+855 92 92 1000
Logo
ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា
Updated on: June 6, 2022, 5:01 p.m.
Published on: August 4, 2020, 7:22 a.m.

ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា


ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេស ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានការថមថយសកម្មភាពយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អនុញាតិឱ្យអាជីវកម្មទូទាំងប្រទេសបើកទ្វារដំណើរការឡើងវិញ​ ដែលនេះបានបង្ហាញពីសញ្ញាណនៃការវិលត្រលប់មកវិញរបស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏រឹងមាំនៅតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែនឹងវិលត្រលប់ទៅរកសភាពដើមនោះឡើយ។ ភាពភ័យខ្លាចពីការរាតត្បាតនៃមេរោគកូវីដ១៩ បាននាំមកនូវទំនោរទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។ គម្រោងអភិវឌ្ឍន៍កម្រិតមធ្យមដែលមិនសូវការចាប់អារម្មណ៍នៅមុនវិបត្តិកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់អតិថិជនកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបមករកសភាពដើមវិញ។ ទន្ទឹមគ្នានេះដែរ អតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត ដោយពុំតម្រូវឱ្យពួកគាត់ការចំណាយទុនហួសសពីលទ្ធភាព។

ខុនដូ The Hexa ជាខុនដូកម្រិតមធ្យម ដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ កត្តាទីតាំង បរិក្ខារក្នុងអគារ និងតម្លៃ បានធ្វើឱ្យ The Hexa ក្លាយជាជម្រើសលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនទូទៅ ពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម។

ទីតាំង

ខុនដូ The Hexa មានទីតាំងស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាតំបន់ប្រជុំជនប៉ែកខាងជើងនៃរាជធានីភ្នំពេញ។ ខណ្ឌមួយនេះផ្សារភ្ជាប់ទៅនឹងទីប្រជុំជនកណ្តាលក្រុងតាមរយៈមហាវិថីព្រះស៊ីសុវត្ថិ ព្រមទាំងតភ្ជាប់ទៅនឹងបណ្ដាញផ្លូវយ៉ាងខ្វាត់ខ្វែងដែលផ្សារភ្ជាប់ទៅនឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ។ 0ខណ្ឌសែនសុខ​ ដែលស្ថិតនៅជាប់តំបន់នេះ ត្រូវបានហ៊ុមព័ទ្ធដោយទិសដៅកម្សាន្តសំខាន់ៗជាច្រើន ពិសេស ផ្សារទំនើបអ៊ីអនម៉លទី ២ ដែលជាផ្សារទំនើបធំបំផុតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខណ្ឌឬស្សីកែវ ស្ថិតនៅចន្លោះមជ្ឈមណ្ឌល Phnom Penh City Center និងតំបន់អភិវឌ្ឍន៍រហ័សជាយក្រុង ដែលមានប្រជាជនរស់នៅប្រមាណ ៦​សែននាក់។

ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនេះ ខុនដូ The Hexa នឹងក្លាយទៅជាជម្រើសលំនៅឋានដ៏អស្ចារ្យជាក់ជាមិនខាន សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ពិសេសបញ្ញាវន្ត និងអ្នកកម្រិតប្រាក់ចំណូលមធ្យម ដោយរួមបញ្ចូលនូវយូនីតការិយាល័យទាន់សម័យសម្រាប់តម្រូវការនៅក្នុងតំបន់ជុំវិញ។ ស្របពេលដែលនិន្នាការអភិវឌ្ឍន៍ទីក្រុងនាពេលបច្ចុប្បន្នមានទំនោរឆ្ពោះទៅកាន់ជាយក្រុង ម្ចាស់ខុនដូនៃគម្រោង The Hexa នឹងអាចរីករាយជាមួយនឹងទិសដៅកម្សាន្តនៅជុំវិញតំបន់នេះ។

