+855 92 92 1000
Logo
គម្រោងថ្មី Somerset Meridian Square Phnom Penh
Updated on: June 6, 2022, 5:06 p.m.
Published on: November 17, 2016, 3:13 a.m.
Realestate News

គម្រោងថ្មី Somerset Meridian Square Phnom Penh


summerset-new

ក្រុមហ៊ុន The Ascott Limited ក្នុងពេលថ្មីៗនេះបានលេចមុខជាថ្មីម្តងទៀតក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារបដិសណ្ឋារកិច្ចជាមួយនឹងការចាប់ផ្តើមនូវគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសផ្សេងៗគ្នាដូចជា៖ វៀតណាម ថៃ និងហ្វីលីពីន។ ក្នុងនោះក៏មានរួមបញ្ចូលទាំងគម្រោងថ្មី Somerset Meridian Square Phnom Penh នៅប្រទេសកម្ពុជាផងដែរ។

អំពីម្ចាស់កម្មសិទ្ធិ៖

ក្រុមហ៊ុន The Ascott Limited ត្រូវបានចាត់ទុកជាក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិធំបំផុតមួយក្នុងការផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានទទួលទុនជំនួយពីក្រុមហ៊ុន CapitaLand ដែលជាឈ្មោះក្រុមហ៊ុនដ៏ធំមួយក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន The Ascott Limited  បានបំបែកឯតទគ្គកម្មដោយមានចំនួនយូនីតច្រើនជាងគេបំផុតនៅក្នុងទីផ្សារអចលនទ្រព្យ។

លោក Lee Chee Koon ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានពន្យល់ថា “ជាមួយនឹងការបន្ថែមចំនួនយូនីតច្រើនបំផុតចុងក្រោយទាំងនេះ សព្វថ្ងៃក្រុមហ៊ុន Ascott មានជាង៥២,០០០យូនីតដែលសម្រេចបាន។ នៅឆ្នាំ២០១៦យើងទទួលបាន ១០,០០០ យូនីតដែលធ្វើឱ្យចំនួនយូនីតរបស់ក្រុមហ៊ុន Ascott មានការកើនឡើងខ្ពស់បំផុតនៅក្នុងបញ្ជីសារពើភ័ណ្ឌនៅក្នុងឆ្នាំតែមួយ។ គម្រោងថ្មីៗទំាងនោះ៩០ភាគរយមានទីតំាងស្ថិតនៅក្នុងអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈឹមបូព៌ា។

លោក Koon បន្តទៀតថា “ឆ្នាំនេះក្រុមហ៊ុន Ascott បានបើកដំណើរការគម្រោងអចលនទ្រព្យចំនួន២០ ដែលមានជាង៣,៧០០ យូនីតនេះជាជំហានលឿនបំផុតរបស់យើង។ ដោយសារគម្រោងអចលនទ្រព្យថ្មីជាច្រើនបានព្រមព្រៀងដំណើរការសាងសង់ យើងអាចរំពឹងថានឹងមានការជម្រុញបន្ថែមទៀតសម្រាប់ការគ្រប់គ្រងលើប្រាក់ចំណូលរបស់យើង។”

គម្រោងថ្មី Somerset Meridian Square Phnom Penh៖

គម្រោង Somerset Meridian Square Phnom Penh នឹងក្លាយជាគម្រោងទីពីរ នៅកម្ពុជាដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន The Ascott Limited បន្ទាប់ពីគម្រោង Somerset Norodom Phnom Penh របស់ខ្លួនកន្លងមក។

គម្រោង Somerset Meridian Square Phnom Penh គឺជាគម្រោងសេវាកម្មអាផាតមេន។ គម្រោងនេះនឹងជាផ្នែកមួយនៃការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍ហាងលក់ទំនិញ និងខុនដូ។ ហើយវាក៏នឹងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មជានៃទីក្រុងក៏ដូចជាស្ថិតនៅក្នុងគម្រោងភ្នំពេញស៊ីធីសិនធើផងដែរ។

គម្រោងនេះក៏នឹងមានទីតាំងស្ថិតនៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលជាតំបន់ដែលមានក្រុមហ៊ុនសាជីវកម្មអន្តរជាតិដូចជា៖ តូយូតា យ៉ាម៉ាហា និងកូកាកូឡា ដែលសុទ្ធសឹងតែជារោងចក្រអន្តរជាតិ។ គម្រោងផ្សារទំនើប ហើយស្ថានីយរថភ្លើងកម្ពុជាក៏ស្ថិតនៅជិតគម្រោងនេះដែរ។

គម្រោង Somerset Meridian Square Phnom Penh នឹងមានអាផាតមេនប្រមាណជា២៦៦យូនីត។ ហើយមានចាប់ពីប្រភេទបន្ទប់ស្ទីតយ៉ូ ទៅប្រភេទយូនីតមានបីបន្ទប់គេង។ សម្រាប់សេវាកម្មផ្សេងៗទៀតមានដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់សម្រាប់ក្មេងលេង កន្លែងអង្គុយលេង និងបន្ទប់ទទួលភ្ញៀវ។

ក្រុមហ៊ុន Ascott បានការវិនិយោគទឹកប្រាក់ជាច្រើនលើគម្រោង Somerset Norodom និង Somerset Meridian Square Phnom Penh នៅក្នុងរាជធានីភ្នំពេញ។

តើយើងនឹងឃើញគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងភ្នំពេញដែរឫទេ ឫក៏ក្រុមហ៊ុន Ascott នឹងផ្លាស់ប្តូរគម្រោងរបស់ខ្លួនទៅតាមបណ្តាខេត្តដែលមានប្រជាប្រិយវិញដូចជា៖ ខេត្តព្រះសីហនុ និងសៀមរាប។ នោះប្រហែលជាមិនមែនគំនិតមួយដែលឃ្លាតឆ្លាយនោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសនេះនៅតែបន្តកើនឡើងនៅក្នុងទីក្រុងសំខាន់ៗទាំងនោះ។

អានអត្ថបទបន្ថែមទាក់ទងនឹងព័ត៌មានអចលនទ្រព្យ
borey-ads-580-x-90-khmer

Comments