+855 92 92 1000
Logo
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:55 a.m.
Events & Announcements
Realestate News

ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!


កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។

ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជាគឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើងទាក់ទងទៅ នឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ចំណែកឯអន្តរជាតិជាច្រើនមានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យដែលមាន នៅក្នុងប្រទេសកម្ពុជាកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។

ដូច្នេះដើម្បីជួយសម្រួលដល់កំណើននៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh រៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់ មានពីមុនមកនៅកម្ពុជា។

ការតាំងពិព័រណ៍រយៈពេល២ថ្ងៃដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០​ចួលរួមដាក់បង្ហាញ "ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា" គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecom ហើយពិព័រណ៍នឹងបង្ហាញពីឱកាសវិនិយោគអចលនទ្រព្យដ៏ល្អបំផុតដែលមាននៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh បាននិយាយថា “គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៧នេះគឺដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ទាំងក្នុងស្រុក និងអន្តរជាតិ។ ពួកយើងបាននាំមកជូននូវគម្រោងអភិវឌ្ឍន៍ថ្មីៗ​ ដែលប្រកដោយស្តង់ដារគុណភាពខ្ពស់ ​និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ។

លោក O'Sullivan បានលើកឡើងថា “ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកចូលរួមក៏នឹងអាច ចូលរួមជាមួយសិក្ខាសាលាអប់រំនានាដែលនឹងជួយដល់អ្នកទិញ និងវិនិយោគិនឲ្យបានយល់ដឹងពីទីផ្សារអចលនទ្រព្យ និងដើម្បីជួយធ្វើឱ្យការសម្រេចចិត្តបានកាន់តែប្រសើរនៅពេលដែលពួកគេចង់ទិញ "។

លោក O’Sullivan បាននិយាយថា “លើពីនេះទៀតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានេះនឹងនាំអ្នកវិនិយោគឲ្យកាន់តែមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា។ នៅពេលដែលវិនិយោគិនមកពីក្នុងតំបន់ និងពិភពលោកបានមកដល់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះពួកគេនឹងដឹងកាន់តែច្បាស់អំពីទិដ្ឋភាពផ្ទាល់នៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ បន្ថែមពីនេះពួកគេ នឹងយល់កាន់តែច្បាស់អំពីការប្រែប្រួលសេដ្ឋកិច្ចទាំងមូលនៅក្នុងប្រទេស។ ការតាំងពិព័រណ៍នេះនឹងធ្វើឲ្យពីកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅក្នុងប្រទេសនេះ។​

លោកបានបន្ថែមថា “ប្រជាជនអាចទិញអចលនទ្រព្យក្នុងប្រទេសដែលពួកគេពេញចិត្តហើយជាមួយ Realestate.com.kh យើងជឿថាអ្នកចូលរួមក្នុងពិព័រណ៍របស់យើងដែលមកពីក្រៅប្រទេស​នឹងពេញចិត្តជាមួយប្រទេសកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះ​នឹងមានសិក្ខាសាលាក្នុងអំឡុងពេល២ថ្ងៃនេះ។ ​វាគ្មិននឹងចែករំលែកព័ត៌មានគន្លឹះទៅដល់អ្នកចូលរួម វាគ្មិនទាំងនោះរួមមាន៖ លោក បណ្ឌិត សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw  លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុនZicoLaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Athanasius Pang  នាយកខាសាក្រុមហ៊ុន DL Edvance លោក Jasper Shin ជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ    លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina  លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Metro Global Pte Ltd  លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ vikirirom  លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group ​លោកBenny Tan ទីប្រឹក្សាជាន់ខ្ពស់នៃលក្រុមហ៊ុន SC Capital  លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh  និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។​

អ្នកអភិវឌ្ឍន៍ដែលចូលរួមដាក់បង្ហាញពីគម្រោងរបស់ពួកគេមានដូចជា៖ ក្រុមហ៊ុន The Creed Group, ក្រុមហ៊ុន Camhomes/HLH Group  គម្រោង Parkway Condo, គម្រោង Royal HM Trading  គម្រោងSky31 Condo គម្រោងHabitat Condo គម្រោង Core PPSEZ   គម្រោង vKirirom គម្រោង HighLand Condo ក្រុមហ៊ុន GRED/ One Park គម្រោង The Elements Condo គម្រោង The Skyline គម្រោងGolden One គម្រោងSC Capital គម្រោង SkyTree Condominium, ក្រុមហ៊ុន NC Maxworld Real Estate & Development, ក្រុមហ៊ុន Sing Meng Telemedia​, ក្រុមហ៊ុន Porsche ក្រុមហ៊ុន Mercedes-Benz, គម្រោងEastland Development, ក្រុមហ៊ុន Cambodian Investment Management គម្រោង The Penthouse Residences, គម្រោង J Villa ក្រុមហ៊ុន South East Asia Property Services (SEAPS) និង គម្រោង Vital Water.

ដៃគូផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិគឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍នេះរហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អចលនទ្រព្យកម្ពុជាទទួលបានអ្នកចុះឈ្មោះជាង ៣,០០០​នាក់ ដែលជឿជាក់ថាពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយយើងមានដៃគូផ្សព្វផ្សាយសម្រាប់កម្មវិធីនេះរួមមាន ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍សាងអ្នកសង់ កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine និងកាសែត Khmernavi/Enjoy Cambodia.

Realestate.com.kh សូមថ្លែងនូវអំណរគុណដោយស្មោះចំពោះម្ចាស់ឧបត្ថម្ភដល់ព្រឹត្តិការណ៍របស់យើងមានដូចជា ក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនការងារ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecom

សម្រាប់អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ហើយទិញអចលនទ្រព្យទ្រព្យនៅថ្ងៃនោះក៏នឹងមានឱកាសចាប់រង្វាន់ដែលអាចឈ្នះរង្វាន់ជាច្រើន។ សូមអរគុណដល់ក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការសម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យនេះដែលយើងនឹងទទួលបានការហោះហើរដោយឥតគិតថ្លៃពីប្រទេសចិន និងវៀតណាម។

សូមចំណាំកាលបរិច្ឆេទនៃកម្មវិធី! ការតាំងពិព័រណ៍នឹងចាប់ធ្វើនៅថ្ងៃទី ៥ និងទី ៦ ខែឧសភាឆ្នាំ ២០១៧ នៅសាលធំជាន់ទីពីរនៃសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។​ ហើយព្រឹត្តិការណ៍នេះចាប់ផ្តើម ពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៦ ល្ងាយ រយៈពេលពីថ្ងៃ(ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) ចូលរួមដោយសេរី និងឥតគិតថ្លៃ មិនបាច់មានសំបុត្រ ឬការចុះឈ្មោះទេ។

ចុះឈ្មោះដោយឥតគិតថ្លៃ៖

https://realestatekh.leadpages.co/cambodia-real-estate-show-2017-attendees/

ស្វែងរកព័ត៌មានអចលនទ្រព្យមានប្រយោជន៍តាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments