+855 92 92 1000
Logo
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:51 a.m.

ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់


ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ក្នុងខែមីនាឆ្នាំនេះ ការសាងសង់គ្រឹះរបស់អគារខុនដូលំដាប់ផ្កាយ៥ The Penthouse Residence ត្រូវបានបញ្ចប់ហើយកំពុងបន្តលើការសាង សង់ជាន់ក្រោមដីនិងរចនាសម្ព័ន្ធគ្រឿងបង្គុំរបស់អគារ។

មានទីតាំងស្ថិតនៅក្នុងតំបន់ដងទន្លេ ដែលមានការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញដោយស្ថិតនៅតាមបណ្តោយ មហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និងផ្សារទំនើបអ៊ីអន។ The Penthouse ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដារអន្ដរជាតិជាមួយសម្ភារ និងបច្ចេកវិទ្យាសាងសង់ដែលប្រកបដោយភាពច្នៃប្រឌិដ្ឋ និងទំនើបៗបំផុត។ ចំណុចទាំងនេះគឺដើម្បីធានានូវគុណភាព សោភ័ណភាព និងការផ្តល់ជូននូវបែបបទរស់នៅដែលប្រកបដោយផាសុកភាពដល់អតិថិជន។ ផ្ទុយពីគម្រោងអភិវឌ្ឍន៍ផ្សេងៗដែលមិនបង្ហាញនូវព័ត៌មានលម្អិតស្តីពីការសាងសង់ និងសម្ភារដែលប្រើប្រាស់គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ១១០លានដុល្លារនេះមានគោលបំណងបង្ហាញពីតម្លាភាពនៃព័ត៌មានពាក់ព័ន្ធនឹងសំណង់ដើម្បីទទួលបាននូវទំនុកចិត្តពីអតិថិជន។

បើយោងតាមក្រុមហ៊ុនអភិវឌ្ឍ The Penthouse Residence Co., Ltd. ប្លង់ស្ថាបត្យកម្មរបស់គម្រោងកម្ពស់៣៦ជាន់នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន HOKO Design and Build Co., Ltd. ក្រោមការសិក្សាយ៉ាងលំអិតរបស់ស្ថាបត្យករជនជាតិខ្មែរ បារាំង កាណាដា និងអាមេរិកចំណែកឯការរចនាផ្នែកខាងក្នុងធ្វើឡើងដោយក្រុមហ៊ុន Sangiorgio ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី។ ដោយអនុលោមតាមកូដអគារនៃស្តង់ដារបេតុងរបស់វិទ្យាស្ថានបេតុងរបស់អាមេរិក (ACI) អគារនេះនឹងប្រើប្រាស់ខ្នាតបេតុងដ៏រឹងមាំសម្រាប់រចនាសម្ព័ន្ធគ្រឿងបង្គុំអគារខណៈដែលជញ្ជាំងនឹងត្រូវបានតម្លើងផ្សំគ្នាដោយបេតុងអារម៉េឥដ្ឋបាយអ និងឥដ្ឋស្រាល ឬកញ្ចក់ដើម្បីកាត់បន្ថយបន្ទុកទម្ងន់លើអគារ។

អតិថិនដែលស្នាក់នៅក្នុងខុនដូរដែលមាន៤៥៨យូនីតនេះនឹងរីករាយជាមួយនិងការរស់នៅប្រកបដោយផាសុកភាពដោយបន្ទប់មានកម្ពស់ពិដានយ៉ាងទូលាយពី២,៦ម៉ែត្រទៅ២,៨ម៉ែត្រដែលបំពាក់នូវពិដានម្នាងសីលាគុណភាពខ្ពស់ជាមួយនឹងស្រទាប់ Skim Coat និងថ្នាំលាបប្រភេទEmulsion។ ខណៈដែលបង្អួចនឹងត្រូវបំពាក់ដោយស៊ុមអាលុយមីញ៉ូមដែលស្រោបស្រទាប់ថ្នាំការពារច្រែះហើយទ្វារវិញគឺប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ជាច្រើន។ សម្រាប់ច្រកទ្វារធំនឹងត្រូវរចនាឡើងពី ឈើដុំធម្មជាតិជាមួយនិងការលំអដោយបន្ទះឈើ MDF (Medium Density Fibreboard។ ចំពោះទ្វារឈើបន្ទះខ្យល់ខាងក្នុងត្រូវបានរចនាឡើងសម្រាប់បន្ទប់គេង និងបន្ទប់ទឹក។ ចំពោះទ្វារនៅរានហាល និងទ្វារផ្សេងៗទៀតនឹងបំពាក់ដោយស៊ុមអាលុយសមិនច្រែះ ជាមួយនិងកញ្ចក់រុញរំកិល ឬបិទបើក។

