+855 92 92 1000
Logo
ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី
Updated on: June 6, 2022, 5:05 p.m.
Published on: August 19, 2016, 8:29 a.m.
Realestate News

ពានរង្វាន់អចលនទ្រព្យតំ​បន់អាស៊ីអាគ្នេយ៍វិលត្រលប់ មកវិញក្នុងរយៈ ពេល​៦ឆ្នាំជាមួយនឹងប្រភេទពានរង្វាន់ថ្មី


southeastasiapropertyawards ការជ្រើសរើសបេក្ខភាពនឹងមានដំណើរការរហូតដល់ថ្ងៃទី៩កញ្ញា សម្រាប់ព្រឹត្តិការណ៍អចលនទ្រព្យដែលធំជាគេរបស់ប្រទេស

សិង្ហបុរី៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ៈ ឧស្សាហកម្មអចលទ្រព្យរបស់ប្រទេសសិង្ហបុរីនឹងប្រារព្ធធ្វើកម្មវិធីប្រគល់ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(ប្រទេសសិង្ហបុរី) សម្រាប់ការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំជាព្រឹត្តិការណ៍លំដាប់ អន្តរជាតិដែលរៀបចំដោយ  PropertyGuru Group ដែលជាអនឡាញអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី។

southeastasiapropertawardslogo

ដំណើរការដោយម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Hansgrohe កម្មវិធីពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ(សិង្ហបុរី) គឺជាសមាសភាពនៃពានរង្វាន់អាស៊ីអាគ្នេយ៍អចលនទ្រព្យប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៦ នៅសណ្ឋាគារ Shangri-La Hotel Singapore ដ៏ល្បីនៅសិង្ហបុរី។

ការស្នើរសុំចូលរួមផ្តល់ជូនរហូតដល់ថ្ងៃទី៩ ខែកញ្ញា។ កម្មវិធីនេះនឹងផ្តល់ជូនចំពោះអ្នក អភិវឌ្ឍន៍ អតិថិជន និងសាធារណៈជនទូទៅ។ បេក្ខភាពចូលរួម ទាំងអស់ និងការវិនិច្ឆ័យនឹងត្រូវធ្វើអធិការកិច្ចដោយក្រុមហ៊ុន BDO ដែលជា ក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំជាងគេបំផុតមួយរបស់ពិភពលោក និងជាអ្នកដឹកនាំលើការវាយតម្លៃពានរង្វាន់អចលនទ្រព្យតំបន់អាស៊ី។

សម្រាប់ឆ្នាំនេះគណៈវាយតម្លៃដោយឯករាជ្យនឹងពិនិត្យលើគោលការណ៍ ដែលអាចចូលរួមបាន សម្រាប់លក្ខខណ្ឌថ្មី គឺផ្តោតលើការទទួលពិសេសនៃការភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បន្ថែមទៅលើការទទួលស្គាល់ពិសេសដែលមានស្រាប់ក្នុងការសហការលើទំនួលខុសត្រូវសង្គម ដែលធ្លាប់ជាពានរង្វាន់ដែលបានផ្តល់ ជូនក្នុងចំណោមអ្នកចូលរួមប្រកួតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

“ប្រទេសសិង្ហបុរីបន្តពង្រឹងឲ្យទៅជាការអភិវឌ្ឍន៍លំដាប់ថ្នាក់ពិភពលោក ដែលជាស្តង់ដារល្អបំផុត សម្រាប់ប្រទេសនៅតំបន់អាស៊ី និងជាអ្នកដឹកនាំក្នុងតំបន់ក្នុងការសហការលើទំនួលខុសត្រូវសង្គម (CSR) និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” នេះជាការលើកឡើងរបស់លោក Terry Blackburn ជាស្ថាបនិក និងនាយកគ្រប់គ្រងនៃកម្មវិធីពានរង្វាន់អចលនទ្រព្យយអាស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងឆ្នាំទី ១១ របស់ខ្លួន។

“យើងជឿជាក់ថា ពាន់រង្វាន់ប្រភេទថ្មីនឹងទទួលស្គាល់ពីកំណើនសំខាន់នៃនិរន្តរភាពក្នុងចំណោមអ្នកអភិវឌ្ឍន៍  មិនត្រឹមតែនៅសិង្ហបុរីនោះទេ ប៉ុន្តែនៅអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ  ហើយនឹងកំណត់ជាគម្រូនៃគុណភាពសម្រាប់វិស័យអចលន ទ្រព្យនៅតំបន់នេះ”។

