+855 92 92 1000
Logo
ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា
Updated on: May 31, 2022, 1:02 a.m.
Published on: May 11, 2022, 6:56 a.m.

ត្រឹម៥ឆ្នាំដៃគូរអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន​ប្រមាណ​១.២៨៧,២​លាន​ដុល្លារសម្រាប់​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា


នា​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ (IDP MTR) តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន ក​.​អ​.​ក​. ។

យោង​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​បង្ហាញ​ថា ក្នុង​ចន្លោះ​ឆ្នាំ​២០១៥-២០២០ ដៃគូ​អភិវឌ្ឍន៍​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១.២៨៧,២​លាន​ដុល្លារ​អា​មេ​រិ​ក ជា​មធ្យម ២១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា (IDP) ។

សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ជម្រាប​ជូន​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន អំពី (១) ខ្លឹមសារ​សំខាន់​ៗ​នៃ​របាយការណ៍​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​គោលនយោបាយ IDP ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ និង (២)​បច្ចុប្បន្នភាព​នៃ​ការ​កែសម្រួល​ឯកសារ​គោលនយោបាយ IDP ក្រោម​ការ​ដឹកនាំ​របស់​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ។

សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​តំណាង​អង្គទូត នៃ​បណ្តា​ប្រទេស​ប្រចាំ​កម្ពុជា អ្នក​ជំនាញការ តំណាង​សមាគម​វិនិយោគិន និង​សភា​ធុរកិច្ច​បរទេស​នៅ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ប្រមាណ​៩០​រូប ៕

Comments