+855 92 92 1000
Logo
ក្រុមហ៊ុន JATIA GROUP ដ៏​ល្បី​របស់​ឥណ្ឌា ចាប់​អារម្មណ៍​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា
Updated on: June 6, 2022, 5:05 p.m.
Published on: April 24, 2016, 2:05 a.m.
Realestate News

ក្រុមហ៊ុន JATIA GROUP ដ៏​ល្បី​របស់​ឥណ្ឌា ចាប់​អារម្មណ៍​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា


ក្រុមហ៊ុន SUPREME HOLDINGS & HOSPITALITY (INDIA) LIMITED គឺជាផ្នែកមួយនៃក្រុមហ៊ុន JATIA GROUP នៅប្រទេសឥណ្ឌា នឹងមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារដែលមានគុណភាពល្អជាងគេនៅកម្ពុជា។ ក្រុមហ៊ុន Supreme Holdings បានចាប់ផ្តើមសហដំណើរការកាលពីឆ្នាំ១៩៨២ ហើយបានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មភាគហ៊ុនជាផ្លូវការក្នុងឆ្នាំ ១៩៩៤។ Supreme Holding មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជំនួញ និងការគ្រប់គ្រងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងការអភិវឌ្ឍអចលនទ្រព្យ (រួមទាំងការផ្តល់ជូននិងឥណទានរបស់ធនាគារ) ការធ្វើពាណិជ្ជកម្មអាហារ និងភេសជ្ជៈ រួមទាំងការ បណ្តាក់ទុនជាច្រើនផ្នែកទៀតផងដែរ។ ការវិនិយោគធំៗរបស់ពួកគេរួមមាន Asian Hotels Limited ជាប្រតិបត្តិករគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលត្រូវបានបង្កើតក្នុងឆ្នាំ ១៩៨០ រួចចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។ រហូតមកដល់ពេលនេះមានសណ្ឋាគារលំដាប់ផ្កាយប្រាំធំៗចំនួនប្រាំ បានស្ថិតនៅក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងដោយ Asian Hotels Limited ក្នុងនោះមាននៅទីក្រុង Delhi, Mumbai និង Kolkata ជាសរុបមានបន្ទប់រហូតដល់ចំនួន ១២៣៤បន្ទប់។ Asian Hotels ជាក្រុមហ៊ុនពាណិជ្ជកម្មភាគហ៊ុនសាធារណៈ ដែលមានឈ្មោះនៅលើបញ្ជី Bombay Stock Exchange។ Asian Hotels ក៏ជាប្រតិបត្តិករសណ្ឋាគារដំបូងគេដោយធ្វើការសហការជាមួយ Hyatt International Hotels ផងដែរ។ Belmac-Residences-10លំនៅឋាន Belmac គឺជាគម្រោងចុងក្រោយរបស់ The Jatia Group ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានកម្រិតកំពូលនៅទីក្រុង Pune នៃប្រទេសឥណ្ឌា។ ការសាងសង់នៃគម្រោងលំនៅឋាន Belmac ទាំងអស់ ទើបតែត្រូវបានចាប់ផ្តើមហើយគេគ្រោងថា នឹងបញ្ចប់រួចរាល់ក្នុងរយៈពេល ៣០ខែ។ តម្លៃនៃគម្រោងសាងសង់គឺត្រូវបានគេប៉ាន់ប្រមាណជាទឹកប្រាក់ INR ៤ ២០០ លាន (៧០ លានដុល្លារអាមេរិក)។ គម្រោងលំនៅឋាន Belmac