+855 92 92 1000
Logo
សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល
Updated on: August 31, 2022, 9:42 a.m.
Published on: August 31, 2022, 9:42 a.m.

សម្តេចឱ្យមន្ត្រីពាក់ព័ន្ធសិក្សាបង្កើតក្រុងថ្មីមួយក្នុងខេត្តកណ្តាល


រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​សិក្សា​ដើម្បី​ប្រែក្លាយ​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៃ​រដ្ឋបាល​ខេត្តកណ្តាល ។

ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថ្លែង​ថា​៖ «​ឱ្យ​សិក្សា​តំបន់​ល្វាឯម​ទៅ​ជាទី​ក្រុង​ល្វាឯម ។ លើក​នេះ សិក្សា​ហើយ មិនមែន​ដាក់​ឱ្យ​ប​ញ្ជូ​ល​ភ្នំពេញ​ទេ​។ សិក្សា​ហើយ គឺ​ដាក់​ជាទី​ក្រុង​ល្វាឯម ក្នុង​ខេត្តកណ្តាល​» ។

គួរ​រម្លឹក​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​គម្រោង​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល ដែល​ស្ថិត​នៅ​ខាងកើត​ទន្លេចតុមុខ​ដើម្បី​បង្កើត​ជា​ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​នៅ​ភាគ​ខាងកើត​ទន្លេចតុមុខ គឺ​ស្រប​ពេល​ដែល​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​រវាង​តំបន់​ជ្រោយចង្វារ​ទៅ​តំបន់​អរិយ​ត្ស​ក្រ នៃ​ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ប្រកាស​កាលពី​ពេល​កន្លង​ទៅ​នេះ ។

ទន្ទឹម​នឹង​នេះ តំបន់​អរិយ​ក្សត្រ និង​ស្វាយ​ជ្រុំ ដែល​នៅ​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ទីក្រុង​រណប​ប្រកបដោយ​សក្ដានុពល​ដ៏​ធំ​មួយ នា​ពេល​អនាគត ជា​ពិសេស​ក្រោយ​មាន​ស្ពាន​ឆ្លង​ពី​ជ្រោយចង្វារ​ទៅ​ស្វាយ​ជ្រុំ ៕

Comments