+855 92 92 1000
Logo
ការនាំយកអចលនទ្រព្យកម្ពុជាបង្ហាញពិភពលោក ជួបជាមួយលោក Seraj Sutton នៅលើកញ្ចក់ទូរទស្សន៍  Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: July 11, 2016, 2:37 p.m.
Realestate News

ការនាំយកអចលនទ្រព្យកម្ពុជាបង្ហាញពិភពលោក ជួបជាមួយលោក Seraj Sutton នៅលើកញ្ចក់ទូរទស្សន៍ Realestate.com.khTV


សេដ្ឋកិច្ចកម្ពុជាបានកំពុងរីកលូតលាស់នៅក្នុងឆ្នាំថ្មីៗ ហើយទោះបីជាមិនមែនជាផលអាក្រក់ ឧស្សាហកម្មឈានមុខគេ ដូចជាក្រុមហ៊ុន Century21  កម្ពុជា បានធ្វើកិច្ចព្រមព្រៀងពីវិស័យអចលនទ្រព្យដែល កំពុងរីកចម្រើនខ្លាំង ដែលជាឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ នេះជាទស្សនៈ ដែលផ្តល់ដោយលោក Seraj Sutton ជានាយក អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក របស់ក្រុមហ៊ុន Century21 Cambodia  បាននិយាយក្នុងរបាយការណ៍ស្តីអំពីទីផ្សារខុនដូ H1 2016 ដែលបានធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal។

ទស្សនៈវិស័យរួមជាសកល

លោក Sutton បានពន្យល់ថាក្នុងគោលដៅមួយចង់ឲ្យជំនួញកាន់តែមានប្រសិទ្ធិភាព ទស្សនៈវិស័យរួមមួយជា សកល គឺកត្តាសំខាន់សម្រាប់ក្រុមហ៊ុន Century21កម្ពុជា ក្នុងការផ្លាស់ប្តូរទៅមុខជាមួយ ការចាប់ផ្តើមដំបូង ដើម្បីពង្រឹងផែនការអាជីវកម្មក្នុងទីផ្សារអចលនទ្រព្យ។ ទស្សនៈវិស័យនេះជាកម្លាំង ជម្រុញឲ្យមានវិធី និងគំនិតថ្មី ដើម្បីបង្កើតបរិស្ថានអនុគ្រោះដល់ប្រតិបត្តិការ និងសហការអាជីវកម្មជាសកល។

ផ្តើមគំនិតជាសកល

នៅពេលផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ឧស្សាកម្មតែមួយ Century21 បានបង្កើតយុទ្ធសាស្រ្តមួយ ហៅថា“យុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មសកល” ដែលដាក់ចេញជាប្រភេទទេសចរណ៍ទូទាំងពិភពលោក ដើម្បីពង្រីកការយល់ដឹងពីស្ថានភាពការលូតលាស់ពិតប្រាកដនៅកម្ពុជា និងជាពិសេស អចលនទ្រព្យកម្ពុជា។ ផែនការនេះនឹងដឹកនាំដោយលោក Sutton, ជាមួយលោក គុយ វ៉ាត និងលោក SamAth Him Sprung ដែលពួលគាត់ជាប្រធាន អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោកនៅ Century21 Cambodia

លោក Sutton និយាយថា “ផ្តោតលើគំនិតជាសកល” មានន័យថាជាការផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជាទៅដល់ទីផ្សារសកលលោក។ គាត់បន្តថា“ដូច្នេះការធ្វើគម្រោងជាមុនយើងនឹង ផ្សព្វផ្សាយពីគម្រោងនៅកម្ពុជាទៅដល់វិនិយោគិនបរទេសតាមមធ្យោបាយនៃការធ្វើដំណើរ ការបង្កើតទំនាក់ទំនង បង្កើតបណ្តាញនិងផ្សព្វផ្សាយ។” ដោយសារយើងជឿថាទីផ្សារអចលនទ្រព្យកម្ពុជាជាទីផ្សារល្អបំផុតនៅក្នុងតំបន់ និងទូទាំងពិភពលោក ដូច្នេះគ្មានប្រទេសណាមួយនៅលើពិភពលោកអាចយកឈ្នះទីផ្សារវិនិយោគនៅកម្ពុជាបានឡើយ”។ 

