+855 92 92 1000
Logo
ឆ្ពោះទៅកាន់ភាពអស្ចារ្យជាមួយគម្រោង Skyline: ជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុត
Updated on: June 6, 2022, 5:04 p.m.
Published on: September 12, 2016, 4:11 a.m.
Realestate News

ឆ្ពោះទៅកាន់ភាពអស្ចារ្យជាមួយគម្រោង Skyline: ជាគម្រោងអភិវឌ្ឍន៍ដ៏ល្អបំផុត


Horizontal-Ribbon-Advertorial skyline-cambodia-1

ទីក្រុងភ្នំពេញទើបតែទទួលបានសិទ្ធិក្នុងការកាន់កាប់ដីធ្លីដោយពេញលេញជាមួយគម្រោងអភិវឌ្ឍន៍អចលនវត្ថុនេះជាកត្តា មួយដែលជួយជម្រុញឱកាសអភិវឌ្ឍន៍បង្ហាញនូវឱកាសវិនិយោគសម្រាប់ម្ចាស់លំនៅដ្ឋាន និងអ្នកវិនិយោគ។

គម្រោងនេះមានឈ្មោះថា The Skyline  Cambodia ហើយត្រូវបានដាក់សម្ពោធកាលពីខែ មេសា ឆ្នាំ ២០១៥ កន្លងទៅ។

សូមស្វែងរកពីគម្រោងSkyline ថ្ងៃនេះ!

ការឈានដល់កម្រឹតមួយថ្មី: គម្រោងនៃការអភិវឌ្ឍនេះមានទីតាំងស្ថិតនៅចំកណ្តាលនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងខណ្ឌ៧ មករា ទីក្រុងភ្នំពេញ គម្រោង Skyline  ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ នៅខែធ្នូ ឆ្នាំ២០១៨ ជាមួយអគារមួយដែលមានកម្ពស់សរុបចំនួន ៣៩ជាន់។

នៅ៣ជាន់ដំបូងនឹងត្រូវធ្វើជាផ្សារទំនើប និងកន្លែងលក់ឥវ៉ាន់ និង៦ជាន់ត្រូវធ្វើជាចំណតរថយន្ត ដែលមានលក្ខណៈពិសេសជាងចំណតរថយន្តរបស់គម្រោងអភិវឌ្ឍផ្សេងៗនៅក្នុងតំបន់នោះ។ ជាន់ទី៩គឺជាកន្លែងដែលមានសេវាកម្មរួមមាន អាងហាងហែលទឹកធំទូលាយ ចំណែកឯជាន់ទី៣៨នឹងធ្វើជាកន្លែងសម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនា ទេសភាពទីក្រុងទាំងមូល។

គម្រោង The Skylineឈរក្នុងចំណោមអគារល្បីៗជាច្រើននៃទីក្រុងដូចជា៖ វិមានសន្តិភាព ពហុកីឡាដ្ឋានជាតិអូឡាំពិក អគារកាណាឌីយ៉ា អគារវឌ្ឍនៈ និងស្ថិតនៅជិតផ្សារធំថ្មីជាដើម។ ហើយគម្រោងនេះក៏ស្ថិតនៅជិតស្ថានទូតអាល្លឺម៉ង់ សាកលវិទ្យល័យន័រតុន សាលាបឋមសិក្សាទួលគោក និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ខណ្ឌ៧មករាគឺជាខណ្ឌដែលគម្រោង Skyline ស្ថិតនៅទីនោះ  យើងមើលឃើញថាតម្លៃដី កំពុងកើនឡើងខ្លាំងក្នុង រយៈពេល ១ឆ្នាំកន្លះកន្លងទៅ ខណៈដែលអ្នកអភិវឌ្ឍបានងាកចេញពី ខណ្ឌមួយចំនួនដូចជា៖ បឹងកេងកង និងទន្លេបាសាក់ ដោយមាន ការភ័យខ្លាចចំពោះ ការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងតំបន់នោះ ថែមទាំងព្រួយបារម្មណ៏អំពីការកកស្ទះចរាចរ និងដែន កំណត់នៃហេដ្ឋារចនាសម្ព័ន្ធផងដែរ។

  skyline-cambodia-2 ការកើនឡើងភាពជាដៃគូលំដាប់ពិភពលោក:

គម្រោង Skyline នៅកម្ពុជា គឺជាលទ្ធផលមួយនៃការអភិវឌ្ឍរួមគ្នាដោយអ្នកអភិវឌ្ឍអន្តរជាតិ SGDP Development របស់ ប្រទេសសិង្ហបុរី និងក្រុមហ៊ុន   Hong Lien មកពីប្រទេសចិន ដោយភាពជាដៃគូយុទ្ធសាស្រ្តមួយជាមួយក្រុមហ៊ុនក្នុង ស្រុកLand&Houses (Cambodia)Investment Co,Ltd. (LHC) ដែលជាភ្នាក់ងារលក់របស់ពួកគេ។

ក្រុមហ៊ុន LHC ត្រូវបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងម្នាក់ឈ្មោះថា Se Lily ដែល បានគ្រប់គ្រងលើការលក់និងការ អភិវឌ្ឍគម្រោងមួយចំនួនរួចទៅហើយដូចជា៖ បុរីVarina គម្រោងChroy Chongva Residence និង Royal Bayview។

ការរស់នៅដោយភាពរីករាយ: គម្រោងអភិវឌ្ឍន៍ Skyline មានផ្តល់ជូនសេវាកម្ម និងកន្លែងគាប់ចិត្តជាច្រើននៅក្នុងអាគារលំនៅដ្ឋាននោះជាសេ្រច។

មានសេវាកម្មផ្សេងច្រើនទៀត មិនគ្រាន់តែមានអាងហែលទឹកពិសេស ផ្សារទំនើបនៅជាន់ទី៣ និង៦ជាន់ជាចំណតរថយន្តប៉ុណ្ណោះ អ្នករស់នៅទីនោះក៏អាចរីករាយទទួលទានអាហារពេលល្ងាចនៅនៅខាងក្រៅផ្ទះ អាំងសាច់ខាងក្រៅផ្ទះ មានបន្ទប់ សម្រាប់ហាត់ប្រាណ  និងមានបន្ទប់សម្រាប់ប្រារព្ធពិធីផ្សេងៗទៀត ឫអានសៀវភៅនៅក្នុងបណ្ណាល័យជាដើម។

គម្រោង Skyline មានអាគារលំនៅ្ឋដា្ឋនចំនួន២៩ជាន់ មាន២ប្លុកផ្សេងគ្នា ដែលមានយូនីតមាន ១បន្ទប់គេង ២បន្ទប់គេង ៣ឫ៤បន្ទប់គេង និងប្រភេទលំនៅដ្ឋានបប៉េនហ៊ូស(penthouses)។ យូនីតទាំងនេះ ត្រូវបានបំពាក់ដោយទូដាក់សម្លៀក បំពាក់នៅគ្រប់បន្ទប់គេង មានទូដាក់អីវ៉ាន់ក្នុងផ្ទះបាយ ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងមានច្រើនទៀត ទាំងនេះមាននៅក្នុងតម្លៃដែលបានផ្តល់ជូន។

ហិរញ្ញវត្ថុអាចបត់បែនបាន:

អ្នកទិញនឹងទទួលបានប្រាក់ចំណូលពីការជួលត្រលប់វិញចំនួន៦% ដែលជួលក្នុងរយៈពេលយ៉ាងតិច៣ឆ្នាំបន្ទាប់ពីបញ្ចប់ គម្រោង។ ប៉ុន្តែក៏មានជម្រើសផ្សេងទៀតសម្រាប់អ្នកទិញផងដែរសម្រាប់ អ្នកដែលចង់បន្តគម្រោងបន្ទាប់ពី៣ឆ្នាំទៅមុខ ទៀត។ ការផ្ដល់ជូននេះជាការបង្កាញនូវការជឿទុកចិត្តយ៉ាង ខ្លាំងពីអ្នកអភិវឌ្ឍន៍ទាក់ទងនឹងការជួលនៅក្នុងខណ្ឌ៧មករា។

ក្រុមហ៊ុនអភិវឌ្ឍន៍ SGCP Development និង Hong lien ដែលកំពុងតែផ្ដល់នូវការបង់ ប្រាក់កក់ទាបត្រឹមតែ ២,០០០ដុល្លារ ប៉ុណ្ណោះ។ ហើយពន្ធលើអចលនទ្រព្យ ត្រូវបានទូទាត់ដោយងាយស្រួល ជាមួយការប្រថាប់ត្រា៤% ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ០.១% ពន្ធលើការជួលប្រចាំឆ្នាំ ១៤% និងពន្ធអាករ១០%។

ប្រសិនបើអ្នកកំពុងស្វែងរកការវិនិយោគលើអចលនទ្រព្យលំដាប់ខ្ពស់ដែលដែលផ្តល់ជូនរបៀប រស់នៅតាម ស្ដង់ដារ អន្តរជាតិជាមួយក្រុមអភិវឌ្ឍដែលអ្នកអាចជឿទុកចិត្តបាន សូមស្វែងរកព័ត៌មានបន្ថែមអំពីគម្រោង The Skylineថ្ងៃនេះ។

Comments