ពន្ធប្រថាប់ត្រាដែលជាទូទៅកំណត់លើអ្នកជាប់ពន្ធត្រូវបង់ចំនួន៤ភាគរយនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុក្នុងរយៈពេល៣ខែ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះរដ្ឋប្រមូលពន្ធប្រថាប់ត្រាសម្រេចបានចំនួន១០៤លានដុល្លារអាមេរិក កើនឡើង៤១ភាគរយបើធៀបនឹងខែមេសាឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមរយៈរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញឱ្យដឹងផងដែរថា ចំណូលលើឈ្នួលផ្ទះ និងដីបានកើនឡើង១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា-មិថុនា ទទួលបានចំណូលសរុប២.៨លានដុល្លារ ។
ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគួរប្រាក់ពន្ធដែលត្រូវបង់ ៕
Comments