+855 92 92 1000
Logo
ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ
Updated on: June 6, 2022, 5:01 p.m.
Published on: February 13, 2020, 10:25 a.m.

ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ


មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតលំដាប់ខ្ពស់ The Sky Villa ដែលផ្ដល់នូវការរស់នៅនិងការកម្សាន្ដបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។

អាគារភ្លោះកម្ពស់៣៥ជាន់ នៃគម្រោង The Sky Villa ជាលំនៅដ្ឋានប្រណីតក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់រូបដែលប្រាថ្នាចង់បាន ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងបំពាក់សម្ភារបរិក្ខារទំនើប និងទាន់សម័យ។

គម្រោងនេះស្ថិតនៅតាមបណ្ដោយមហាវិថី The Poland Republic ក្នុងខណ្ឌ៧មករា នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិត និងផ្សារទំនើប Olympia ដែលជាតំបន់ដែលកំពុងមានការអភិវឌ្ឈយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។

The Sky Villa ផ្ដល់ជូននូវបទពិសោធន៍ និងរបៀបរស់នៅថ្មីខុសប្លែក ដោយគម្រោងនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាបានថាអ្នករស់នៅទទួលបានអារម្មណ៍ និង បទពិសោធន៍ជីវិតថ្មី អមជាមួយទេសភាព និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញ។

គម្រោងខុនដូប្រណីត The Sky Villa ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិ​លោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។​

គម្រោង The Sky Villa បានបង្កើននូវប្រណីតភាព និងឧត្តមភាពក្នុងការរស់នៅ។ គម្រោងនេះ នាំមកនូវបទពិសោធន៏រស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយការកម្សាន្ដ និងសេវាកម្មសម្បូរបែប ដែលមានស្រាប់នៅក្នុងអគារ។

ជាក់ស្ដែងនៅជាន់លើបង្អស់របស់អាគារនេះ មានទីធ្លាធំទូលាយសម្រាប់អ្នកអាចអង្គុយលេង ហើយនៅជាន់៣៤ និង៣៥ អ្នកអាចរីករាយជាមួយ អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ សូណា និងស្ប៉ា ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត។

គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មរៀបចំ ដឹកជញ្ចូន សម្អាត បោកគក់ និងហាងទំនិញ។

ក្រុមហ៊ុនអភិវឌ្ឍគម្រោង ​Sky Villa ផ្ដល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាព។ ខុនដូភ្លោះនេះ បានបំពាក់ដោយកាំមេរ៉ាសុវត្ថិភាព និងមានការត្រួតពិនិត្យដ៏តឹងរុឹងបំផុតពីសំណាក់សន្ដិសុខ២៤ម៉ោង។​
យូនីតនីមួយៗត្រូវបានបំពាក់ដោយសោរឌីជីថលដើម្បីបង្កើនសន្ដិសុខក្នុងផ្ទះ និងផ្ដល់ឲ្យអ្នកនូវភាពស្ងប់ស្ងាត់។ អាគារ The Sky Villa មានកន្លែងចតរថយន្ដក្រោមដីធំទូលាយ ដែលមានកម្ពស់៤ជាន់។

គម្រោង The Sky Villa មានយូណីតសរុបទាំងអស់ចំនួន ២៥៦ យូនីត។ យូនីតនីមួយៗមានទំហំចាប់ពី ២៧០ ទៅ​ ៥០០ ម៉ែត្រការ៉េ ដែលជាខុនដូធំជាងគេបង្អស់នៅកម្ពុជា។ គម្រោង The Sky Villa ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលមានបំណងចង់រស់នៅក្នុងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់។

The Sky Villa គឺជាគម្រោងអភិវឌ្ឍដែលត្រូវបានបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរនេះ ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍអចលនទ្រព្យ និងសំណង់។

បើចង់ឲ្យជ្រាបច្បាស់ សូមទស្សនារូបភាព៣៦០ដឺក្រេនៃគម្រោងនេះដូចខាងក្រោម៖

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments