នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ Sino Plaza VVIP ចាប់ផ្តើមដាក់ដំណើរការលក់នៅក្នុង បន្ទប់តាំង បង្ហាញនៅមហាវិថីព្រះមុនីវង្ស ក្រុងភ្នំពេញ។
ភ្ញៀវកិត្តិយសរាប់រយនាក់ចូលរួមដើម្បីធ្វើជាសាក្សី លើការដាក់លក់ VVIP លក់ខុនដូរបស់ Sino Plaza ពិសេសនេះ។ ការផ្តល់ជូនជាពិសេសសម្រាប់អ្នកទិញ ដែលចូលរួមក្នុងព្រឹត្តិការណ៍នៅថ្ងៃនេះ! យើង សូមស្វាគមន៍ចំពោះអ្នកចូលរួមគ្រប់គ្នា! អតិថិជនទិញយូនីតណាមួួយថ្ងៃនេះនឹងទទួលបានទូរទ្ទស្សន៍ Toshiba ទំហំ ៥០ អ៊ីងមួយ គ្រឿង និងបញ្ចុះតម្លៃ ជូន២% លើការការបង់បា្រក់សរុបទាំងអស់។ អតិថិជនដែលចុះឈ្មោះនៅថ្ងៃនេះ ឫក៏ក្នុង ២ សប្តាហ៍ក្រោយ នឹងទទួលបាន VVIP បញ្ចុះតម្លៃ២% លើការបង់ប្រាក់សរុបទាំងអស់។ អគារខ្ពស់ៗចំនួន ៤ របស់ Sino Plaza នឹងសាងសង់ឡើងជាមួយកម្ពស់ ៤៥ជាន់ ស្ថិតនៅភាគខាង ត្បួងនៃទីក្រុងភ្នំពេញ ជិតផ្លាហ្សាបឹងត្របែក សង្កាត់បឹងត្របែក។ គម្រោងបានចាប់ផ្តើមការសាងសង់នៅដើមឆ្នាំ ២០១៥ និងគ្រឹះសំណង់បានបញ្ចប់ជាមួយនឹងទឹក ប្រាក់ប្រមាណជា ១៥ លានដុល្លារ ។ គម្រោង Sino Plaza គឺចំ ណាយទឹកប្រាក់សរុបជាង ២០០ លានដុល្លារ ហើយនឹងបញ្ចប់ទាំងស្រុង ដែលអាចកាន់កាប់បាននៅឆ្នាំ ២០១៨។ គម្រោងនេះទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltd, ដែលគ្រប់គ្រងទាំងស្រុងដោយ CYTS (China Youth Travel Services) មកពីប្រទេសចិន និងហុងកុង។Updated on: June 6, 2022, 5:05 p.m.
Published on: August 29, 2016, 4:32 a.m.
Comments