ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មក ផ្ទះ ហើយ មានអារម្មណ៍ហាក់ដូចជាអ្នកកំពុងស្នាក់នៅក្នុងរមណីដ្ឋាន ឬ រីសត ដ៏ប្រណីតមួយ បន្ទាប់ពី អ្នកបានចំណាយពេលពេញមួយថ្ងៃនៅក្នុងការិយាល័យ។ នេះគឺជាអ្វីដែលគម្រោង The Palms អាចផ្ដល់ជូនទៅដល់លោកអ្នកបាន។
គម្រោង The Palms ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
The Palms គឺជាគម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះមានផ្តល់ជូននូវប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្រប ដងទន្លេ និង កន្លែងកំសាន្តជាច្រើនផ្សេងទៀតដែលអ្នក និង មនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយជាមួយគ្នាពេញមួយឆ្នាំ។
ក្រុមហ៊ុន Oxley-Worldbridge ក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គម្រោងធំៗដែល ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។
The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ នៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅដ្ឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។
អ្នករស់នៅក្នុងគម្រោង The Palms អាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ ជាមួយកន្លែងកម្សាន្ត និង លក្ខណៈពិសេសផ្សេងៗនៃលំនៅដ្ឋានបែបសហគមឯកជន។ គ្រប់យូនីតទាំងអស់មានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។
វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មានទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ។ គ្រប់យូនីតទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ និង ផ្ចិតផ្ចង់ ជាមួយការ ប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ ធ្វើឲ្យគម្រោង The Palms ក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ការរស់នៅបែបរមណីយដ្ឋានប្រណីតដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
វីឡាលំដាប់ប្រណីតបំផុតនៅក្នុងគម្រោង The Palms គឺជាប្រភេទវីឡាជាប់មាត់ទឹក ដែលមានចំងាយត្រឹមពីរ ឬ បីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកំសាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពីទន្លេ។
ប្រាកដណាស់ ប្រណីតភាព និងភាពងាយស្រួល មិនអាចដាច់ចេញពីគ្នាបានទេ។ គម្រោង The Palms ស្ថិតបណ្ដោយផ្លូវជាតិលេខ ១ និងមានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់។
កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាចធ្វើដំណើរបាន យ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេច ហ៊ុន សែន។
គម្រោងThe Palms គឺជាការអភិវឌ្ឍន៍ដំបូងបំផុត ដែលនាំមកនូវការស្នាក់នៅបែប រមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។
ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមក៖ ០៩២ ៩២ ១០០០ ឬអ៊ីមែល៖ info@realestate.com.kh
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments