+855 92 92 1000
Logo
គម្រោងខុនដូប្រណីត The Peninsula នឹងចូលរួមព្រឹត្តិការណ៍ The Black Friday Property Sale
Updated on: June 6, 2022, 5:01 p.m.
Published on: May 26, 2020, 3:45 p.m.

គម្រោងខុនដូប្រណីត The Peninsula នឹងចូលរួមព្រឹត្តិការណ៍ The Black Friday Property Sale


បើនិយាយពីទិសដៅសំខាន់ៗដែលគួរមកទស្សនានៅទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារច្បាស់ជាទីតាំងមួយដែលអ្នកស្រមៃឃើញដំបូងគេជាក់ជាមិនខាន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ អាចមើលឃើញយ៉ាងច្បាស់តាមរយៈការរីកដុះដាលនៃបណ្តុំអគារខ្ពស់ៗនៅតំបន់កណ្ដាលក្រុង ក៏ដូចជាគម្រោងផ្ទះល្វែង ខុនដូ និងទីផ្សារជាច្រើនទៀតនៅតាមតំបន់ជាយក្រុង។ តំបន់ជ្រោយចង្វារហាក់បីដូចជាឧបទ្វីបដ៏សែនមនោរម្យស្ថិតនៅប៉ែកខាងលិចនិងពាយព្យនៃទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធដោយទន្លេសាបនិងទន្លេមេគង្គ។ ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនេះ ខណ្ឌជ្រោយចង្វារបានប្រែក្លាយទៅជាតំបន់វិនិយោគផ្នែកអចលនទ្រព្យដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាអតិថិជនដែលកំពុងស្វែងរកទិញលំនៅដ្ឋានផងដែរ។

គម្រោង Peninsula Private Residences គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលនាំមកនូវលំនៅដ្ឋានប្រណីតសម្រាប់គ្រួសារដែលប្រាថ្នាចង់បានជីវិតរស់នៅដ៏ត្រចះត្រចង់ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តជំនាន់ថ្មីរបស់ប្រទេសកម្ពុជា។ លក្ខណៈពិសេសរបស់គម្រោង Peninsula គឺការរចនាម៉ូដប្រកបដោយប្រណីតភាពនិងភាពស៊ីវីល័យ អមដោយបរិក្ខារអគារដ៏ទំនើបទាន់សម័យ ដែលរួមបញ្ចូលរវាងសេវាកម្មសម័យថ្មី និងកត្តាធម្មជាតិរបស់តំបន់ជុំវិញ។

គម្រោង Peninsula Private Residences មានខុនដូសរុបចំនួន ១៦១យូនីត ដែលបានបែងចែកទៅជាបន្ទប់ស្ទូឌីយោ ខុនដូបន្ទប់គេង១ ខុនដូបន្ទប់គេង២ និងខុនដូបន្ទប់គេង៣ ហើយមានទំហំចាប់ពី ៦០ម៉ែត្រការ៉េ រហូតដល់ ២៣៧ម៉ែត្រការ៉េ។ ខុនដូនៃគម្រោងនេះសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួន​ ដែលអាចឱ្យអ្នករស់នៅស្រូបយកខ្យល់អាកាសដ៏ត្រជាក់និងបរិសុទ្ធនាព្រឹកព្រលឹម។ អ្វីដែលពិសេសជាងនេះទៅទៀត គ្រប់យូនីតសុទ្ធសឹងតែបំពាក់ដោយគ្រឿងសង្ហារិមយ៉ាងពេញលេញ​ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ម្ចាស់ខុនដូក្នុងការរើចូលនៅភ្លាមៗ!

