+855 92 92 1000
Logo
កក់ប្រាក់ត្រឹម១០០០​ដុល្លារអ្នកនឹងក្លាយជាម្ចាស់យូនីតមួយក្នុងគម្រោង The Hexa
Updated on: June 6, 2022, 5:01 p.m.
Published on: March 3, 2020, 6:30 a.m.

កក់ប្រាក់ត្រឹម១០០០​ដុល្លារអ្នកនឹងក្លាយជាម្ចាស់យូនីតមួយក្នុងគម្រោង The Hexa


នៅចន្លោះទីក្រុងរណបកាំកូ និងខណ្ឌទួលគោកបាននឹងកំពុងក្លាយជាតំបន់មួយដែលមានការអភិវឌ្ឍខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ពោលគឺ វត្តមាននៃគម្រោងខុនដូ លំនៅដ្ឋាន និងសំណង់អគារជាច្រើន​ដែលកំពុងរីកដុះដាលដូចផ្សិតនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ គម្រោងមួយក្នុងចំណោមគម្រោងជាច្រើននោះគឺ The Hexa ដែលជាគម្រោងអភិវឌ្ឍខុនដូប្រណីតកម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។

អំពីគម្រោង The Hexa

គម្រោង The Hexa ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះមានប្រភពមកពី តៃវ៉ាន់ គឺក្រុមហ៊ុន SJS Construction & Development។ គម្រោង The Hexa មិនមែនជាគម្រោងទីមួយនៅក្នុងប្រទេសកម្ពុជារបស់ ក្រុមហ៊ុន SJS Construction & Development នោះទេ។ ក្រុមហ៊ុនធ្លាប់បានសាងកេរិ៍្តឈ្មោះល្អរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយការជោគជ័យយ៉ាងខ្លាំងបំផុត ជាមួយគម្រោងបុរី SJS ជាមួយការលក់គម្រោងអស់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។

ចំណែកឯគម្រោងខុនដូប្រណីត The Hexa គ្រប់យូនីតទាំងអស់ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗដែលមានគុណភាពខ្ពស់។ គ​ម្រោងទាំងមូលមានយូនីតសរុបចំនួន ៥៧៦ សាងសង់លើទីតាំងទំហំ១៥៧៨ម៉ែត្រការ៉េ។

អ្នករស់នៅក្នុងអគារ The Hexa អាចរីករាយជាមួយសេវាកម្មជាច្រើនដែលមានស្រាប់នៅក្នុងអគារផ្ទាល់់ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្ដជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក្នុងអគារនេះមានសេវាសន្ដិសុខ២៤ម៉ោង ជាមួយចំណតរថយន្ដ កម្ពស់៤ជាន់ដែលអាចបង្កភាពងាយស្រួលដល់ការចេញចូល។

គម្រោង The Hexa មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលខ្ពស់

លើសពីនេះទៅទៀត គម្រោងនេះមានទីតាំងនៅជិតតំបន់សេវាកម្មសំខាន់ជាច្រើនដូចជា៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងហាងកាហ្វេល្បីៗជាច្រើន​ក្នុងនោះរួមមាន ហាងកាហ្វេ Starbuck Brown, Koi ផ្សារទំនើប TK Avenue និង មន្ទីរពេទ្យ Victoria International Hospital។

គម្រោង The Hexa ជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគលើការជួលត្រឡប់ទៅវិញ ដោយសារតែវាស្ថិតនៅជិតទីប្រជុំជន និងតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។

យោងតាមព័ត៌មានចុងក្រោយនៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយអាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ សម្រាប់អត្រានេះ អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។

គម្រោង The Hexa ផ្ដល់ជូនគម្រោងបង់ប្រាក់ងាយៗ

ជម្រើសបង់ផ្ដាច់៖

បង់ប្រាក់មុនចំនួន ១០០​០​ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% ទៀតក្នុងរយៈពេលមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង ៧០% ទៀតត្រូវបង់ក្នុងរយៈពេល ១ខែ។

ជម្រើសបង់រំលស់រយៈពេល៣ឆ្នាំ៖

បង់ប្រាក់មុនចំនួន ១០០០ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% ទៀតក្នុងរយៈពេលមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង ៧០% ទៀតត្រូវបង់រំលស់ចាប់ពីខែទី២ ដល់ខែទី៣៦។

ជម្រើសបង់ប្រាក់ច្រើនដំណាក់កាល៖

បង់ប្រាក់មុនចំនួន ១០០០ដុល្លារ បន្ទាប់មកបង់ប្រាក់ ១០% បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់បាន១អាទិត្យ។ បន្ទាប់មកបង់រំលស់ ៤០%ទៀត ចាប់ពីខែទី២ ដល់ខែទី៣៦ ហើយ៥០% ទៀតត្រូវបង់រំលស់រយៈពេល១០ឆ្នាំ ជាមួយអត្រាការប្រាក់១២%ក្នុងមួយឆ្នាំ។

ជម្រើសបង់ប្រាក់ដោយគ្មានប្រាក់កក់មុន៖

បង់ប្រាក់ ៥០០ដុល្លារ ហើយចាប់ផ្ដើមបង់ប្រាក់រំលស់៥០% ទៀតមួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ ក្នុងរយៈពេល ៣៦ខែដោយមិនមានការប្រាក់ និងអាចបង់រំលស់ប្រាក់៥០%ទៀតក្នុងរយៈពេល ១០ឆ្នាំជាមួយអត្រាការប្រាក់១២%ក្នុងមួយឆ្នាំ។ គម្រោង The Hexa គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២៣។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments