+855 92 92 1000
Logo
គម្រោង Sino Plaza  “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
Updated on: June 6, 2022, 5:05 p.m.
Published on: August 1, 2016, 9:59 a.m.
Realestate News

គម្រោង Sino Plaza “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”


Sino Plaza

Sino Plaza បានបើកសន្និសិទកាសែត និងការប្រកាសកក់គម្រោងខុនដូជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៦។

Sino Plaza ដែលមានកម្ពស់៤៥ជាន់ចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៥ ឥឡូវនេះផ្ទៃសំណង់ទាំងមូលបានបញ្ចប់ដំណាក់កាលនៃស្ថាបនាគ្រឹះខាងក្រោមជាស្ថាពរហើយ ដោយចំណាយទឹកប្រាក់១៥លានដុល្លា។ Sino Plaza ជាគម្រោងដែលមានតម្លៃជាង២០០លានដុល្លារអាមេរិកគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នំា២០១៨។

គម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltdដែលគ្រប់គ្រងទាំងស្រុងដោយ CYTS(China Youth Travel Services) មកពីហុងកុង និងប្រទេសចិន។

យោងតាមប្រសាសន៍លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPL ដែលជាក្រុមហ៊ុន ទទួលសិទ្ធិលក់គម្រោង Sino Plaza បានឲ្យដឹងថា “Sino Plazaគម្រោងប្រកបដោយនិរន្តរភាព និងសក្តានុពលបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ គ្រប់យូនីតរបស់ខុនដូមានការផ្តល់ជូនយ៉ាងពិសេស និងជាទីគាប់ចិត្ត ចំណែកឯអគារពាណិជ្ជកម្មសម្រាប់ការិយាល័យពិតជាធ្វើឲ្យយើងមានភាពរីករាយក្នុងការបម្រើការងារ។ ទន្ទឹមនឹងនេះផងដែរគម្រោងនេះមានដូនជា៖ ហាងលក់រាយយីហោល្បីៗ ស្ព៉ាលំដាប់អន្តរជាតិ មជ្ឍមណ្ឌលអាជីវកម្មមាស ខារ៉ាអូខេលំដាប់អន្តរជាតិ ភោជនីយដ្ឋានដែលមានបម្រើម្ហូបជុំវិញពិភពលោក។” 

"គិតគូយ៉ាងម៉ត់ចត់ទៅលើ ស្តង់ដាររស់នៅ ផាសុកភាព ភាពប្រណិត ពីការជួល និងធនធាន  គម្រោងSino Plaza នឹងក្លាយជា គម្រោងអភិវឌ្ឍន៍ដែលមានការទាក់ទាញបំផុតសម្រាប់រយៈពេល៥ ឬច្រើនជាងនេះ។"

លោក ឧកញ៉ា បានបន្ថែមថា "នេះគឺជាការអភិវឌ្ឍន៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍គម្រោងបានអនុវត្តន៍ គោលនយោបាយនៃការទទួលខុសត្រូវសង្គម ដែលមានការកំណត់ចំនួនភាគរយនៃលំដ្ឋានសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ នេះជាការលើកទឹកចិត្ត សម្រាប់អ្នករស់នៅក្នុងតំបន់សម្រាប់ទទួលបានការរស់នៅមួយប្រកបដោយស្តង់ដាររស់នៅថ្មី និងមានតម្លៃសមរម នេះគឺជាការជម្រុញលើកទឹកចិត្តដ៏ឆ្លាតវៃ។ នេះគឺជាអ្វីដែលម្ចាស់គម្រោងផ្តល់ជូនទៅឲ្យសង្គមវិញ តម្លៃពិតជាទាបជាងតម្លៃទីផ្សារ ដែលប្រាកដថាវាអាចតបនឹងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ការធ្វើដូចនេះពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែមានភាពអ៊ូអ៊រ"

កញ្ញា ឆឹង សុធារ៉ា ប្រធានផ្នែកលក់ គម្រោងស៊ីណូផ្លាស្សាបានឲ្យដឹងថា "ទីតំាងនោះស្ថិតនៅទីប្រជុំជន ដែលប្រកបដោយសុវត្ថិភាព និងស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ស្ថានទូត លើសពីនេះទៀតធ្វើដំណើរតែ៥នាទីនឹងទៅដល់តំបន់បឹងកេងកង១ មានសាលាអន្តរជាតិជាច្រើននៅទីនោះ និងជាតំបន់ដែលមានស្តង់ដាររស់នៅខ្ពស់"

ទាក់ទងនៅថ្ងៃនេះដើម្បីស្វែងរកព័ត៌មានបន្ថែម!

Comments