ថ្វីបើកម្ពុជាមានបទពិសោធន៍លោកស្រី Nicholson ធានាថាកម្ពុជាកំពុងដើរតាមជំហានត្រឹមត្រូវ ដើម្បីក្លាយជាទីផ្សារពេញនិយមមួយនៅក្នុងតំបន់អាស៊ី។ លោកស្រីបន្ថែមថាក្នុងចំណោមតំបន់ដែលមានទីផ្សារខ្លាំងបំផុតចំនួន៣ ដែលជាទីផ្សារកំពុងងើបឡើងមាន ប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជា។ នេះបើយោងទៅតាមការស្រាវជ្រាវរបស់ CBRE នៃកម្មវិធី “Singapore Exhibitions for Emerging Market Residential Development” ដែលបានប្រមូលទិន្នន័យពី ឆ្នាំ  2012 ដល់ពាក់កណ្តាលឆ្នាំ2015។

អ្នកស្រី Nicholson គាំទ្រលើរបាយការណ៍នេះដោយបន្ថែមថា ក្នុងចំណោមកិច្ចព្រមព្រៀងជាមួយអ្នកអភិវឌ្ឍន៍សិង្ហបុរី  “ប្រទេសកម្ពុជាទទួលបានទីផ្សារកើនឡើងពី 0 ទៅ 9 កិច្ចព្រៀមព្រៀងរហូត មកដល់ពេលនេះ”។

លោកស្រីក៏បានលើកឡើងផងដែរតម្លៃដីនៅក្រុងភ្នំពេញកើនឡើង 15% នៅឆ្នាំ 2013 ហើយយើងមានអារម្មណ៍ថានេះដូចជាពេលចាប់ផ្តើមមួយក្នុងអំឡុងពេលកំពុងលូតលាស់ដែលធ្វើឲ្យអ្នកឲ្យមានពិចារណា ក្នុងការវិនិយោគនៅក្នុងទីផ្សារទាំងនេះ។

កម្ចីទិញផ្ទះក៏កើនឡើងមានន័យថាចំនួនប្រាក់កំពុងឡើងកំពុងវិលចុះឡើងក្នុងទីផ្សារសេដ្ឋកិច្ចហើយមនុស្សកាន់តែច្រើនឡើងមានបំណងទិញអចលនទ្រព្យ។ ភាគច្រើននៃកម្ចីទាំងនេះ ទៅដល់វិនិយោគិនក្នុងស្រុកឫឯកជន។ វាមានសារៈសំខាន់សម្រាប់វិនិយោគិនបរទេស ដោយសារលក្ខណៈបែបនេះអាចជួយដល់ពួកគេជាមួយនឹងយុទ្ធសាស្ត្រដែលមានស្រាប់ ព្រោះថា នៅពេលដល់ ពេលល្អមួយសម្រាប់លក់ចេញវិញ នោះអ្នកអាចលក់ទៅឲ្យអតិថិជនក្នុងស្រុកបាន។

តាមអ្វីដែលលោកស្រី  Nicholson លើកឡើង ដូច្នេះប្រសិនបើគ្មានអ្នកក្នុងស្រុកទិញទេ នោះគម្រោងកំពុងតែលើកទង់ក្រហម (ទីផ្សារមានបញ្ហា)។

ហេតុដូច្នេះកម្ពុជាគឺមានការងារផ្សេងទៀតត្រូវធ្វើពាក់ព័ន្ធជាមួយការប្រាក់ខ្ពស់ ហើយនិងប្រជាជនមានជីវភាពក្រីក្រភាគច្រើន។

ការរំលឹកនៅពេលវិនិយោគក្នុងទីផ្សារដែលកំពុងងើបឡើង៖

បន្ថែមលើការពិភាក្សាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការទិញនៅក្នុងទីផ្សារដែលងើបឡើង នៅក្នុងប្រទេសផ្សេងគ្នានៅអាស៊ី លោកស្រី Nicholson ក៏បានពិភាក្សាពីបីចំណុចផ្សេងទៀតដែលប្រហែលជាមានប្រយោជន៍សម្រាប់អ្នកវិនិយោគខុសៗគ្នាដែរ។

អ្នកស្រីលើកឡើងថាការងើបឡើងនៃទីផ្សារបង្ហាញពីស្ថានការណ៍មួយពិបាក ដូច្នេះនេះប្រហែលគ្រាន់តែចង់បង្ហាញឲ្យអ្នកដែលចង់វិនិយោគច្រើនប្រភេទនៅក្នុងអាជីវកម្មរបស់ខ្លួន។ ទោះបីជាវិនិយោគិនលើកដំបូងដែលចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសទាំងនេះក៏ដោយ។ លោកស្រី Nicholson បានហាមឲ្យពួកគេចេះពិនិត្យដោយប្រុងប្រយ័ត្នលើដំណើរការវិនិយោគរបស់ខ្លួន។ ក្នុងករណីនេះត្រូវបា្រកដទិញពីអ្នកភិវឌ្ឍន៍មានប្រវត្តិជោគជ័យ ដូច្នេះទើបអ្នកប្រាកដថាការវិនិយោគរបស់ខ្លួនអាច ឈានដល់សក្តានុពលពិតប្រកដ។

អ្នកស្រី Nicholson  ក៏បានផ្តល់យោបល់ឲ្យមានការតាមដានតម្រូវការ និងការផ្គត់ផ្គង់ដែលទាំងនេះ ជាចំណុចបង្ហាញពិសេសសម្រាប់ទិសដៅនៃតម្លៃមួយណាដែលនឹងកំណត់ឆ្នាំបន្ទាប់។

ទិន្នន័យពីការងើបឡើងនៃទីផ្សារប្រហែលជាមានតិចតួច និងពិបាកក្នុងការទទួលបាន ប៉ុន្តែនៅពេលអ្នកប្រមូលព័ត៌មានបានគ្រប់គ្រាន់ និងដំណើរការវិភាគដោយយកចិត្តទុកដាក់ នោះការវិនិយោគនៅក្នុងទីផ្សារទាំងនេះប្រហែលផ្តល់ឲ្យអ្នកច្រើនជាងអ្វីដែលអ្នករំពឹងទុក។

នេះអ្វីត្រូវចងចាំទោះបីជាគោលការណ៍ទាំងនេះនៅតែអនុវត្តន៍នៅក្នុងប្រទេសទាំងនេះ និងទាមទារ ឲ្យមានការអត់ធ្មត់បន្តិច។

សូមរកព័ត៌មានបន្ថែមពី សេចក្តីណនាំវិនិយោគិននៅកម្ពុជា

 

Comments