+855 92 92 1000
Logo
​ខ​ណ្ឌ​សែន​សុខ ជា​តំបន់​មើលឃើញថាមានឱ​កាស​រីកចម្រើន​លើ​ផ្នែក​ពាណិជ្ជកម្ម ជា ពិសេស​អាគារ​ការិយាល័យ។
Updated on: May 9, 2022, 6:00 a.m.
Published on: October 21, 2020, 9:30 a.m.

​ខ​ណ្ឌ​សែន​សុខ ជា​តំបន់​មើលឃើញថាមានឱ​កាស​រីកចម្រើន​លើ​ផ្នែក​ពាណិជ្ជកម្ម ជា ពិសេស​អាគារ​ការិយាល័យ។


អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​មា្នក់បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​នៅ​ការិយាល័យ​របស់លោក​កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា “យើង​គិតថា ខណ្ឌ​សែន​សុខ នឹងមាន​កម្លាំង​ខ្លាំង​ក្នុង​ការរីក​ច្រើន លើ​វិស័យ​ពាណិជ្ជកម្ម និង​លក់រាយ​កាន់តែ​រីកចម្រើន​នាពេល​អនាគត។”

លោក​បាន​ថ្លែង​ទៀតថា “ខ្ញុំ​គិតថា​ខណ្ឌ​សែន​សុខ ចាប់ផ្តើម​មានការ​ផ្លាស់​ប្តូរ​ពី​ការិយាល័យ​កម្រិត​C ដែលមាន​តម្លៃ​ទាប ទៅរក​ការិយាល័យ​កម្រិត​A និង​B ។  មាន​កត្តា​ដែលមាន​សារៈសំខាន់ ក្នុងការ​ផ្លាស់ប្តូរ​ពួកគេ​ដូចជា ទី១ មាន​កន្លែង​ស្តង់ដារ ដើម្បី​ប្រជុំ​ជាមួយ​អតិថិជន​របស់​អ្នក​អ្នក ជំនួស​ឱ្យ​ការិយាល័យបែបប្រពៃណី​នៅ​តាមវីឡា និង​ផ្ទះ Shophouse​ ដែលមាន​ការរំខាន​ជាច្រើន ដូចជា​សម្លេង​រំខាន​នៅតាម​ផ្លូវ និង​សម្លេង​រំខាន​ពី​ជិតខាង​ជាដើម។ ដូច្នេះ​ការ​មាន​កន្លែង​ការិយាល័យ នៅ​អាគារ​ការិយាល័យ​ស្តង់ដារ នឹង​លុបបំបាត់​រាល់​ការរំខាន​ទាំងនោះ ធ្វើឱ្យ​អតិថិជន​របស់​អ្នកមាន​អារម្មណ៍ ងាយស្រួល និង​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​អ្នក។ ក្នុងអាគារមួយ អ្នក​មិនមែនជា​អ្នក​ជួល​តែម្នាក់ឯងនោះ​ទេ គឺ​មាន​អ្នក​ជួល​បែប​ស្តង់ដារជាច្រើន​នៅក្នុង​អគារ ដូច្នេះ​ឱកាសល្អ ក្នុងការ​ភ្ជាប់​បណ្តាញ​ជាមួយ​អ្នក​ដទៃទៀត។ ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងទៀត នឹង​បង្កើន​ការរីក​លួត​លាស់​ដល់​អាជីវកម្ម​របស់​អ្នក។

Comments