+855 92 92 1000
Logo
ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ
Updated on: June 4, 2022, 3:27 p.m.
Published on: May 10, 2022, 10:12 a.m.

ខ្លាំង​មែន ! ខេត្ត​១​នេះ​វ៉ា​ដាច់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត​ជា​គោលដៅ​ទេសចរ​ពេញ​និយម​ជាងគេ


យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​២៩៩,៨៨៨​នាក់​នៅ​ចុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា នេះ​ដោយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ខាងលើ មាន​ចំនួន ៦១,០២០ នាក់​បាន​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី ដែល​ធ្វើ​ឱ្យ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ការពារ​តំណែង​ជា​ខេត្ត​ទេសចរណ៍​ទាក់ទាញ​បំផុត ។

ទិស​ដៅ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​ទី​ពីរ​គឺ​រាជធានី​ភ្នំពេញ​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៤០,៤៨០ នាក់ បន្ទាប់​មក​គឺ​ខេត្តបាត់ដំបង​, កំពត​, កែប​, សៀមរាប និង​ពោធិ៍សាត់ ។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២៩៩,៨៨៨ នាក់ មាន​ប្រហែល ២៨៣,៩៩០ នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង ១៥,៨៩៨ នាក់​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស ។

នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ ២,៨ លាន​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​នោះ​មាន​២,៥ លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ជាតិ កើនឡើង ៤២​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន និង​ប្រហែល ៣០០,០០០ នាក់​ជា​ភ្ញៀវ​អន្តរជាតិ​កើនឡើង ១៣១ ភាគរយ ។

កម្ពុជា​រំពឹង​ថា នឹង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ពី ៦០០,០០០ ទៅ ៧០០,០០០​នាក់​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​វិធានការ​ចូល​ប្រទេស ៕

Comments