+855 92 92 1000
Logo
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE  ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:06 p.m.
Published on: June 29, 2016, 7:44 a.m.
Realestate News
Property Reviews

ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ


exhi 90 and the edge គម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប The EDGE នឹងចូលរួមចំណែកដល់សេដ្ឋកិច្ចរាជធានីភ្នំពេញដែលកំពុងមានសន្ទុះតាមរយៈការផ្ដល់នូវចំណុចពីរយ៉ាង ដែលម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិចាំបាច់បង្ហាញសក្ដានុពលនៃរាជធានីរបស់យើងគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ និងផាសុកភាព ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Shukaku បានដាក់តាំងបង្ហាញ និងសម្ពោធគម្រោងរបស់ខ្លួនឈ្មោះថា The EDGE ជាគម្រោងអចលនទ្រព្យចម្រុះថ្មីស្ថិតនៅក្នុងភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយផែនការត្រឹមត្រូវដំបូងគេបង្អស់នៅកម្ពុជា និងជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនាថ្ងៃអនាគតសម្រាប់រាជធានីភ្នំពេញ។ ក្រុមហ៊ុន Shukaku បានប្រកាសផ្សព្វផ្សាយក្នុងកម្មវិធីតាំងបង្ហាញដល់អ្នកវិនិយោគ អ្នកជំនួញ និងអតិថិជននាថ្ងៃនេះនៅសណ្ឋាគាសូហ្វីតែលនាទីក្រុងភ្នំពេញ ។

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: 

RESIDENCE 90 | THE EDGE
ដោយប្តេជ្ញាចិត្តគាំទ្រការវិវឌ្ឍនៃប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនាសតវត្សរ៍ទី២១ បាន អ្នកស្រី  Michelle នាយិកាគ្រប់គ្រងក្រុមហ៊ុន Shukaku បានបញ្ជាក់ថា ក្រុមហ៊ុនមានបេសកកម្មបញ្ចេញសក្តានុពលនៃរាជធានីភ្នំពេញ និងកែច្នៃភ្នំពេញឱ្យទៅជាទីក្រុងមួយដែលរស់នៅបានតាមរយៈការបង្កើតនូវសហគមន៍ប្រកបដោយ ចិរភាពនវានុវត្តន៍ និងការរួមបញ្ចូលគ្នាជាលក្ខណៈទីក្រុងនៅក្នុងតំបន់។ IMG_9922អ្នកស្រី Michelle បានមានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមន្សរីករាយក្នុងការបង្ហាញគម្រោងថ្មីរបស់យើងគឺ The EDGE នៅថ្ងៃនេះ។ គម្រោងនេះជាគម្រោងថ្មីបំផុតដែលឆ្លុះបញ្ចាំងឱ្យឃើញពីចក្ខុវិស័យរបស់ភ្នំពេញស៊ីធីសេនធ័រ Phnom Penh City Center។ គម្រោងនេះមានអគារកម្ពស់ ៤ ទៅ ៥ ជាន់ ដែលមាន ៩០ ខ្នង (ឯកតា) ត្រូវបានគូរប្លង់ឡើងដោយក្រុមហ៊ុនគូរប្លង់ដ៏ល្បីឈ្មោះ Logon ដោយអនុលោមយកទស្សនទាន “អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប (Retail Office Versatile Office)” ដែលហៅកាត់ថា ROVO។គ្រប់ឯកតាទាំងអស់ត្រូវបានគូរប្លង់ជាមួយមុខងារបត់បែនដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មប្រែក្លាយទៅជាទីតាំងអាជីវកម្មតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ គម្រោងនេះស្ថិតនៅជិតឧទ្យានសាធារណៈដែលមានទំហំ២២.០០០ម៉ែត្រការ៉េដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន Shukaku ក្នុងការផ្តល់ជូននូវទីតាំងដែលអាចរស់នៅបានប្រកបដោយសុវត្ថិភាព និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីថ្ងៃនេះ ក្រុមហ៊ុន Shukaku ក៏មានគម្រោងអចលនទ្រព្យមួយផ្សេងទៀតគឺRisidence90 ដែលជាគម្រោងផ្ទះវីឡាសម្រាប់ការរស់នៅតាមបែបទំនើបនិងទាន់សម័យដំបូងបំផុតរបស់ក្រុមហ៊ុន។ ដោយរួមបញ្ចូលរចនាបទស្ថាបត្យកម្មទំនើបទាន់សម័យ ផ្ទះវីឡា Residence90 ហ៊ុមព័ទ្ធទៅដោយទេសភាពលក្ខណៈត្រូពិកស្របនឹងការរស់នៅបែបទាន់សម័យ។ អ្នកស្រី Michelle មានប្រសាសន៍ថា ៖«នៅក្រុមហ៊ុន Shukaku យើងជឿជាក់ថា គម្រោងរបស់យើងនីមួយៗបានចាប់ផ្ដើម និងបញ្ចប់ដោយគោលបំណងប្រកបដោយសុភវិនិច្ឆ័យច្បាស់លាស់។គោលបំណងនៅពីក្រោយការអភិវឌ្ឍគម្រោងនេះគឺផ្ដល់ជូនអ្នករស់នៅនូវការរស់នៅប្រកបដោយគុណភាព និងឆ្លាតវៃស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ»។ IMG_9989គម្រោងដែលកំពុងត្រូវបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៅភ្នំពេញស៊ីធីសេនធ័រ រួមមាន៖ ទីលានលេងកីឡាចម្រុះ (Sports Complex) និងគម្រោងចម្រុះលំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម One Park ដែលអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន GRED ។ ក្រុមហ៊ុន Shukaku កំពុងតែពិភាក្សាជាមួយវិនិយោគគិនផ្សេងៗទៀតហើយគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនឹងត្រូវបានប្រកាសនៅឆ្នាំបន្តបន្ទាប់។ អ្នកស្រី Michelle បានថ្លែងដូច្នេះថា ៖«ចក្ខុវិស័យរបស់ខ្ញុំ គឺបង្កើតទីកន្លែងមួយដែលអាចឱ្យសហគមន៍ (ប្រជាពលរដ្ឋ) អាចរស់នៅបានផង ធ្វើការផង និងកម្សាន្តផង។ គម្រោងផ្ទះវីឡានេះនឹងផ្តល់ជូននូវទីធ្លាធំទូលាយជាមួយនឹងទេសភាពពណ៌បៃតង និងមានហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់ហើយជាមួយគ្នានោះ ក៏មានរួមបញ្ចូលទីតាំងកណ្ដាលសម្រាប់អាជីវកម្មដើម្បីធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផាសុកភាព និងទំនុកចិត្ត។
អំពីក្រុមហ៊ុន Shukaku
ក្រុមហ៊ុន Shukaku ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យឯកជនប្រកបដោយគំនិតច្នៃប្រឌិតមានមូលដ្ឋាននៅទីក្រុងភំ្នពេញប្រទេសកម្ពុជា។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។ ដោយប្តេជ្ញាចិត្តកសាងអនាគតដល់ប្រទេសកម្ពុជា ក្រុមហ៊ុន Shukaku កំពុងតែបង្កើតគម្រោងអភិវឌ្ឍន៍ដែលអាច់រស់នៅ និងប្រកបដោយគុណភាពតាមរយៈការផ្ដល់នូវស្ដង់ដារនៃការធ្វើផែនការនគរូបនីយកម្មនាំមុខគេ។ ភ្នំពេញស៊ីធីសេនធ័រ នឹងបង្កើតទីក្រុងស្នូល លក្ខណៈទំនើប ត្រូវបានធ្វើផែនការយ៉ាងល្អិតល្អន់ និងរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅរាជធានីនៃប្រទេសកម្ពុជា។
អំពី Phnom Penh City Center
មានគម្រោងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅរាជធានីភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ (PPCC) គឺជាគម្រោងទីក្រុងដែលមានផែនការច្បាស់លាស់ដំបូងបំផុតនៅប្រទេសកម្ពុជា។ ជាទីតាំងទំនេរមានផ្ទៃដី ១១១,៦ហិចតា ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់ជូននូវពហុវិស័យមានដូចជា ហិរញ្ញវត្ថុហាងលក់ទំនិញ ការិយាល័យ លំនៅឋាន វេជ្ជសាស្ត្រ កម្សាន្ត និងឧទ្យានសម្រាប់សាធារណៈដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទីក្រុងគំរូ ហើយនឹងផ្ដល់នូវអគារស្ថាបត្យកម្មថ្មីបំផុត និងទីកម្រុងទំនើបប្រកបដោយផាសុកភាព។ ជាទីក្រុងបៃតង និងលេចធ្លោ ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់នូវទីក្រុងដែលរស់នៅបាន និងផ្សារភ្ជាប់គ្នាដល់ប្រជាពលរដ្ឋភ្នំពេញ។  

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: 

RESIDENCE 90 | THE EDGE

Comments