កម្ពុជាកំពុងក្លាយខ្លួនយ៉ាងឆាប់រហ័សជាគោលដៅដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបាននូវបទពិសោធន៍ដែនដីថ្មី នៅក្នុងវិស័យទេសចរណ៍ជាសកល។ ហេតុអ្វីក៏ដូច្នេះ? កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌ចម្រុះសំបូរបែប និងជាប្រទេសដែលពោរពេញដោយអច្ឆរិយៈ ឆ្នេរធម្មជាតិដែលគ្មានការបំពុល។ ក្នុងខណៈសេដ្ឋកិច្ចកំពុងមាន ការលូតលាស់ កម្ពុជាបានផ្ដល់ជូនភ្ញៀវទេសចរនូវជម្រើសកាន់តែប្រណិត ដើម្បីធ្វើឲ្យការស្នាក់នៅរបស់ពួកគេកាន់តែមាន លក្ខណៈពិសេសថែមទៀត។ យោងតាមអត្ថបទចុះផ្សាយរបស់គេហទំព័រ TripAdvisor.com ស្ដីពី “ពានរង្វាន់ជម្រើសគោលដៅទេសចរណ៍ឆ្នាំ ២០១៥” កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០២ ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានសណ្ឋាគារប្រមាណជា ៥០០ ប៉ុន្តែក្នុងនោះសណ្ឋាគារប្រមាណជា ៣០ ប៉ុណ្ណោះដែលមានចំនួនបន្ទប់ចាប់ពី ១០០ បន្ទប់ឡើងទៅ ហើយសណ្ឋាគារតែ ៦ ឬ ៧ ប៉ុណ្ណោះ ដែលផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចស្ដង់ដារអន្តរជាតិ។ ក្នុងវិស័យនេះ SOKHA GROUP (សុខា គ្រុប) គឺជាក្រុមហ៊ុនឈានមុខគេទូទាំងប្រទេស... ក្រុមហ៊ុន SOKHA GROUP មានបទពិសោធន៍ទូលំទូលាយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដនៅកម្ពុជា ដោយសារបណ្ដាញបម្រើសេវាកម្មលំដាប់ផ្កាយប្រាំទូទាំងប្រទេសរួមមាន ៖ រមណីយដ្ឋានឆ្នេរសុខានៅក្រុងព្រះសីហនុ សណ្ឋាគារសុខាអង្គរនៅខេត្តសៀមរាប រមណីយដ្ឋានឋានសួគ៌បូគោនៅខេត្តកំពត សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងសណ្ឋាគារសុខាសៀមរាបថ្មីមួយទៀត ដែលនឹងចាប់ផ្តើមបើកសម្ភោធនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯក មិនថាលោកអ្នកចង់ស្នាក់នៅ ០២ ថ្ងៃ ឬ ០២ ឆ្នាំនោះទេ គ្រាន់តែជ្រើសរើសយកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ យើងខ្ញុំអាចធានាបានថា ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញបានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០១៥ មានកំពស់ ២០ជាន់ មានបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និងសេវាអាផាតតឺមឹន(Serviced Apartment) ចំនួន ១៩៥ បន្ទប់។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានឈ្មោះល្បីល្បាញក្នុងការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកបដោយប្រណិតភាព ដោយសារ តែអំណោយផលនៃទីតាំងខ្ពស់ស្ថិតនៅលើដីជ្រោយ ជាចំនុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម ឬការតាំងពិពណ៌ និងការផ្ដល់ជូននូវចម្រើសដ៏ពេញនិយមក្នុងការទទួលទានអាហារសម្រាប់អភិជននៅក្នុងប្រទេស។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានទេសភាពដ៏ស្រស់ត្រកាលគ្មានផ្ទឹមនៃដងទន្លេមេគង្គ ទេសភាពពណ៏បៃតងស្រស់នៃត្រើយខាងកើត ព្រះបរមរាជវាំងដ៏ល្បីល្បាញរបស់កម្ពុជា ទិដ្ឋភាពទីក្រុងភ្នំពេញ ព្រមទាំងមានបរិយាកាសជាទីមនោរម្យ ដែលពុំអាចមានកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងអាចប្រៀបផ្ទឹមបានឡើយ។ សម្រាប់លោកអ្នកដែលមានបំណងស្នាក់នៅដើម្បីបំពេញការងារ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកកំពុងសម្រាកស្នាក់នៅក្បែរទីតាំងនៃបណ្តុំពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី។ សេវាកម្មផ្សេងទៀតសម្រាប់ភ្ញៀវធុរកិច្ចរួមមាន បន្ទប់ប្រជុំធំសម្រាប់សន្នីសិទអន្តរជាតិ សេវាអ៊ីនធឺណិតមានល្បឿនលឿន និងសេវាកម្មដឹកជញ្ជូនភ្ញៀវពីសណ្ឋាគារ ទៅកាន់ទីកន្លែងសំខាន់ៗ នៃទីក្រុងភ្នំពេញ។ សេវាអាផាតតឺមឹន(Services Apartment) ទាំង ១៩៥ បន្ទប់ ត្រូវបានតុបតែងលំអរដោយកម្រាលឈើប្រណិតរលើបរលោង និងមានបំពាក់គ្រឿងបរិក្ខារជាច្រើនដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់លោកអ្នក។ បន្ទប់ទន្លេបាសាក់ (ទំហំ ៥២ ម៉ែត្រការ៉េ /៥៦០ ហ្វ៊ីតការ៉េ) ត្រូវបានរចនាឡើងយ៉ាងពិសេសជាបន្ទប់ស្ទូឌីយោ(Studio) ដែលស័ក្ដិសមសម្រាប់ការស្នាក់នៅលំហែដោយភាពស្ងៀមស្ងាត់។ បន្ទប់ទន្លេសាប (ទំហំ ៩០ មែត្រការ៉េ/៩៦៩ ហ្វ៊ីតការ៉េ) គឺជាបន្ទប់គ្រែមួយ មានបន្ទប់ទទួលភ្ញៀវធំទូលាយ ដែលផ្ដល់ជូននូវផាសុខភាព ហើយបន្ទប់នីមួយៗដាច់ដោយឡែកពីគ្នាដូចជាគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអ្នកដូច្នេះដែរ។ បន្ទប់មេគង្គ មានគ្រែពីរ (ទំហំ ១០៤ មែត្រការ៉េ/ ១,១១៩ ហ្វ៊ីតការ៉េ) រចនាដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ ជាជម្រើសលំដាប់ទីមួយនៃការរស់នៅប្រកបដោយប្រណិតភាពសម្រាប់ភ្ញៀវទេសចរជាលក្ខណៈគ្រួសារ និងភ្ញៀវធុរកិច្ចដែលស្នាក់នៅរយៈពេលវែង។ បន្ទប់ទាំងនេះ អាចមើលឃើញទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ ទន្លេសាប និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ តើអ្នកចូលចិត្តហែលទឹកដែរឬទេ? នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកអាចហាត់ប្រាណដោយការហែលទឹក ថែរក្សាសុខភាពរបស់លោកអ្នក នៅអាងហែលទឹកដ៏ធំ ទំហំ ១,៦៥០ មែត្រការ៉េ/ ១៧,៧៦០ ហ្វ៊ីតការ៉េ ។ មិនតែប៉ុណ្ណោះ ភ្ញៀវស្នាក់នៅក្នុងសេវាអាផាតតឺមឹន(Services Apartment) អាចអញ្ជើញទៅកន្លែងហាត់ប្រាណ ស្ប៉ា ស្ទីម ស័រណា និងអាងទឹក Jacuzzi ដ៏ប្រណិត។ ចំណតយានយន្តក្រោមដី មានទីតាំងធំទូលាយ មានភ្លើងបំភ្លឺ ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវស្នាក់ដែលនៅសេវាអាផាតតឺមឹន(Services Apartment)។ បន្ទប់នីមួយៗមានភ្ជាប់អ៊ីនធឺណិតឥតខ្សែ (Wifi) ទូទឹកកក មាស៊ីនបោកគក់/សម្ងួតសំលៀកបំពាក់ បរិក្ខារផ្ទះបាយទំទើប និងមានទូរទស្សន៍ LCD ទំហំ ៤៧ អ៊ីង ដាច់ដោយឡែកនៅបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ ភ្ញៀវស្នាក់នៅក៏អាចប្រើមណ្ឌលពាណិជ្ជកម្ម (Business Centre) របស់សណ្ឋាគារនៅឯកន្លែងទទួលភ្ញៀវ និង ផ្តល់ជូននូវ ទីកន្លែងជប់លៀងសមរម្យជាលក្ខណៈគ្រួសារ អាហារបាប៊ីឃ្យូ(BBQ) នៅ Surkea Rooftop (ទីធ្លាសម្រាប់ទទួលទានអាហារ /ជប់លៀង/គយគន់ទេសភាព) ផងដែរ។ ភ្ញៀវអាចរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានលំដាប់អន្តរជាតិ មានបម្រើ ជូននូវមុខម្ហូបនៅជុំវិញពិភពលោក (ម្ហូបចិន ជប៉ុន អាស៊ី លោកខាងលិច អ៊ីតាលី ជាដើម)។ តើលោកអ្នកចូលចិត្តការជួបជុំមិត្តភក្តិក្រោយសម្រាកពីការងារដែរឬទេ? Wave Club (វេវក្លឹប) នៅជាន់ទី ១៩ និងបន្ទប់ខារ៉ាអូខេ Stardust Karaoke នៅជាន់ក្រោមដីនៃសណ្ឋាគារត្រៀមលក្ខណៈជាស្រេចដើម្បីស្វាគមន៍បម្រើលោកអ្នកចាប់ពី ម៉ោង ៦ល្ងាចទៅ។ ជាមួយនឹងសេវាបដិសណ្ឋារកិច្ចលំដាប់ផ្កាយប្រាំ ការត្រួតពិនិត្យសន្តិសុខ សេវាកម្មបន្ទប់ ២៤ ម៉ោង ការសម្អាត (គ្រែគេង ដូរកន្សែងពោះគោ) និងសេវាដឹកជញ្ជូនភ្ញៀវប្រចាំថ្ងៃពីសណ្ឋាគារទៅកាន់ផ្សារទំនើបអ៊ីអន (AEON Shopping Mall) ភ្ញៀវស្នាក់នៅអាចសម្រាកលំហែ និងរីករាយជាមួយការស្នាក់នៅ ខណៈពេលដែលបុគ្គលិកសណ្ឋាគារសុខាបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក មិនថាពេលយប់ ឬក៏ពេលថ្ងៃនោះទេ។ សូមសាកសួរព័ត៌មានអំពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញនៅថ្ងៃនេះ ដើម្បីឲ្យការស្នាក់នៅរបស់លោកអ្នកនៅរាជធានីភ្នំពេញក្លាយជាបទពិសោធន៍ដ៏ល្អគួរឲ្យចងចាំដែលមិនអាចបំភ្លេចបាន!
Updated on: June 7, 2022, 3:59 a.m.
Published on: August 25, 2016, 2:16 p.m.
Comments