+855 92 92 1000
Logo
គម្រោង The Peak ទទួលបានសន្ទុះឡើងវិញឆ្ពោះទៅរកការបញ្ចប់គម្រោង
Updated on: June 6, 2022, 5:01 p.m.
Published on: April 10, 2020, 5:31 a.m.

គម្រោង The Peak ទទួលបានសន្ទុះឡើងវិញឆ្ពោះទៅរកការបញ្ចប់គម្រោង


ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យដោយក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd ("CRUCG") ចាប់តាំងពីក្រុមហ៊ុនបានកាន់កាប់ជាអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោង The Peak Project ។

គ្រាន់តែក្នុងរយៈពេលមួយខែបន្ទាប់ពីក្រុមហ៊ុន CRUCG បានចាប់ផ្តើមការងារសាងសង់នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ក្រុមហ៊ុននេះបានបង្ហាញថា ខ្លួនមានសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងគម្រោងនេះ។

(ក្រុមហ៊ុន CRUCG បានគ្រប់គ្រងការដ្ឋានគម្រោង The Peak ជាផ្លូវការ) 

លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា "យើងបានចំណាយពេលវេលានិងធនធានជាច្រើនដើម្បីឲ្យក្រុមរបស់យើងធ្វើការលើគម្រោងនេះយ៉ាងពេញលេញ។ អ្នកម៉ៅការបន្ត និងកម្មករជាច្រើន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន CRUCG ក៏មានការជំរុញទឹកចិត្ត និងគាំទ្រខ្ពស់ផងដែរដើម្បីធ្វើឱ្យគម្រោងនេះត្រូវបានបញ្ចប់។"

ក្រុមហ៊ុន Oxley Gem សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដៃគូវិនិយោគិន និងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការអត់ធ្មត់ និងការយោគយល់របស់លោកអ្នកលើការតែងតាំងអ្នកម៉ៅការចម្បងថ្មីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លទ្ធផលភ្លាមៗនៃវឌ្ឍនភាពការងារ បង្ហាញថាការអនុវត្តនេះគឺជាការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់ផលប្រយោជន៍ល្អបំផុតរបស់គម្រោង៕

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ អង់គ្លេស និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

 

Comments