កម្រាលគឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗនៅក្នុងលំនៅដ្ឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍បានផ្ដល់អាទិភាពជាពិសេស។ កម្រាលឥដ្ឋប្រភេទផ្សេងៗគ្នានឹងត្រូវបានរៀបតម្រូវយ៉ាងល្អឥតខ្ចោះនៅក្នុងទីតាំងផ្សេងៗគ្នាក្នុងបរិវេណលំនៅដ្ឋាន។ សម្រាប់ច្រកចូលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ច្រករបៀងខាងក្នុង និងកន្លែងប្រើប្រាស់ផ្សេងទៀត និងមានបំពាក់នូវឥដ្ឋការ៉ូ (homogeneous tiles with skirting) ចំណែកផ្ទះបាយក៏ត្រូវបានរចនាឡើងដោយប្រើឥដ្ឋការ៉ូ (homogeneous tiles) ផងដែរ ដែលដូចគ្នាទៅនឹងបន្ទប់ទឹក និងរានហាលក៏ត្រូវប្រើនូវឥដ្ឋការ៉ូ (homogeneous tiles with skirting) និងជាប្រភេទឥដ្ឋការ៉ូសេរ៉ាមិចជាមួយប្រព័ន្ធការពារជម្រាបទឹកសម្រាប់បន្ទប់ទឹក។ ដោយឡែកកម្រាលឥដ្ឋសេរ៉ាមិចដែលមានផ្ទៃបែបកម្រាលឈើ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បន្ទប់គេង។

ចំពោះជញ្ជាំងនឹងលំអបញ្ចប់ដោយថ្នាំលាបដែលមានស្រទាប់ថ្នាំ Skim coat emulsion ការពារបាននូវការកាន់ស្លែស្នាមប្រឡាក់ ងាយសម្អាត និងមិនប៉ះពាល់ដល់ខុសភាពទាំងជញ្ជាំងនៅច្រកចូលបន្ទប់ទទួលភ្ញៀវបន្ទប់បរិភោគអាហារបន្ទប់គេងទាំងអស់ ច្រកផ្លូវដើរខាងក្នុង និងកន្លែងទុកដាក់សម្ភារនៃបន្ទប់ខុនដូ។ ដោយសារថាឥដ្ឋការ៉ូ (homogeneous tiles) នឹងត្រូវបានប្រើប្រាស់សម្រាប់ពេញផ្ទៃបន្ទប់ទឹកទាំងអស់ដូចនេះឥដ្ឋការ៉ូប្រភេទនេះ និងឥដ្ឋការ៉ូសេរ៉ាមិចនឹងត្រូវបានប្រើសម្រាប់ជញ្ជាំងផ្ទះបាយ និងតុរៀបម្ហូបអាហារ និងទូចង្ក្រានខាងលើផងដែរ។

