+855 92 92 1000
Logo
ដី​នៅ​តាម​តំបន់​ជាយ​ទីក្រុង​ ត្បូង​ឃ្មុំ កំពុង​មាន​តម្រូវ​ការ
Updated on: June 6, 2022, 5:14 p.m.
Published on: May 3, 2016, 8:23 a.m.
Realestate News

ដី​នៅ​តាម​តំបន់​ជាយ​ទីក្រុង​ ត្បូង​ឃ្មុំ កំពុង​មាន​តម្រូវ​ការ


នៅពេលដែលទីក្រុងត្បូងឃ្មុំ កំពុងទទួលបានអភិវឌ្ឍខ្លួនក្លាយជាទីក្រុងរណបគំរូមួយរបស់ប្រទេសកម្ពុជា តម្លៃដីនៅជាយក្រុង ដែលស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍបានឡើងថ្លៃយ៉ាងខ្លាំង ដោយសារក្រុមអ្នកវិនិយោគ បានប្រមើលឃើញពីសក្តានុពលនៃកំណើនឆាប់រហ័សក្នុងខេត្តថ្មីមួយនេះ តាមរយៈការទិញលក់ដីធ្លី ដែលនៅជាប់ផ្លូវ ធំ/ផ្លូវជាតិ ដើម្បីធ្វើពាណិជ្ជកម្ម និងរបរលក់ដូរមួយចំនួននៅក្នុងពេលអនាគត។

ទីក្រុងត្បូងឃ្មុំ គឺជាទីប្រជុំជនមួយក្នុងខេត្តត្បូងឃ្មុំ ដែលបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៣ ហើយវាក៏ជាទីក្រុងថ្មីមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ចម្រុះ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពិសេសៗដែលត្រូវបានពិភាក្សារួច មុនពេលការសាងសង់ជាផ្លូវការចាប់ផ្តើម។tbongkhmummap

លោក ស៊ន ស៊ាប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានធ្វើទស្សនកិច្ចនៅការដ្ឋានផ្ទាល់នៅថ្ងៃឈប់សម្រាកនាទិវាបុណ្យចូលឆ្នាំខ្មែរ ដើម្បីពិនិត្យលើការវិវត្តនៃគម្រោងសាងសង់នឹងសិក្សាពីឱកាសក្នុងការវិនិយោគលើដីធ្លីទាំងនោះ ដោយលោក បាននិយាយថា គម្រោងសាងសង់ផ្លូវនោះត្រូវបានដំណើរការហើយ។ ការចែកផ្តាច់តំបន់ជាផ្នែកៗត្រូវបានសម្រេច និងចុះហត្ថលេខានៅនឹងកន្លែងរួចរាល់ហើយ ដែលក្នុងនោះរួមមានទាំង តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម លំនៅឋាន និងតំបន់រដ្ឋបាល។ លោក ស៊ាប បាននិយាយថា ៖ «បណ្តុំនៃតំបន់ផ្សេងៗគ្នា ទីវាលទំនេរពណ៌បៃតង និងទីជម្រាលក្នុងទីក្រុងនោះ នឹងបង្កើតបានជាទីក្រុងមួយ ដែលស្រដៀងគ្នាទៅនឹងទីក្រុងនៅប្រទេសលោកខាងលិច»។ ចៅហ្វាយខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ បាននិយាយនៅសប្តាហ៍នេះថា គម្រោងថ្មីនេះ នឹងបញ្ចប់សកម្មភាពសាងសង់ផ្លូវធ្វើដំណើរគោលរបស់ខ្លូននៅក្នុងទីតាំងភូមិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍ មុនពេលរដូវវស្សាចូលមកដល់ ទន្ទឹមនឹងនោះប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់ គឺនឹងត្រូវបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៧។ យោងតាមប្រសាសន៍របស់លោក ច័ន្ទ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយ ធ្វើការវិនិយោគទុនក្នុងគម្រោងសាងសង់អគារថ្មីនៅឡើយ។ លោកបានបន្តថា ៖ «ទោះបីជាយ៉ាងណា តម្លៃដីនៅទីនេះ នៅតែមានតម្លៃថោកដដែល ហើយវាផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគនាពេលអនាគត»។ ទោះបីជាដីដែលស្ថិតនៅក្នុងព្រំប្រទល់ នៃតំបន់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ មិនទាន់បានដាក់លក់នៅឡើយ ក៏ដីមួយចំនួននៅតាមបណ្តោយព្រំប្រទល់នៃភាគខាងកើត នៃផ្លូវជាលេខ៧៣ នៅតែជាទីតាំងពេញនិយមសម្រាប់វិនិយោគិនក្នុងស្រុក ធ្វើការវិនិយោគទុន។ អ្នកវិនិយោគ នៅក្នុងទីក្រុងសួង គឺជាទីក្រុងធំជាងគេក្នុងខេត្តត្បូងឃ្មុំ ដែលបំបែក ចេញពីផ្នែកមួយនៃខេត្ត កំពង់ចាម ដែរនោះ បាននិងកំពុងតែប្រជែងគ្នាដើម្បីវិនិយោគលើដីមួយចំនួនស្ថិតនៅក្នុងតំបន់ទីក្រុងថ្មីនោះ។ ទោះបីមានការផ្តាច់ចេញ ពីតំបន់ដែលមានអចលនទ្រព្យពិសេសក៏ដោយ ក៏ដីធ្លីនៅតាមបណ្តោយផ្លូវលេខ ៧៣ នៅមានតម្លៃថ្លៃដដែលជាមួយនឹងតម្លៃ ៤ ០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រក្បាលដី សម្រាប់ផ្ទៃដីមានទីតាំងនៅខាងមុខជាប់នឹងផ្លូវសំខាន់ៗ។