ពានរង្វាន់ប្រភេទមួយទៀតក្នុងឆ្នាំកន្លងទៅ ជាពាន់សម្រាប់ ការអភិវឌ្ឍន៍ពាណិជ្ជកម្មល្អបំផុត បានពង្រីកបន្ថែមទៀត។ អ្នកចូលរួមត្រូវបានទទួលសម្រាប់ ការអភិវឌ្ឍន៍លើការលក់រាយល្អបំផុត ការអភិវឌ្ឍន៍វិស័យការិយាល័យល្អបំផុត ការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុតនិងការអភិវឌ្ឍន៍គម្រោង ចម្រុះ។

បន្ថែមទៅលើប្រភេទពានរង្វាន់ថ្មីរបស់សិង្ហបុរី  អ្នកកែសម្រួលនៃក្រុមហ៊ុនទស្សនាវដ្តី Property Report ឈានមុខគេរបស់ អាស៊ីនឹងមានឈ្មោះថា Real Estate Personality ក្នុងឆ្នាំនេះ។ ពានរង្វាន់តែមួយគត់ដែលមិនត្រូវបានជ្រើសរើសដោយ អ្នកគណៈវាយតម្លៃ  ពានរង្វាន់កិត្តិយសនេះនឹងផ្តល់ជូនចំពោះបុគ្គលដែលបានចូលរួមបានច្រើនក្នុងវិស័យអចលនទ្រព្យរបស់ ប្រទេសសិង្ហបុរី។

ស្ថាបត្យកម្ម និងអ្នករចនាម៉ូតដែលមានកេរ្តិ៍ឈ្មោះលោក Mink Tan ជានាយកខាងផ្នែករចនាម៉ូតនៅ ក្រុមហ៊ុន MINKKE Pte Ltd បានធ្វើជាប្រធានផ្នែកវាយតម្លៃសម្រាប់ឆ្នាំ២០១៦ ទៅតាមការកាត់សេចក្តីរបស់លោកនៅពេលលោកបានធ្វើជាប្រធានផ្នែកវាយតម្លៃក្នុងឆ្នាំទៅមិញ។

លោក Tan និយាយថា “បទពិសោធន៍បានធ្វើឲ្យមានផលចំណេញ និងប្រយោជន៍ នៅពេលដែលខ្ញុំ បានទទួលយក និងរៀនយ៉ាងច្រើនពីអ្នករួមការងាររបស់ខ្ញុំផ្នែកវាយតម្លៃ ដែលពួកគេមានជីវប្រវត្តិផ្សេងគ្នាដូចជា ការអភិវឌ្ឍន៍ ហិរញ្ញវត្ថុ ការវិនិយោគ និងផ្សេងៗទៀត។” “ក្នុងនាមជាអ្នកកាត់ក្តីម្នាក់ ខ្ញុំគិតថាផលនៃពាន់រង្វាន់ច្បាស់ជាផលវិជ្ជមានមួយ ទោះជាយ៉ាងណាអ្នកនឹងមិនឃើញអ្នក អភិវឌ្ឍន៍ទាំងនេះផ្ញើរការស្នើរសុំចូលរួមទៀតទេ ហើយក៏មិនឃើញអ្នកឈ្នះរង្វាន់ លើកបដាផ្សព្វផ្សាយពីពានរង្វាន់នោះនៅក្នុងឆ្នាំបន្ទាប់។

ជាមួយនឹងការផ្សព្វផ្សាយថ្នាក់ជាតិនៃអ្នកជាប់ពានរង្វាន់អចលនទ្រព្យអាស៊ី

អ្នកឈ្នះនៅក្នុងប្រទេសសិង្ហបុរីនឹងបន្តទៅប្រកួតប្រជែងនៅជុំល្អក្នុងចំណោមល្អ (Best of the Best) នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏ធំរបស់អាស៊ានសម្រាប់ប្រភេទពានរង្វាន់ផ្សេងៗគ្នា រួមបញ្ចូលទាំង ការអភិវឌ្ឍពាណិជ្ជកម្មល្អបំផុត (អាស៊ីអាគ្នេយ៍) អភិវឌ្ឍន៍ខុនដូល្អបំផុត (អាស៊ីអាគ្នេយ៍)  ការអភិវឌ្ឍន៍បៃតងល្អបំផុត (អាស៊ីអាគ្នេយ៍) និងពានរង្វាន់ធំបំផុតក្នុងតំបន់ សម្រាប់អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ីអាគ្នេយ៍) ។

