- អ្វីជាបញ្ហាប្រឈម និងត្រូវរកដំណោះស្រាយបែបណាសំរាប់អាជីវកម្មដីឡូតិ៍?
- អ្វីជាបញ្ហាប្រឈម និងត្រូវរកដំណោះស្រាយបែបណា សំរាប់ អាជីវកម្ម ផ្ទះល្វែង និងវីឡា?
- អ្វីជាបញ្ហាប្រឈម និងត្រូវរកដំណោះ ស្រាយបែបណា សំរាប់អាជីវកម្ម ខុនដូ?
- តើកម្ពុជាបានចំណេញ និងត្រូវ ខាតអ្វីខ្លះនៅក្នុងទីផ្សារអាស៊ាន?
- អ្វីជាប្លង់រឹង អ្វីជាប្លង់ទន់ និងច្បាប់ សាងសង់ត្រូវធ្វើដូចម្តេច?
Updated on: June 6, 2022, 5:06 p.m.
Published on: August 16, 2016, 8:12 a.m.
វេទិការសាធារណៈ៖ បច្ចុប្បន្នភាពឩស្សាហកម្មអចលនទ្រព្យនៅកម្ពុជា
នៅថ្ងៃទី ២០ ខែសីហាចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាចខាងមុខនេះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំវេទិកាសាធារណៈមួយអំពីបច្ចុប្បន្នភាពឩស្សាហកម្មអចលនទ្រព្យនៅកម្ពុជាដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ។
ការផ្ដល់ព័ត៌មានមិនពិតក្នុងវិស័យអចលនវត្ថុនៅកម្ពុជាតែងកើតឡើងជាបន្ដបន្ទាប់ ដែលបញ្ហានេះអាចបង្កជាហានិភ័យមួយយ៉ាងធំសម្រាប់វិស័យអចលនវត្ថុ ដូចនេះយើងត្រូវតែសិក្សា និងស្វែងយល់អំពី វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
វិស័យអចលនវត្ថុនៅកម្ពុជានៅមានលក្ខណៈក្មេងខ្ចីនៅឡើយ ដោយពុំទាន់មានសាលាបង្ហាត់បង្រៀនលើផ្នែកនេះជាផ្លូវការនោះទេ ដូច្នេះវេទិកាសាធារណៈនាពេលខាងមុខនឹងក្លាយជាកន្លែងសិក្សាបន្ថែមសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាអ្នកដែលទើបចាប់ផ្ដើមអាជីពថ្មីថ្មោងនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនវត្ថុ។
នៅក្នុងវេទិការសាធារណៈនោះផងដែរយើងនឹងជជែកពិភាក្សាលើប្រធានបទដូចជា៖
Comments