tbongkhmumroad2

លោក ស៊ាប បាននិយាយថា ៖ «ដីទាំងនោះត្រូវលក់ជាម៉ែត្រការ៉េ ប៉ុន្តែការលក់ត្រូវយោងតាមប្រវែងម៉ែត្រ ពីដីដែលជាប់ផ្លូវធ្វើដំណើរ»។ លោកបានបន្ថែមថា ក្រុមអ្នកវិនិយោគ ទិញដីទាំងនោះ ក្នុងគោលបំណងបង្កើតជាទីតាំងពាណិជ្ជកម្ម និងកន្លែងលក់ឥវ៉ាន់តែប៉ុណ្ណោះ។

tbongkhmumroad1

«ដីដែលទើបតែដាក់លក់ថ្មីៗនេះ ត្រូវបានលក់អស់ហើយ ហើយក៏ត្រូវបានកាត់ជាប្លង់តូចៗ ដោយម្ចាស់កម្មសិទ្ធជាអតិថិជនដើមផងដែរ»។ ខណៈដែលដីដែលខណ្ឌជាផ្នែកធំៗ នោះត្រូវគ្រប់គ្រងដោយអ្នកមកតាំងទីលំនៅថ្មី ឬក៏ម្ចាស់កម្មសិទ្ធិដំបូង លោក ស៊ា បាននិយាយថា តាំងពីគម្រោងនៃការអភិវឌ្ឍក្រុងត្រូវបានដាក់ចេញរួចមកគ្រប់ដីធ្លីទាំងអស់អាចធ្វើការខណ្ឌចែកត្រឹមទំហំ១០ម៉ែត្រ ជាអតិបរមា ពីផ្លូវជាមួយនឹងទំហំ៣០ ទៅ៥០ម៉ែត្រ នៃចំនួនដីសរុបនៅពីខាងក្រោយ៕

2tbongkhmumgoogle maps

Co-written by James Whitehead and Siv Meng 

FOOTERNEWJAMESWHITEHEAD

Comments