ជោគជ័យនៃកម្មវិធីក្នុងឆ្នាំ ២០១៥ ដែលមានអ្នកចូលរួមជាង ៤០០នាក់ ដែលជាសុទ្ធតែជាភ្ញៀវ លំដាប់ខ្ពស់។ ពានរង្វាន់ អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍(សិង្ហបុរី) ឆ្នាំ ២០១៦ នឹងបង្ហាញពីការ អភិវឌ្ឍន៍ដ៏ឆ្នើមក្នុងវិស័យអចលនទ្រព្យរបស់សិង្ហបុរី នៅក្នុងពេលមួយដែលវិធានការត្រជាក់បានធ្វើឲ្យប្រតិបត្តិការ និងការជួលធ្លាក់ចុះ។

លោក Blackburn បានលើកឡើងថា “ទោះបីជាឆ្នាំដែលមានការយឺតយ៉ាវក្នុងការដាក់ចេញជាថ្មី សិង្ហបុរីនៅតែជាគម្រូ សម្រាប់ការងើប ឡើងនៃទីផ្សារនៅក្នុងតំបន់។ គុណភាព និរន្តរភាព និងអាគារបៃតង គឺជាអាទិភាពចម្បងសម្រាប់ អ្នកអភិវឌ្ឍមួយចំនួន ហើយយើងមិនអាចរងចាំមើលថាគម្រោងមួយណាដែលនឹងអាចជាប់ដល់វគ្គចុងក្រោយក្នុងឆ្នាំនេះ”

អ្នកដែលជាប់ដល់ចុងក្រោយនឹងត្រូវផ្សាយនៅសប្តាហ៍ចុងក្រោយ នៃខែតុលានៅក្នុងសន្និសិទសារព័ត៌មាននៅសិង្ហបុរី។

ពានរង្វាន់អចលនទ្រព្យតំបន់អាស៊ីអាគ្នេយ៍ (សិង្ហបុរី) ឆ្នាំ២០១៦កម្មវិធីពិសារអាហារពេលល្ងាចនឹងជួយជ្រោមជ្រែងដោយ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូរ  Property Report សមាគមន៍អាជីវកម្មដែលមានការទទួលស្គាល់ក្នុងតំបន់មួយចំនួន និងបណ្តាញអ្នកទិញអចលនទ្រព្យចំនួន១៦លាននាក់នៃអ្នករៀបចំក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ដែលជាគេហទំព័រអនឡាញអចលនទ្រព្យនៅអាស៊ី។

សំបុត្រយន្តហោះទៅចូលរួមព្រឹត្តិការណ៍អចលនទ្រព្យរបស់សិង្ហបុរីអាចរកបានឥឡូវនេះ (ផុតកំណត់ រហូតដល់ថ្ងៃទី ២៦ សីហាប៉ុណ្ណោះ) សម្រាប់កញ្ចប់តម្លៃពិសេសជាមួយសន្និបាតរបាយ ការណ៍អចលនទ្រព្យសិង្ហបុរីលើកទី២ ដែលជាសន្និសិទ ដ៏សំខាន់រយៈពេលពីរថ្ងៃសម្រាប់អ្នកដឹកនាំនិងអ្នកមានឥទ្ធិពលលើឧស្សាហកម្មរបស់តំបន់អាស៊ី។ សម្រាប់អ្នកចូលរួមម្នាក់ តម្លៃ ៣៦០ដុល្លារ (តម្លៃពេញ ៨១០ ដុល្លារ) និងសម្រាប់តុ មួយសម្រាប់មនុស្ស១០ នាក់មានតម្លៃ៥,៦៧០ ដុល្លារ (តម្លៃពេញ ៧,៣០០ ដុល្លារ)។

សម្រាប់ការកក់សំបុត្រ និងព័ត៌មានបន្ថែមទៀត សូមទំនាក់ទំនង info@asiapropertyawards.com ឫក៏ទស្សនា គេហទំព័រផ្លូវការ    

Comments