ប៉ុន្តែគាត់ក៏បានលើកឡើងដែរថាវិនិយោគិនកាន់តែច្រើនឡើងនៅជុំវិញពិភពលោកកំពុងសម្លឹងរកភាពខុសគ្នានៃ Portfolio របស់ខ្លួន។ហើយនេះជាកន្លែងដែលដំណើរទស្សនៈកិច្ចនឹងចាប់ផ្តើមដូចនឹងអ្វីដែលបានបង្ហាញ ហើយនឹងស្នើឲ្យមានផ្លូវចរាចរណ៍ពីរខ្សែទៅមកដែលជាកន្លែងដែលវិនិយោគិន អចលនទ្រព្យកម្ពុជាអាចវិនិយោគក្នុងគម្រោងនៅក្រៅប្រទេសហើយវិនិយោគិនបរទេសក៏អាចវិនិយោគគម្រោងក្រៅប្រទេសពីប្រទេសដូចជាកម្ពុជាផងដែរ។ លោក Sutton បានហៅវាថាជា “យុទ្ធសាស្ត្រ និងទស្សនៈវិស័យសកលជោគជ័យ”។

ការគាំទ្រជាសកល

ក្នុងរូបភាពមួយដែលជាការសហការអន្តរជាតិ ក្រុមហ៊ុន Century 21 កម្ពុជា មានគោលបំណង សហការដៃគូរក្នុងប្រទេសដូចជា៖ ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ  ថៃ បារាំង អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិច។

លោក Sutton បន្ថែមថា បារាំង និងអូស្ត្រាលីបានបង្ហាញសក្តានុពលដ៏អស្ចារ្យ ដូច្នេះប្រទេសឆ្ងាយៗ ទាំងនេះមានប្រជាជនកម្ពុជាជាជនបរទេស ឬជាអ្នកចំណាកស្រុករស់នៅ។ គាត់និយាយថា  “ហេតុអ្វីបានជាគោលដៅទៅប្រទេសបារំាង?” សហគមន៍ខ្មែរយើងរស់នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់ជនជាតិខ្មែឬជនជាតិខ្មែរសញ្ជាតិបារាំងដែលរយៈកាលចុងក្រោយនេះបន្ទាប់ពីចូលនិវត្តន៍ពួកគាត់សម្រេចចិត្តត្រលប់មកប្រទេសកម្ពុជាជាស្រុកកំណើតរបស់ខ្លួនវិញ” នៅក្នុងឆ្នាំ២០១១មានការប៉ានស្មានថាជនជាតិកម្ពុជា ៨០,០០០ នាក់បានបង្កើតជាសហគមន៍នៅក្នុងប្រទេសបារាំង។ គាត់បញ្ជាក់បន្ថែមថា “យើងអាចធ្វើបែបនេះប្រសិនបើយើងអាចទៅប្រទេសបារាំង ចុះហេតុអ្វីមិនមែនប្រទេសអូស្ត្រាលី?

មានសហគមន៍ជាច្រើនរស់នៅក្នុងប្រទេសអូស្ត្រាលី”នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជាដូចនេះក្រុមហ៊ុនCentury21 Cambodia បន្តស្វែងរកវិធីដើម្បីធើ្វឲ្យឧស្សាហកម្មកាន់តែទំនើប និងមានស្ថេរភាពរីកម្រើនទៅមុខ។ ហើយនៅពេលគម្រោងកំពុងមានរូបរាងឡើងយើងអាចសង្ឃឹមឃើញលទ្ធផលពីការរីកចម្រើនឆាប់រហ័សក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

 
 

realestateTV  

 

Comments