ជម្រាបសួរ!
សូមស្វាគមន៍មកកាន់គេហទំព័រអចលនទ្រព្យប្រចាំសប្តាហ៍ដែលនាំមកជូនដោយ Realestate.com.kh និងជាគេហទំព័រអចលនទ្រព្យនាំមុខគេហើយក៏ជាកន្លែងដែលល្អបំផុតសម្រាប់អ្នករកផ្ទះថ្មីផងដែរ។
១. ទីតាំងនៃ The Penthouse Residence៖
The Penthouse Residence មានទីតាំងនៅទីប្រជុំជននៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ The Penthouse Residence ជាអគារលំនៅស្ថានខ្ពស់ (Condominium) ដែលស្ថិតនៅមហាវិថីសុធារសនៅជិតផ្សារទំនើប Aeon សណ្ឋានគារលំដាប់ផ្កាយប្រាំ (Sofitel)ស្ថានទូត, សាលារៀនអន្ដរជាតិ។ល។ ជាពិសេសអាគារកំពស់ ៣៦ ជាន់នេះក៏មានទីតាំងស្ថិតនៅជិតមាត់ទន្លេ ចតុមុខនិង មជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រផងដែល។
២. តើគម្រោងអភិវឌ្ឍន៍ The Penthouse Residence ធ្វើឡើងដើម្បីអតិថិជនប្រភេទណា?
សម្រាប់ជនជាតិខ្មែរ និងបរទេសដែលមានបំណងចង់វិនិយោគឬរស់នៅបែបទាន់សម័យដោយសារ The Penthouse Residence សាងសង់ឡើងតាមការរចនាបែបលោកខាងលិច (Western Contemporary Design) និងមានទីតាំងចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញជាមួយតំលៃសមរម្យ។ សំរាប់ការទិញឬកក់ជាង ៥០ភាគរយដំបូងយើងសង្កេតឃើញមានភ្ញៀវភាគច្រីនជាជនជាតិខ្មែរ កាណាដា បារាំង អូស្ដ្រាលី ជប៉ុន និង អាមេរិច។
៣. លក្ខណះពិសេសនៃ The Penthouse Residence៖
ក្រៅពីទីតាំងដ៏ទាក់ទាញយើងក៏មានការរចនាដ៏ល្អឥតខ្ចោះដូចជា៖ ការតុបតែងខាងក្នុងដោយក្រុមហ៊ុនដ៏ល្បីឈ្មោះថា Sangiorgio របស់អ៊ីតាលី។ ផ្តល់ជូនសេវាកម្មដូចជា៖ សន្ដិសុខ24ម៉ោង កន្លែងហាត់ប្រាណ សូណា ស្កាយបារ អាងហែលទឹក Infinity Poor។ល។ អគារទាំងមូលបំពាក់ដោយកញ្ចាក់ថ្លាដែលអាចឲ្យលោកអ្នកអាចទស្សនាទេសភាពក្រុងភ្នំពេញ ដែលអាចមើលឃើញ៖ ព្រះបរមរាជាវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និងវិមានឯករាជ្យជាដើម។ ក្រៅពីនេះទៀតនៅជាន់ខាងលើបង្អស់នៃអគារយើងមានភោជនីយដ្ឋានវិលជុំដំបូងគេបង្អស់នៃប្រទេសកម្ពុជា ដែលអាចឲ្យអតិថិជនទស្សនាទេសភាព៣៦០ដឺក្រេក្នុងទីក្រុងនិង អាចវិលបានមួយជុំក្នុងមួយម៉ោង។
៤. បច្ចេកទេសសាងសង់និងការរចនា៖
យើងមានក្រុមអ្នកបច្ចេកទេសសំណង់ដ៏ជំនាញទាំងក្នុងស្រុកនិងក្រៅស្រុក (ស្ថាបត្យករ និងវិស្វករខ្មែរនិងបរទេស)។ចំពោះផលិតផលដែលមានគុណភាពនិងការរចនាយើងក៏មានការនាំចូលនូវផលិតផលដែលមានគុណភាពខ្ពស់ដូចជា Sangiorgio (អ៊ីតាលី), HAFELE(អាល្លឺម៉ង់), Cotto (ថៃ) ជាដើម។ The Penthouse Residence និង បញ្ចប់ការសាងសង់នៅចុងឆ្នាំ2018 ជាមួយគុណភាព និង ស្តង់ដាថ្នាក់ផ្កាយប្រាំអន្តរជាតិ។ សូមទាក់ទងដើម្បីទទួលព័ត៌មានបន្ថែម
៥. ប្រភេទ Condo/Apartment និង តំលៃ៖
យើងមានខុនដូច្រើនប្រភេទសំរាប់អតិថិជនដែលមានដូចជា៖- Comfort (បន្ទប់គេងមួយ)
- Suite (បន្ទប់គេងពីរ)
- Embassy
- President
- The Penthouse/ Richmond
៦. សក្ដានុពលនៃការវិនិយោគលើ The Penthouse Residence៖
គំរោងអភិវឌ្ឍន៏នេះមានការរីកចំរើន និងទាក់ទាញយ៉ាងខ្លាំងដោយសារទីតាំងនិងតំលៃសមរម្យ។ នៅខាងយើងខ្ញុំធានា និងជួលCondoដែលអតិថិជនជាវមកវិញក្នុងតំលៃ១៨ភាគរយនៃតំលៃសរុបក្នុងរយះពេល៣ឆ្នាំដំបូង។
៧. ចំនុច ៣ សំខាន់របស់ The Penthouse Residence៖
- តំលៃសមរម្យ (ប្រកួតប្រជែងលើទីផ្សារអចលនទ្រព្យ)
- ទីតាំងភូមិសាស្រ្ដ ល្អឥតខ្ចោះ
- គុណភាព ស្ដង់ដារថ្នាក់ផ្កាយប្រាំ (Five Stars) អន្ដរជាតិ ។លើសពីនេះយើងក៏មានការចុះតំលៃពិសេស៥ភាគរយ ចំពោះគ្រប់អិថិជនរហូតដល់ថ្ងៃទីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ។
Comments