+855 92 92 1000
Logo
បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា
Updated on: June 7, 2022, 3:13 a.m.
Published on: June 23, 2016, 12:22 p.m.
Realestate News

បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា


onlinemarketing2 យើងរស់នៅពិភពមួយប្រែប្រួលយ៉ាងលឿន ដែលជាកន្លែងដែលអ្វីគ្រប់យ៉ាងកើតមានឡើងភ្លាមៗ ហើយប្រតិបត្តិការទាំងអស់ធ្វើឡើងដោយគ្រាន់តែចុច ឫអូសប៉ុណ្ណោះ។ ជាមួយនឹងកាតឥណទាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចែកចាយតាមការកម៉្មង់ទិញកើនច្រើនឡើងនៅប្រទេសកម្ពុជា។ វាហាក់ងាយនឹងភ្លេចទៅហើយថាមិនមានលក្ខណៈទាំងនេះទេកាលពីមុន។ នៅក្នុងប្រទេសកម្ពុជាអ្នកប្រើប្រាស់អ៊ីនធើណិតកើនឡើងខ្លាំងទៅដល់ជាង ៦.៧ លាននាក់។ ទទឹមគ្នា នេះដែរមានទូរស័ព្ទ២០.៨លាន គ្រឿងដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនាពេលវបច្ចុប្បន្ន ដោយយោងទៅតាមស្ថិតិបានផ្តល់ដោយនិយតករទូរគមនាគមន៍កម្ពុជា។ កាលពី១០ ឆ្នាំកន្លងផុតទៅ មានតែមួយចំនួន ប៉ុណ្ណោះបានដឹងរឿងទាំងនេះ និងបានប្រើប្រាស់។ ហើយទោះបីជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនៅតែមានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា យ៉ាងណាក៏ដោយ មានអាជីវកម្មកាន់តែច្រើនឡើងបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទៅជា ឌីជីថល ដើម្បីពង្រីកដែនកំណត់របស់ខ្លូន ទៅដល់វិនិយោគិនជំនាន់ក្រោយ។ ការប្រមូលផ្តុំព័ត៌មាន និងការទំនាក់ទំនងដែលកើនឡើងវិស័យ អនឡាញ គឺជាការសម្របសម្រួល និងអនុញាតឲ្យការវិភាគខ្នាតធំពីនិន្នាការសង្គម និងសេដ្ឋកិច្ច។ នៅក្នុងប្រទេសកម្ពុជា បដិវត្តន៍វិស័យអនឡាញកំពុងមានឥទ្ធិពលគ្រប់យ៉ាង សូម្បីតែនយោបាយ។ ជាក់ស្តែងមានប្រើប្រាស់វេទិការនយោបាយតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងគោលនយោបាយ ដោះស្រាយបញ្ហាសាធារណៈ  និងប្រមើលមើលពីបញ្ហានាពេលអនាគត ៖ យោងតាមសារព័ត៌មាន វី អូ អេ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បានយកចិត្តទុកដាក់មូលដ្ឋាននៃការផ្លាស់ប្តូរតាមប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ និងថែម ទាំងបង្គាប់ឲ្យថ្នាក់ក្រោមរបស់លោកឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីផ្តល់នូវ ភាពរហ័ស ការឆ្លើយ តប និងសេវាកម្មទទួលខុសត្រូវ”  ទៅកាន់ក្រុមអ្នកបោះឆ្នោតរបស់ លោក ឧទាហរណ៍មួយគឺ ទំព័រហ្វេកបុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី។ ឧស្សាហកម្មមួយក្នុងចំណោមផ្សេងៗទៀត នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការផ្លាស់ប្តូរ   បណ្តាញអនឡាញនៅក្នុងប្រទេសកម្ពុជាគឺជាអចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យឧស្សាហកម្ម។ មានអចលនទ្រព្យរាប់ពាន់ដែលអាចស្វែងរកបាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន និងមានរាប់សិប លាននៃអ្នកវិនិយោគទុនបរទេសពិចារណាពីន្លែងវិនិយោគលុយរបស់ពួកគេលើវិស័យអចលនទ្រព្យនៅកម្ពុជា ភា្នក់ងារអចលនទ្រព្យ ម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ត្រូវតែបង្កើនបណ្តាញ របស់ខ្លួនសម្រាប់អតិថិជនតាមអនឡាញដែលមានសក្តានុពល ទទឹមជាមួយគ្នានេះក៏មានការបង្កើនតម្លៃទីផ្សារ និងបង្កើនប្រាក់ចំណេញដែរ។ ក្នុងពេលនេះដដែល អ្នកទិញ និងអ្នកស្វែងរកការជួលនៅកម្ពុជា ត្រូវការប្រភពព័ត៍មានអនឡាញ និងឱកាសក្នុងការពិចារណាដោយ មិនចាំបាច់ចំណាយពេលច្រើនសប្តាហ៍ទៅទីក្រុងផ្សេងគ្នានោះទេ គ្រាន់តែរកមើលថាមួយណាដែល សមស្របជាការស្រេច។ ទាំងមិនចាំបាច់ មានសមត្ថភាព ជំនាញ និងការខិតខំប្រឹងប្រែងច្រើន។ នេះជាចំណុចមួយដែលបានទទួលស្គាល់នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិច ដែលជាប្រ ទេសមានភ្នាក់ងារអចលនទ្រព្យ ៩១ % នៅពេលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយអនឡាញ ដើម្បីបង្កើនការលក់។ ក្នុងពេលជាមួយគ្នា មាន ៨៦% នៃអ្នកទិញ និងអ្នកជួលអចលនទ្រព្យដែលមានសក្តានុពក្នុងប្រទេសអូស្ត្រាលីនឹងចូលទៅកាន់អនឡាញមុនគេនៅពេល អ្នកទាំងនេះចាប់ផ្តើមស្វែងរកអចលនទ្រព្យរបស់ខ្លួន។ ហេតុផលផ្សេងទៀតថាហេតុអ្វីគ្រប់គ្នាចូលទៅកាន់គេហទំព័រអចលនទ្រព្យ ដែលជាបណ្តុំនៃព័ត៌មាន ដែលងាយស្រួលរក ដើម្បីផ្តល់ភាពឈ្លាសវៃចំពោះឧស្សាហកម្មដូចជា៖ ព័ត៌មាន ព័ត៌មានអំពីម្ចាស់គម្រោង  និងការផ្តល់ប្រាក់កម្ចី។ ឧបករណ៍ទាំងនេះអនុញ្ញាតឲ្យអ្នកទិញ និងអ្នកលក់អាចកំណត់ពីបម្រែបម្រួល នៅពេលអនាគត និងពង្រឹងចំណេះដឹងពីការវិនិយោគអចលនទ្រព្យ។ នេះក៏អនុញ្ញាតឲ្យការទំនាក់ ទំនងកាន់តែងាយស្រួលរវាងអ្នកទិញ និងអ្នកលក់ មានន័យថាគ្រប់គ្នាអាចស្វែករកបានយ៉ាងលឿន និងមានប្រសិទ្ធិភាពពីព័ត៌មានអចលនទ្រព្យ ការអភិវឌ្ឍន៍ ឫគោលនយោបាយអចលនទ្រព្យច្បាស់លាស់។  ស្វែងរកគេហទំព័រអចលនទ្រព្យត្រូវចំណាយពេលពេញមួយថ្ងៃរកមើលអត្ថបទព័ត៌មាននៅគ្រប់គេហទំព័រដែលមានរាប់រយលានគេហទំព័រ។
មកកាន់គេហទំព័រអចលនទ្រព្យអ៊នឡាញនៅទីនេះ REALESTATE.COM.KH!

Comments