+855 92 92 1000
Logo
ក្រុមហ៊ុនសិង្ហបុរី TANNCAM INVESTMENT PTE., បណ្តាក់ទុនវិនិយោគជាមួយ DIGITAL CLASSIFIEDS GROUP ដែលជាក្រុមហ៊ុនមេរបស់ REALESTATE.COM.KH
Updated on: December 15, 2022, 2:53 a.m.
Published on: December 14, 2022, 10:26 a.m.

ក្រុមហ៊ុនសិង្ហបុរី TANNCAM INVESTMENT PTE., បណ្តាក់ទុនវិនិយោគជាមួយ DIGITAL CLASSIFIEDS GROUP ដែលជាក្រុមហ៊ុនមេរបស់ REALESTATE.COM.KH


(រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២) ៖ Tanncam Investment Pte. Ltd. ដែលជាក្រុមហ៊ុន​មូល​ធន និង​បណ្តាក់​ទុន​ឯកជន មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅអូស្ត្រាលី និងជាក្រុមហ៊ុនប្រតិបត្តិករ​ឈាន​មុខគេ​នៃផលប័ត្រ​អចលន​​ទ្រព្យ ​អនឡាញ និងក្រុមហ៊ុនចាត់ថ្នាក់ទូទៅនៅក្នុងទីផ្សារដែល​កំពុង​រីក​ចម្រើន ។ ក្រុមហ៊ុន និងម៉ាកយីហោ​ដែលជា​បុត្រ​សម្ព័ន្ធ ​របស់ DCG រួមមាន ៖ ក្រុមហ៊ុន realestate.com.kh និង FazWaz ដែលស្ថិតនៅក្នុង​ប្រទេស​កម្ពុជា, hausples.com.pg និង marketmeri នៅ Papua New Guinea, yula.la ក្នុងប្រទេសឡាវ និង property.com.fj នៅ Fiji ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Cambodian Investment Management បានដើរតួជា​អ្នក​រៀបចំ និងផ្តល់ប្រឹក្សាហិរញ្ញវត្ថុ លើ​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន Tanncam Investment Pte. Ltd ផងដែរ ។

នាយកប្រតិបត្តិក្រុមហ៊ុន DCG Group លោក Mathew Care បានមានប្រសាសន៍ថា ៖ «នេះគឺជាពេលវេលា​ដ៏​គួរ​ឱ្យ​រំភើបមួយ ​សម្រាប់ក្រុមនេះ ដោយសារអាជីវកម្មរបស់យើង​ទទួលបានភាពទាក់ទាញ​ឡើងវិញ​ក្រោយស្ថានភាពជម្ងឺ​កូវីដ ហើយយើង​កំពុង​ជួបប្រទះ នឹងកំណើនដ៏រឹងមាំ និងភាពរីកចម្រើន​ រួមនឹងការកែលម្អ​យ៉ាង​ច្រើន​​នៅ​ក្នុង​​មូលដ្ឋាន​គ្រឹះនៃ​​ផលប័ត្រ​របស់យើង ។ យើងស្វាគមន៍ Tanncam ក្នុងនាមជាម្ចាស់ភាគហ៊ុនថ្មី និងជា​អ្នក​វិនិយោគដ៏ល្បីល្បាញ ហើយយើង​រំពឹងថា ពួកគេនឹងក្លាយជាចំណែកដ៏ជោគជ័យមួយ ជាមួយនឹង​គោលបំណងយុទ្ធសាស្រ្ត​នាពេល​អនាគត​របស់​យើង» ។

លោក Anthony Galliano, នាយកក្រុមហ៊ុន Tanncam Investment Pte. Ltd. និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management បានមានប្រសាសន៍ថា ៖«យើងជឿថា DCG បានបង្ហាញ​ពីសមត្ថភាព​ពិសេស​មួយ​ក្នុងការចូលទៅក្នុងទីផ្សារប្រកួតប្រជែងដែលកំពុងមានការរីកចម្រើន និងបង្កើតភាព​លេចធ្លោ​មួយផង​ដែរ ។ យើងកំពុងវិនិយោគលើអ្វីដែលយើងជឿថា​ជាអនាគត​ដ៏ជោគជ័យ, ក្រុមគ្រប់គ្រងដ៏រឹងមាំ និងផលប័ត្រ​ដែល​នឹង​​ទទួលបានការរីកចម្រើន ។ ក្រុមហ៊ុននេះកំពុង​ស្ថិតនៅ​លើចំណុច​កំពូលនៃភាពអស្ចារ្យ ហើយយើងរីករាយ​ក្នុងការ​​រួម​ចំណែកក្នុងការធ្វើដំណើររបស់ពួកគេ» ។

លោក Anthony នឹងបម្រើការជាក្រុមប្រឹក្សាភិបាល នៃក្រុម Digital Classifieds Group (DCG ដែលស្ថិតក្រោម​ការ​យល់​ព្រមពីបទប្បញ្ញត្តិ) ។

------------ អំពីយើង ------------ 
ក្រុមហ៊ុន Tanncam Investment Pte. Ltd

គឺជាក្រុមហ៊ុនបណ្តាក់ទុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនភាគហ៊ុន​ឯកជន​ដែលផ្តោតលើការ​ចាប់​ផ្តើមដំណាក់កាលដំបូង និងឱកាសវិនិយោគជាយុទ្ធសាស្រ្ត ។

ក្រុមហ៊ុន Digital Classifieds Group 

បង្កើតឡើងក្នុងឆ្នាំ 2013, DCG ប្រតិបត្តិការផលប័ត្រនៃអចលនទ្រព្យអនឡាញឈានមុខគេ ដែលរីក​លូត​លាស់​លឿន​​​បំផុត​របស់អាស៊ីប៉ាស៊ីហ្វិក ។ DCG បានរួមចំណែកនៅក្នុងទីផ្សារ​ដោយប្រើប្រាស់បច្ចេកវិទ្យា​ដើម្បី​ផ្តល់ភាព​ងាយ​ស្រួលដល់អ្នកប្រើប្រាស់ និងអាជីវកម្មទាំងឡាយដែលសហការមួយពួកយើង ។ ផលប្រយោជន៍ប្រកួត​​ប្រជែង​នៅលើទីផ្សាររបស់យើង គឺវិធីសាស្រ្តដ៏ទូលំទូលាយ​ក្នុងការ​ដោះស្រាយតម្រូវការរបស់​អ្នក​​ប្រើប្រាស់ ហើយ​ការផ្តល់​គុណតម្លៃសម្រាប់អតិថិជនរបស់យើង ។

ក្រុមហ៊ុន Cambodian Investment Management Co. Ltd. 

ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវាកម្ម​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​នៅប្រទេស​កម្ពុជា ។ ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ 2009, ក្រុមហ៊ុននេះបានធ្វើការជ្រើសរើសធ្វើជាអ្នករៀបចំ និងអ្នកប្រឹក្សាហិរញ្ញវត្ថុលើការរួមបញ្ចូលគ្នា និងការ​ទិញ​យក និងប្រតិបត្តិការភាគហ៊ុនឯកជន ។

CONTACT INFORMATION:   

Digital Classifieds Group Pty Ltd                                                   Tanncam Investment Pte. Ltd.

Mathew Care CEO & Co-Founder                                                  Anthony Galliano

+61 409 598 227                                                                              +85510902535

mathew.care@hausples.com.pg                                                  anthonygalliano@tanncam.com

Comments