ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លាធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពផងដែរ ពិសេសម្រាប់ប្រភេទលំនៅឋានលំដាប់ខ្ពស់។ លំនៅឋានប្រភេទនេះ ជារឿយៗ ត្រូវបានរួមបញ្ចូលនូវឧបករណ៍ប្រើប្រាស់ និងគ្រឿងសង្ហារឹមប្រណីត អមដោយបរិក្ខារសម័យទំនើប ដែលធ្វើឱ្យវាក្លាយជាជម្រើសគេហដ្ឋាន ដែលមិនអាចរំលងបានសម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ។
តួយ៉ាងដូចជា អគារ 15 Central Park West ក្នុងតំបន់ពាណិជ្ជកម្ម Manhattan នៃទីក្រុងញូយ៉ក អគារ One Hyde Park នៅកណ្ដាលទីក្រុងឡុងដ៍ និង អគារ Cullinan ក្នុងទីក្រុងហុងកុង ជាដើម ដែលសុទ្ធសឹងជាអគារលំនៅឋានប្រណីត និងធំល្វឹងលើ្វយ ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅកណ្ដាលតំបន់ដ៏មានកិត្យានុភាពបំផុតនៅទូទាំងពិភពលោក។
ចូលរួមក្នុងចំណោមនេះ គឺអគារ ស្កាយវីឡា (Sky Villa) ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ អគារខុនដូប្រណីតនេះ គ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជននៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដែលផ្ដល់ជូនបទពិសោធយ៉ាងពេញលេញនៃរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ នៅកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។
អគារភ្លោះកម្ពស់ ១៤០ម៉ែត្រនេះ ទទួលបានកិត្យានុភាពជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ដ៏អស្ចារ្យបំផុត និងពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ដែលជាលំនៅឋានក្នុងក្ដីស្រមៃសម្រាប់មនុស្សទូទៅ។ ខុនដូនេះផ្ដល់ជូនភាពងាយស្រួល និងផាសុកភាព ជាមួយនឹងទីតាំងស្ថិតនៅកណ្ដាលក្រុង ហើយផ្ដល់ជូននូវទីធ្លាដ៏ធំល្វឹងល្វើយ ហាក់បីដូចជាផ្ទះវីឡានៅលើវេហា។
ការរចនាម៉ូដរបស់អគារ ស្កាយវីឡា បង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយសោភ័ណភាព និងការច្នៃប្រឌិតខ្ពស់។ អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលមានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។ លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ ស្កាយវីឡា ឱ្យក្លាយទៅជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។
ដោយមានស្ថាបត្យករយ៉ាងប៉ិនប្រសប់ធ្វើការរចនាដោយផ្ទាល់ ស្កាយវីឡា នឹងកំណត់ស្តង់ដារថ្មីនៃស្ថាបត្យកម្មលំនៅឋានប្រកបដោយប្រណីតភាពបំផុត។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយប្រណីតភាព កិត្យានុភាព និងភាពទាន់សម័យ អមដោយបរិក្ខារលំដាប់ខ្ពស់ ដែលនាំឱ្យគម្រោងនេះពិសេសដាច់ពីគេ។
ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីនៃទីក្រុងភ្នំពេញ ដែលជាទីក្រុងគជ់នៃតំបន់អាស៊ី។ នៅលើជាន់នីមួយៗ មានតែ៤យូនីតប៉ុណ្ណោះ ជាមួយនឹងកម្ពស់ពិដានចាប់ពី ៣.៦ ដល់ ៤.១ ម៉ែត្រការ៉េ។
បរិវេណទទួលភ្ញៀវ (Grand Lobby) ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់ អមដោយពិដានកម្ពស់១០ម៉ែត្រ ផ្ដល់ជូននូវបរិយាកាសដ៏ស្រស់ស្រាយ និងពន្លឺធម្មជាតិគ្រប់គ្រាន់។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។
ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រង អមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់សូណា ស្ប៉ា កន្លែងលេងកម្សាន្តសម្រាប់កុមារ ភោជនីយដ្ឋានស្តង់ដារអន្តរជាតិ និងពិសេសបំផុតគឺ ស្កាយបារ ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។
ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និង បទពិសោធរស់នៅដ៏ប្រណីតសម្រាប់អ្នករស់នៅ ស្កាយវីឡា ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ បរិវេណអគារ ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ កាន់តែពិសេសជាងនេះទៅទៀត អគារទាំងមូលបានរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។
ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។ នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុនពហុជាតិជាច្រើន ពិសេសគឺ ផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉ល ផ្សារទួលទំពូង និងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។
បន្ថែមពីលើនេះទៀត ទីតាំងនៃស្កាយវីឡា ហ៊ុមព័ទ្ធដោយសាលាអន្តរជាតិល្អៗជាច្រើន ស័ក្តិសមសម្រាប់បុត្រធីតាលោកអ្នក។ ស្កាយវីឡា គឺជាលំនៅឋានក្នុងក្ដីសុបិនសម្រាប់គ្រួសារដែលស្រមៃចង់បានជីវិតរស់នៅយ៉ាងពេញលេញនៅកណ្ដាលក្រុង។
គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
Comments