ម៉ាស៊ីនត្រជាក់ដែលបំពាក់ជាប់ជញ្ជាំងនឹងត្រូវដំឡើងនៅក្នុងបន្ទប់ខុនដូនីមួយៗ។ សម្រាប់បរិក្ខារបន្ទប់ទឹកនឹងបំពាក់នូវអាង ងូតទឹកមួយឈុត ក្បាលផ្កាឈូកងូតទឹកជាមួយដងកាន់ដៃមួយឈុត និងឡាវ៉ាបូលាងដៃមួយឈុតតុដាក់សម្ភារសំអាងជាមួយនិងកញ្ចក់ឆ្លុះមួយឈុត ចានបង្គន់មួយឈុត ទម្រដាក់កន្សែង ឬទំពក់អាវសម្រាប់បន្ទប់ទឹកមេ (អាស្រ័យទៅតាមប្រភេទបន្ទប់ខុនដូនីមួយៗ)។

ក្រៅពីនេះមានលក្ខណៈពិសេសបន្ថែមទៀតដូចជាទូផ្ទះបាយត្រូវបានរួមបញ្ចូលគ្នាទៅនឹងបំពង់ និងគម្របម៉ាស៊ីនកំដៅទឹកអគ្គិសនី។

ជាមួយការងារសាងសង់ដ៏លឿនគម្រោងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០១៨ទៅតាមកាលកំណត់របស់ខ្លួន។ អចលនទ្រព្យនេះផ្តល់ជូននូវបន្ទប់ខុនដូបួនប្រភេទដូចជា៖ បន្ទប់ (Studio) ចំនួន២៤២យូនីត មានតម្លៃចាប់ពី ៩២.០០០ ដុល្លារក្នុងមួយយូនីតបន្ទប់ (Suite) ប្រភេទ (បន្ទប់គេង ២-៣) ចំនួន៩២យូនីតមានតម្លៃចាប់ពី១២៩,០០០ដុល្លារ បន្ទប់ប្រភេទ Embassy (បន្ទប់គេង ២-៣) មាន៩៤យូនីតមានតម្លៃចាប់ពី ១៧២,០០០ ដុល្លារ និងបន្ទប់ប្រភេទ President (បន្ទប់គេង៣) មាន១៤យូនីតតម្លៃចាប់ពី២៧២,០០០ដុល្លារ ។ ចុងក្រោយគឺបន្ទប់ប្រភេទ Richmond Penthouse (បន្ទប់គេង ២,​ ៣, ៤) មានចំនួន ១៦ យូនីត និងតម្លៃចាប់ពី ២៩០,០០០ដុល្លារ។

ប្រមាណ៦៥%នៃយូនីតត្រូវបានលក់ជាមួួយនឹងការរំពឹងទុកនឹងអាចលក់បានដល់រហូត៨៥%នៅចុងឆ្នាំនេះ យោងតាមកញ្ញា Sunna Lee ប្រធានផ្នែកទីផ្សារនៃគម្រោងលំនៅដ្ឋាន  The Penthouse Residence។

គម្រោង The Penthouse Residence គឺជាគម្រោងខុនដូមួយក្នុងចំណោមគម្រោងខុនដូដែលលក់ដាច់ជាងគេបំផុតនៅទីក្រុងភ្នំពេញក្នុងរយៈពេលកន្លងមកដល់ពេលនេះគម្រោងនេះផ្តល់ជូននូវគុណភាពដែលល្អបំផុត និងតម្លៃសមរម្យ។ The Penthouse Residence នឹងផ្តល់ជូនទាំងគុណភាព និងតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យដែលមានអាហារដ្ឋានដ៏ប្រណីតនៅជាន់ដំបូលអគារ និងចំណតរថយន្តចំនួន១០ជាន់។ សម្រាប់ពេលឥឡូវនេះក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃ៣ភាគរយហើយមានភោជនីយដ្ឋាននៅលើដំបូល និងមានការធានាលើការជួលត្រលប់ដែលផ្តល់ជូន៦%ក្នុងមួយឆ្នាំឬ១៨%សម្រាប់រយៈពេល៣ឆ្នាំ។ ការរស់នៅប្រកបដោយភាពប្រណិត និងឱកាសវិនិយោគដ៏សមប្រកបជាមួយនឹងគម្រោងលំនៅដ្ឋានមួយនេះ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង  The Penthouse សូមចូលទៅកាន់ Realestate.com.kh

borey-ads-580-x-90-khmer

Comments