នឹងមានរួមបញ្ចូលផ្ទះល្វែងបែបបូទិក ចំនួន ២៤០ យូនីត (ខ្នងផ្ទះ) ស្ថិតនៅក្នុងអគារដែលមានកម្ពស់៦ជាន់ ខណៈអគារទាំងមូលនីមួយៗមានកម្ពស់៥០ម៉ែត្រ។ ការអភិវឌ្ឍនឹងរំលេចចេញនូវការទទួលបានភាពឆើតឆាយនៃជីវិតរស់នៅដ៏ទំនើបមួយ ដោយរួមបញ្ចូលនូវផ្ទះក្លិប មជ្ឈមណ្ឌលកីឡា អាងហែលទឹក និងភាពលម្អទេសភាពដ៏សុខសាន្ត នៃពហុមណ្ឌលនៅជាន់ផ្ទាល់ដី។ លើសពីនេះអគារទាំងអស់នៅក្នុងគម្រោងលំនៅឋាន Belmac នឹងរួមបញ្ចូលនូវការបញ្ចប់ និងការតុបតែងផ្នែកខាងក្នុងដែលមានគុណភាពខ្ពស់បំផុត។ Supreme Holding មានដីអភិវឌ្ឍន៍ដ៏ល្អមួយកន្លែងនៅចំកណ្តាលទីក្រុង Pune ដែលមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Mumbai។ ទីនេះនឹងក្លាយជាទីតាំងនៃគម្រោង Belmac Residences។ ទីក្រុង Pune ជាទីក្រុងធំទី២ នៃរដ្ឋ Maharashtra, ដែលជាមជ្ឈមណ្ឌលអប់រំ និងវប្បធម៌ នៃប្រទេសឥណ្ឌា ហើយក៏ជាទីក្រុងដែលល្បីខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងមានការអភិវឌ្ឍឧស្សាហកម្មនៅជាយក្រុងនេះផងដែរ។ អតិថិជនដែលទិញគេហដ្ឋាននៅគម្រោងលំនៅឋាន Belmac ដោយគ្រាន់តែតម្រូវឲ្យបង់ប្រាក់២០ភាគរយ ជាមុននៅពេលចុះហត្ថលេខានៃការសម្រេចទិញ។ ចំណែកចំនួននៅសល់ ៨០ភាគរយទៀត គឺនឹងត្រូវបង់នៅពេលការសាងសង់ត្រូវបានចប់រួចរាល់ ដើម្បីទទួលសិទ្ធិពេញលេញរបស់អ្នកទិញ។ គម្រោងនេះផ្តល់នូវសក្តានុពលសម្រាប់អ្នកទិញ ដែលជាជនជាតិឥណ្ឌា ជាមួយនឹងទុនវិនិយោគទាបរយៈពេលខ្លី និងគួរឲ្យមានទំនុកចិត្ត។ ទុនទាំងនេះត្រូវបានការពារដោយក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញមួយ។ Supreme Holdings ក៏ផ្តល់ផងដែរនូវជម្រើសហិរញ្ញវត្ថុដ៏ប្រកួតប្រជែងមួយ។ សម្រាប់អ្នកដែលកំពុងពិចារណានូវកម្ចីទិញផ្ទះនៅប្រទេស ឥណ្ឌា ដើម្បីគាំទ្រដល់ការវិនិយោគរបស់ពួកគេ ហើយ Supreme Holdings ផ្តល់នូវជម្រើសហិរញ្ញវត្ថុជាច្រើនជាមួយនឹងដៃគូធនាគារផ្សេងៗ ដូចជាស្ថាប័នហិរញ្ញវត្ថុ ICICI, HDFC, SBI, AXIS និង LnT ជាដើម។ យើងសូមស្វាគមន៍ចំពោះប្រជាពលរដ្ឋឥណ្ឌារស់នៅប្រទេសកម្ពុជាទាំងអស់ ដើម្បីចូលរួមជាមួយរាត្រីអ្នកវិនិយោគជនជាតិឥណ្ឌា។ នាយកគ្រប់គ្រងរបស់ SupremeHoldings ក៏ទទួលការណាត់ជួបពិភាក្សាផ្ទាល់ជាលក្ខណៈឯកជន នៅរវាងថ្ងៃអង្គារ ទី១៥ ដល់ថ្ងៃអាទិត្យ ទី២០ ខែមីនា៕ NEED MORE INFO ABOUT BELMAC RESIDENCES OR THE JATIA GROUP? Please contact Ivanna Investments Ltd., the local sales partner for Belmac Residences in Cambodia. Email: ipanjwani42@gmail.com; Office Address: Canadia Tower, 18th Floor, Room #1808.

Comments