បរិក្ខារ​ និងសេវាកម្ម

ខុនដូ The Hexa ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីខុនដូបន្ទប់គេង១​ ដល់បន្ទប់គេង ៣ និងទំហំចាប់ពី ៣០ ដល់ ៦៤ ម៉ែត្រការ៉េ ដែលគ្រប់ប្រភេទយូនីតត្រូវបានរចនាប្លង់ខុសប្លែកពីគ្នា នាំមកនូវជម្រើសលំនៅឋានយ៉ាងសម្បូរបែបសម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានថ្មី។ ទោះបីមានទំហំខុសគ្នា ការរចនាប្លង់យ៉ាងឆ្លាតវៃ ធ្វើឱ្យយូនីតនីមួយៗហាក់បីដូចជាធំទូលាយ គ្រប់គ្រាន់សម្រាប់ការរស់នៅប្រកបដោយផាសុកភាព។

ជាន់ផ្ទាល់ដី ត្រូវបានប្រើប្រាស់ជាបរិវេណទទួលភ្ញៀវ ផ្ដល់ជូនភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារ ជាមួយនឹងការបម្រើសេវាកម្មយ៉ាងដិតដល់​ រួមមាន សេវាគេហបាល សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិវេណធ្វើការបើកចំហរ (ក្នុងចំណោមបរិក្ខារជាច្រើនទៀត)។ ចំណែកឯជាន់ខាងលើបំផុតនៃអគារវិញ រួមបញ្ចូលនូវកន្លែងហាត់ប្រាណ អាងហែលទឹក និង ស្កាយបារប្រកបដោយបរិយាកាសរ៉ូមែនទិក ផ្ដល់ជូនយ៉ាងពិសេសបំផុតសម្រាប់តែអ្នករស់នៅក្នុងអគារ។

ជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចបានរៀបរាប់ខាងលើ វាមិនមានអ្វីលំបាកឡើយក្នុងការស្រមើស្រមៃអំពីជីវិតរស់នៅដ៏កក់ក្ដៅ និងសុភមង្គលនៅក្នុងខុនដូ The Hexa។ ហើយវាកាន់តែអស្ចារ្យថែមទៀត ប្រសិនបើអ្នកដឹងពីតម្លៃយូនីតក្នុងគម្រោងនេះ។

តម្លៃយូនីត


ទោះបីខុនដូ The Hexa ជាប្រភេទខុនដូតម្លៃមធ្យម ខុនដូនេះបំពេញតម្រូវការគ្រប់ជ្រុងជ្រោយសម្រាប់ជីវិតរស់នៅប្រកបដោយផាសុកភាព។ យូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ ៥ម៉ឺនដុល្លារ ឬ ស្មើនឹង ១,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងខុនដូកម្រិតមធ្យមដទៃទៀត The Hexa មានតម្លៃទាបជាងខុនដូរហូតដល់ ៣០% ក្នុងមួយម៉ែត្រការ៉េ។ ចំណុចនេះហើយបានធ្វើឱ្យ The Hexa ក្លាយជាគម្រោងដ៏លេចធ្លោនៅលើទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់អតិថិជនកម្ពុជាដែលទិញខុនដូនាពេលនេះ នឹងទទួលបានលក្ខខណ្ឌបង់រំលស់រយៈពេល ៣ឆ្នាំ ដោយគ្មានការប្រាក់។

SJS Construction & Development ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះមានប្រភពពីទីក្រុងតៃវ៉ាន់។ ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះមានគោលដៅចំបងក្នុងការស្ថាបនាគម្រោងលំនៅឋានមានលក្ខណៈសាមញ្ញ ប៉ុន្តែមានគុណភាពខ្ពស់ សម្រាប់បំពេញតាមតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់មានស្នាដៃស្ថាបនាគម្រោងបុរី​ SJS1 ដែលជាគម្រោងបុរីដ៏ពេញនិយម និងលក់ដាច់យ៉ាងឆាប់រហ័ស។ តាមរយៈបទពិសោធនេះ ម្ចាស់គម្រោងនឹងនាំមកជូនអ្នកស្វែងរកទីញអចលនទ្រព្យនូវលំនៅឋានប្រកបដោយគុណភាព​ ស្របតាមសេចក្ដីត្រូវការរបស់ទីផ្សារ៕

 

Comments