+855 92 92 1000
Logo
គម្រោងខុុនដូ The Apennines នឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខ...
Updated on: June 6, 2022, 5:06 p.m.
Published on: January 23, 2017, 8:29 a.m.
Realestate News

គម្រោងខុុនដូ The Apennines នឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខ...


គម្រោងខុនដូ The Apennines នាំមកជូននូវភាពទាន់សម័យ និងផាសុកភាពសម្រាប់អ្នករស់នៅរបស់ខ្លួននៅពេលអនាគត ជាមួយគ្នានេះដែរគម្រោងនេះបានសាងសង់រួចរាល់១០០%ហើយ។ ឥឡូវនេះវាគឺជាពេលដែលអ្នកអភិវឌ្ឍន៏ត្រូវយកចិត្តទុកដាក់ចំពោះធនធានរបស់ខ្លួនក្នុងការតុបតែងរចនាម៉ូត ការបំពាក់គ្រឿងសង្ហារឹមការជ្រើសរើសនិងការបណ្ដុះបណ្ដាលបុគ្គលិកដើម្បីបម្រើសេវាកម្មដល់ល្អបំផុតសម្រាប់អ្នករស់នៅក្នុងខុនដូថ្មីមួយនេះ។ 

សម្រាប់អតិថិជនទាំងឡាយណាដែលទិញគម្រោងខុនដូ The Apennines នឹងមានជម្រើសក្នុងការទិញអាផាតមេនដែលមិនទាន់មានគ្រឿងសង្ហារឹម ឬទិញអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹម និងតុបតែងរួចជាស្រាច់អាស្រ័យលើគំរូរចនាដែលបានផ្ដល់ជូនដោយក្រុមហ៊ុនអភិវឌ្ឍន៍ KHSI Investment។ គ្រឿងសង្ហារឹមទាំងអស់ត្រូវបាននាំចូលពីក្រៅប្រទេសហើយត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីផ្ដល់នូវផាសុកភាព និងភាពទាន់សម័យ។

ទោះបីជាគម្រោងបានកំណត់ថាសាងសង់រួចរាល់នៅខែមករាឆ្នាំ២០១៨យ៉ាងណាក្ដី ជាក់ស្តែងការសាងសង់បានធ្វើឡើងយ៉ាងលឿនជាងអ្វីដែលបានរំពឹងទុកដែលការសាងសង់នឹងត្រូវបញ្ចប់ក្នុងខែកញ្ញាឆ្នាំ២០១៧។

ជាង៥០%នៃគម្រោងនេះត្រូវបានលក់រួចរាល់ហើយ ក្នុងពេលបច្ចុប្បន្នគម្រោងកំពុងតែផ្ដល់ការបញ្ចុះតម្លៃ៦%ដល់អ្នកដែលមានបំណងទិញយូនីតណាមួយ។ ជាងនេះទៅទៀតមានអតិថិជនអន្តរជាតិសំខាន់ៗជាច្រើនបានចាប់អារម្មណ៍លើគម្រោងនេះតួយ៉ាងជនជាតិសង្ហបុរីនិងជនជាតិខ្មែរមួយចំនួនផងដែរ។ គម្រោងអភិវឌ្ឍន៏នេះមានកម្ពស់១៧ជាន់ដែលមានតម្លៃចាប់ពី១៧០,០០០ដុល្លារសម្រាប់យូនីតដែលមាន១បន្ទប់គេង និងតម្លៃ៣៣០,០០០ដុល្លារសម្រាប់យូនីតអាផាតមេនដែលមាន៣បន្ទប់គេង។

តើគម្រោង Apennines មានអ្វីខ្លះទៀតក្រៅពីនោះ?

គម្រោងអភិវឌ្ឍន៏ The Apennines ជាគម្រោងដែលឈានមុខគេដែលផ្តល់ជូននូវភាពពិសេសដូចជា៖ គុណភាពសំណង់​ហើយគឺជាខុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធជណ្ដើរយន្តសម្រួលដល់ការចតយានយន្ត។  គុណសម្បត្តិនៃការប្រើប្រាស់ជណ្ដើរយន្តនេះគឺវាមានចំណតរៀងៗខ្លួនសម្រាប់ម្ចាស់លំនៅដ្ឋាននីមួយៗ ហើយវាគឺជាជណ្ដើយោងតែមួយគត់ដែលម្ចាស់លំនៅដ្ឋានអាចដាក់ឡានរបស់គាត់ទៅកន្លែងចំណតយ៉ាងងាយស្រួល ដែលអាចចំណេញពេលវេលានិងថាមពលបានយ៉ាងច្រើន។

លក្ខណៈពិសេសមួយផ្សេងទៀតនៃអគារគឺសំណង់អគារតែមួយគត់របស់វា​ពីព្រោះវាមានសរសរគ្រឹះពីជាន់ទី១ដល់ជាន់ទី៦តែប៉ុណ្ណោះក្រៅពីនោះមិនមានសរសរគ្រឺះទៀតទេ។ ការសាងសង់អផាតមេនជាមួយវិធីសាស្រ្តដូច្នេះអាចឱ្យយូនីតនីមួយៗមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។​

សរុបសេចក្ដីមកអ្នកអភវិឌ្ឍន៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើយូនីតនីមួយៗ និងគ្រប់ផ្នែកនៃសំណង់ទាំងអស់ដើម្បី ធានាបាននូវភាពរឹងមាំគ្រប់យូនីតទាំងអស់។ គោលបំណងរបស់អ្នកអភិវឌ្ឍន៏គឺដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៏ថាពួកគេនៅក្នុងផ្ទះដ៏មានភាពកក់ក្តៅដែលមិនមានបញ្ហាអ្វីកើតឡើង។ សម្រាប់ហេតុផលនេះវិស្វករជំនាញបានខិតខំយ៉ាងយកចិត្តទុកដាក់យ៉ាងមុតមាំដោយសម្រិតសម្រាំងជ្រើសរើសគ្រឿងបរិក្ខារស្តង់ដារអន្តរជាតិដើម្បីធានានូវគុណភាពនៃអគារឲ្យមានភាពរឹងមាំគង់វង្សយូរអង្វែង។

ទោះបីជាមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងការសាងសង់នៅក្រៅប្រទេសក្ដី ប៉ុន្តែនេះគឺជាគម្រោងទីមួយក្នុងប្រទេសកម្ពុជាសម្រាប់ KHSI Investment PTE LTD ហេតុនេះហើយបេសកម្មនេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបង្កើននូវទំនុកចិត្ត និងការទទួលស្គាល់ស្នាដៃរបស់ខ្លួននៅក្នុងប្រទេស៕

ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ The Apennines ថ្ងៃនេះ!

borey-ads-580-x-90-khmer

Comments