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបានគិតគូរយ៉ាងដិតដល់អំពីសុខុមាលភាពនិងគុណភាពជីវិតរបស់អ្នករស់នៅ តាមរយៈស្ថាបត្យកម្មដ៏ពិសេសដែលរួមបញ្ចូលនូវគុណតម្លៃធម្មជាតិនៃតំបន់ជ្រោយចង្វារ។ ជាមួយគ្នានេះដែរ អ្នករស់នៅអាចរីករាយជាមួយនឹងសេវាកម្មកម្សាន្តដ៏សម្បូរបែប រួមមាន ក្លិបហាត់ប្រាណ សូណា សួនធម្មជាតិ អាងហែលទឹក និងសេវាកម្មជាច្រើនទៀត។ ក្រៅពីនេះ ចំណតរថយន្តដ៏ធំទូលាយអមដោយប្រព័ន្ធសន្តិសុខ ២៤ម៉ោង នឹងផ្ដល់នូវសុវត្ថិភាពផ្លូវចិត្តជូនដល់អ្នករស់នៅ។

គម្រោង Peninsula គ្រោងនឹងប្រគល់លំនៅដ្ឋានដល់អតិថិជននាដំណាច់ឆ្នាំ ២០២០ ខាងមុខនេះ។ យូនីតមានតម្លៃចាប់ពី ២,២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយគម្រោងទាំងមូលបានលក់អស់ប្រហែល ៦០ភាគរយ។ គម្រោង​ The Peninsula នឹងចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Property Sale ខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃដ៏មហាសាលដែលមិនធ្លាប់មានពីមុនមក។

កិច្ចពិភាក្សាជាមួយនឹងអគ្គនាយកគម្រោង The Peninsula Private Residences

គម្រោង The Peninsula Private Residences នឹងផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Black Friday Property Sale ខាងមុខនេះ។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសជាមួយលោក Kam Chin Seng អគ្គនាយកគម្រោង The Peninsula Private Residences ស្ដីអំពីស្ថានភាពទីផ្សារអចលនទ្រព្យអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19) ហេតុផលចំបងនៃការជ្រើសរើសទីតាំងគម្រោង The Penninsula និងឱកាសដែលព្រឹត្តិការណ៍ The Black Friday Property Sale ផ្ដល់ជូនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។

អំឡុងបទសម្ភាសនេះ លោក Kam Chin Seng បានលើកឡើងថា ទីតាំងគឺជាកត្តាដ៏សំខាន់សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។ ពិសេសសម្រាប់គម្រោង The Peninsula ការសម្រេចចិត្តរើសយកតំបន់ជ្រោយចង្វារ គឺដោយសារម្ចាស់គម្រោងមើលឃើញពីចំណុចសំខាន់ៗដទៃទៀតលើសពីកត្តាទីតាំងទៅទៀត។ ហេតុផលមួយក្នុងចំណោមនោះ គឺតំបន់ជ្រោយចង្វារមានបរិយាកាសនិងអាកាសធាតុអំណោយផលសម្រាប់ការរស់នៅប្រចាំថ្ងៃ ពោលគឺតំបន់នេះគ្របដណ្ដប់ដោយចរន្តខ្យល់ធម្មជាតិដ៏ត្រជាក់ពេញមួយថ្ងៃ ដែលបង្កើតបាននូវបរិយាកាសរស់នៅដ៏ស្រស់ថ្លានិងមានផាសុកភាព។ ក្រៅពីកត្តាធម្មជាតិ ការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនៃតំបន់ជុំវិញក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។ ខណ្ឌដូនពេញ ដែលជាតំបន់ប្រសព្វនៃខណ្ឌជ្រោយចង្វារ បាននិងកំពុងលូតលាស់យ៉ាងខ្លាំងក្លា ពិសេសតំបន់នៅជុំវិញអគារ វឌ្ឍនៈខាប់ពីតាល់​ (Vatanac Capital) គម្រោង Hong Kong Land អគារ ណាហ្គាវើល (NagaWorld) និងតំបន់ជុំវិញវិមានឯករាជ្យ ដែលទីតាំងទាំងអស់នេះនៅមិនឆ្ងាយពីគម្រោង ហើយអាចធ្វើដំណើរទៅមកយ៉ាងងាយស្រួលតាមរយៈស្ពានមិត្តភាពកម្ពុជា-ចិន។

