+855 92 92 1000
Logo
គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ
Updated on: June 6, 2022, 5:04 p.m.
Published on: August 4, 2016, 3:30 a.m.
Realestate News

គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ


យើងត្រូវប្រាកដថាលំនៅដ្ឋានដែលយើងរស់នៅ ឬមានបំណងនឹងទិញត្រូវតែផ្តល់ស្តង់ដាររស់នៅយ៉ាងប្រសើរ គិតទាំងគុណភាពសំណង់ ទីតាំងការវិនិយោគពេលអនាគតក៏ដូចជាសំភារៈប្រើប្រាស់នានា នៅក្នុងគេហដ្ឋានផងដែរ។

លោកអ្នកអាចទទួលបាននូវការរស់នៅជាមួយមនុស្សជាទីស្រលាញ់នៅក្នុងលំនៅដ្ឋានមួយដែលមានភាពងាយស្រួល ផាសុកភាព និងភាពប្រណិតទាន់សម័យ ជាមួយនឹងគម្រោង ដឹ ផេនហោស៍ ខុនដូ (The Penthouse Residence) ដែលជាគម្រោងអាគារលំនៅដ្ឋានមួយ ដែលមាន លក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលសាកសមបំផុតជាមូយមនុស្សទាន់សម័យ។

គម្រោង ដឹ ផេនហោស៍ ខុនដូ មានទីតាំងនៅចំកណ្តាលទីប្រជុំជន នៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ គម្រោង ដឹ ផេនហោស៍ ខុនដូ ជាអាគារលំនៅស្ថានលំដាប់ស្តង់ដារផ្កាយប្រាំអន្តរជាតិ ដែសស្ថិតនៅបណ្តោយមហាវិថីសុធារស នៅទល់មុខផ្សារទំនើប អ៊ីអន សណ្ឋានគារ សូហ្វីតែល លំដាប់ផ្កាយប្រាំ ស្ថានទូត សាលារៀនអន្ដរជាតិ។ល។ ជាពិសេសអគារកំពស់ 36 ជាន់នេះក៏មានទីតាំង ស្ថិតនៅជិតមាត់ទន្លេ ចតុមុខ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រផងដែរ។

គម្រោងមួយនេះមានការសាងសង់ យ៉ាងសកម្មប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ចាប់តាំងពីពិធីបញ្ចុះបឋមសិលាសាងសង់ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ តាមរយ:ការសន្ទុះនៃការសាងសង់នៃគំរោងនេះ យើងអាចសន្និដ្ឋានបានថាវាអាចនឹងបញ្ចប់ នៅមុនកាលកំណត់នៃគំរោងនាចុងឆ្នាំ២០១៨ នេះ។

គម្រោង ដឹ ផេនហោស៍ ខុនដូ នឹងផ្តល់ការរស់នៅដែលមានភាពងាយស្រួល និងទាន់សម័យប្រកបដោយសេចក្តីសុខជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នក។ មិនត្រឹមតែ គុណភាពសំណង់ ការតុបតែង និងបរិស្ថានរស់នៅគម្រោងមួយនេះមានការសហការជាមួយដៃគូ នឹងយីហោល្បីៗជាច្រើន ដោយទទួលស្គាល់ជាលក្ខណៈអន្តរជាតិមានដូចជា៖ ក្រុមហ៊ុនបេតុង CPAC by SCG ប្រទេសថៃជាដើម។

សម្រាប់ការរចនាផ្ទៃខាងក្នុង សំភារៈ និងគ្រឿងសង្ហារឹម មានការសហការជាមួយក្រុមហ៊ុន Sangiorgio អ៊ីតាលី ឯគ្រឿងបរិក្ខារបន្ទប់ទឹកមានការសហការជាមួយក្រុមហ៊ុន Grohe និង Hafele ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ និងមានយីហោល្បីជាច្រើនទៀត មានដូចជា Cotto មកពីប្រទេសថៃ, ToTo មកពីប្រទេសជប៉ុន និង ផលិតផល American Standards ដែលជាផលិតផលរបស់អាមេរិកផងដែរ។ ការសហការនេះ នឹងនាំមកជូនអតិថិជន នូវសោភ័ណ្ឌភាព សុវត្ថិភាព និងទំនុកចិត្ត។

យោងទៅតាមសម្តីរបស់លោក សួស អ៊ឹមស៊ូជីវី តំណាងគំរោង ដឹ ផេនហោស៍ ខុនដូ បានអោយដឹងថាគម្រោងនេះមានដំណើរការលក់យ៉ាងរលូនដែលមានប្រមាណ៥០ភាគរយនៃគំរោងសរុប។ យើងអាចកត់សំគាល់បានថាសន្ទុះនៃការលក់នៃ គំរោងខុនដូនេះ បានដំណើរការទៅដោយប្រសើរ ដោយសារតែគំរោងនេះផ្តល់ជូនដល់អតិថិជនទាំងគុណភាព ទីតាំងដ៏ល្អឥតខ្ចោះ ប្រកបដោយតំលៃលក់សមរម្យ នៅលើទីផ្សារផងដែរ។

ពួកយើងរំពឹងថាការលក់នៃគំរោងនេះ នឹងកើនឡើងរហូតដល់៧០ភាគរយ នៅដំណាច់ឆ្នាំ២០១៦នេះ។ បច្ចុប្បន្ននេះពួកយើងក៏មានការផ្តល់ជូន នូវការបញ្ចុះតម្លៃ៥ភាគរយ និងទូរស័ព្ទស្មានហ្វូន iPhone 6sផងដែររាល់ការកក់ខុនដូនៃគំរោងរបស់យើងដើម្បីធ្វើការលើកទឹកចិត្តដល់អតិថិជនថ្មី។ ពួកយើងក៏មាននូវការធានាផលចំណេញពីការជួលត្រលបវិញ (GRR) ដោយផ្តល់ជូនអតិថិជនចំនួន ៦ភាគរយក្នុងមួយឆ្នាំ ឬ ១៨ភាគរយ រយៈពេល៣ឆ្នាំ។”

សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យបញ្ជីអចលនទ្រព្យលើគេហទំព័រ realestate.com.khថ្ងៃនេះ!

 

Comments