+855 92 92 1000
Logo
អត់ឱ្យពិបាកទេ ! បន្តិចទៀតវិក្កយបត្របង់ពន្ធអចលនទ្រព្យនឹងទៅដល់ផ្ទះដូចវិក្កយបត្រទឹក-ភ្លើង
Updated on: June 6, 2022, 12:33 a.m.
Published on: April 29, 2022, 8:07 a.m.

អត់ឱ្យពិបាកទេ ! បន្តិចទៀតវិក្កយបត្របង់ពន្ធអចលនទ្រព្យនឹងទៅដល់ផ្ទះដូចវិក្កយបត្រទឹក-ភ្លើង


កាលពី​ថ្ងៃ​ទី​២៦ មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​មន្ត្រី​ពន្ធដារ​នៅ​សាលា​រាជធានី​ភ្នំពេញ​អគ្គនាយក នៃ​អគ្គនាយក​ពន្ធដារ បាន​លើក​ឡើង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​រៀបចំ​ចេញ​វិក្កយបត្រ​បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ និង​បញ្ជូន​វិក្កយបត្រ​ដល់​ផ្ទះ​តែ​ម្តង​សម្រាប់​អ្នក​ដែល​ជាប់ពន្ធ​ទាំងអស់ ។

អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ ឱ្យ​ចេញ​វិក្កយបត្រ​អចលនទ្រព្យ ហើយ​ផ្ញើ​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន ដូច​ទៅ​នឹង​វិក្កយបត្រ​ទឹក ភ្លើង​អ​ញ្ចឹ​ង​ដែរ ដើម្បី​រំលឹក​ដល់​អ្នក​ជាប់ពន្ធ កុំឱ្យ​ភ្លេច​បង់ពន្ធ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយក​ពន្ធដារ ។

ការ​បង់ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ គឺជា​កាតព្វកិច្ច​របស់​អ្នក​ដែល​ជាប់ពន្ធ​ត្រូវ​បង់​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ជា​រៀង​រាល់​ឆ្នាំ ។ ហើយ​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ករណី​ដែល​ផ្ទះ​អ្នក​ជាប់ពន្ធ​រក​មិនឃើញ​តាម​ភូមិ​-​ឃុំ និង​ស្រុក ដើម្បី​ជួយ​ស្វែងរក​លំនៅ​ឋាន​របស់​អ្នក​ជាប់ពន្ធ ។

ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ បាន និង​កំពុង​បង្កើត​ប្រព័ន្ធ​ដាក់​ស្លាក​សញ្ញា​បង់ពន្ធ​លើ​អចលនទ្រព្យ​ដែល​ត្រូវ​បង់​ក្នុង​គោលបំណង​ពង្រឹង​តម្លាភាព​នៃ​ការ​បង់ពន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ ។ លោក គង់ វិបុល ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រព័ន្ធ​គ្រប់គ្រង​កូដ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្គាល់​អចលនទ្រព្យ ឬ​ផ្ទះ​បុគ្គល​ដែល​បាន​បង់ពន្ធ​អចលនទ្រព្យ​រួច​ហើយ ៕

Comments