លោក Thomas O’Sullivan បានមានប្រសាសន៍ថា ការដាក់ចរាចរណ៍ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគឺជាកត្តាដ៏សំខាន់មួយដែលជំរុញសក្តានុពលនៃតំបន់ជ្រោយចង្វារ។ លោកបានបញ្ជាក់ថា មុនពេលស្ពានមួយនេះត្រូវបានដាក់ឱ្យប្រើប្រាស់ អតិថិជនមួយភាគធំ ទោះបីមានចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅក្នុងតំបន់ ប៉ុន្តែនៅមានមន្ទិលសង្ស័យនិងភាពព្រួយបារម្ភអំពីការវិនិយោគនេះ។ លោកបានបន្ថែមថា
ក្រោយពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អតិថិជនជាច្រើនបានផ្លាស់ប្ដូរការគិតមួយនេះ ហើយមើលឃើញយ៉ាងច្បាស់ថាខណ្ឌជ្រោយចង្វារគឺនៅមិនឆ្ងាយឡើយពីតំបន់ពាណិជ្ជកម្មកណ្តាលក្នុងខណ្ឌដូនពេញ។

លោក Kam Chin Seng បានលើកឡើងថា ស្ថាបត្យកម្មនៃគម្រោង​ The Peninsula គិតគូរយ៉ាងល្អិតល្អន់អំពីការរចនាយូនីតឱ្យមានទីធ្លាធំទូលាយជាមួយនឹងគំរូប្លង់ទាក់ទាញគួរឱ្យចង់រស់នៅ ហើយមានតម្លៃសមរម្យស្របតាមតម្រូវការទីផ្សារ។

ភាពពេញនិយមរបស់គម្រោងមួយនេះបានបញ្ជាក់យ៉ាងច្បាស់តាមរយៈសន្ទុះនៃការលក់ ពោលគឺប្រហែល ៦០ភាគរយនៃយូនីតទាំងមូលត្រូវបានលក់រួចរាល់ ខណៈពេលដែលគម្រោងនេះនឹងប្រគល់ជូនម្ចាស់ខុនដូ នាដំណាច់ឆ្នាំ ២០២០។ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យមានការយឺតយ៉ាវដល់ការដឹកជញ្ជូនសម្ភារសំណង់ ប៉ុន្តែដំណើរការសាងសង់គម្រោងទាំងមូលនៅតែប្រព្រឹត្តទៅយ៉ាងរលូនដោយពុំមានការរាំងស្ទះឡើយ។

ពិតណាស់ ការត្បាតនៃជំងឺកូវីដ១៩ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យទូទាំងសកលលោក។ វិស័យអចលនទ្រព្យកម្ពុជាក៏មានការធ្លាក់ចុះផងដែរ ស្របពេលដែលការដឹកជញ្ជូនសម្ភារសំណង់មានភាពយឺតយ៉ាវ ខណៈពេលដែលចំណាប់អារម្មណ៍របស់ទីផ្សារមានការផ្លាស់ប្តូរ។

លោក Kam Chin Seng បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកក្នុងការនាំយកគម្រោង The Peninsula Private Residences មកក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញ Black Friday Property Sale គឺដោយសារលោកជឿជាក់ថាព្រឹត្តិការណ៍នេះនឹងអាចផ្សារភ្ជាប់និងកាត់បន្ថយគម្លាតរវាងអតិថិជននិងម្ចាស់អភិវឌ្ឍន៍គម្រោង អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។

ព្រឹត្តិការណ៍ Black Friday Property Sale គឺជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យកម្ពុជាដើម្បីចូលរួម ជួបជុំ និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ អំឡុងដំណាក់កាលធ្លាក់ចុះនៃសេដ្ឋកិច្ច។ ដូចការលើកឡើងរបស់លោក​ Thomas ក្នុងបទសម្ភាសខាងលើនេះ ព្រឹត្តិការណ៍ Black Friday Property Sale គឺមិនមែនធ្វើឡើងសម្រាប់តែអ្នកស្វែងរកទិញអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារលក់អចលនទ្រព្យ ឬ គេហទំព័រ Realestate.com.kh ប៉ុណ្ណោះទេ កម្មវិធីនេះក៏ជាវេទិកាសម្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៃប្រទេសកម្ពុជា៕

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ៖

Comments