+855 92 92 1000
Logo
ពិធីបើសម្ពោធផ្ទះគំរូពិតបុរី សក្តិ​ លែន ៥០ម៉ែត្រ ឃើញហើយមិនស្រលាញ់មិនបាន រីឯតម្លៃវិញមិននឹកស្មានដល់!
Updated on: June 6, 2022, 7:37 a.m.
Published on: November 6, 2021, 11:23 a.m.

ពិធីបើសម្ពោធផ្ទះគំរូពិតបុរី សក្តិ​ លែន ៥០ម៉ែត្រ ឃើញហើយមិនស្រលាញ់មិនបាន រីឯតម្លៃវិញមិននឹកស្មានដល់!


ការទន្ទឹងរង់ចាំរបស់អតិថិជនត្រូវបានបញ្ចប់ជាមួយនឹងការសាងសង់រួចជាស្ថាពររបស់ផ្ទះគំរូពិតនៃបុរី សក្តិលែន ៥០ម៉ែត្រ (SakLand 50M)។​

ក្នុងឱកាសនៃការបើកសម្ពោធផ្ទះគំរូនេះ បុរី សក្តិលែន មានកិត្តិយសសូមធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្របុរី សក្តិលែន ដែលក្នុងការបើកលក់ត្រឹមតែជាង ៣​ខែគម្រោងនេះត្រូវបានលក់អស់ជាង៨០%។ ការគាំទ្រទាំងអស់ក៏ដោយសារតែអតិថិជនបានមើលឃើញពីសក្តានុពលនៃគម្រោងបុរី សក្តិ លែននេះ ពោលគឺមាន ៣ចំនុចធំៗដូចជា ទីតាំង តម្លៃផ្ទះ និងការបង់ប្រាក់ងាយៗ។

ទីតាំងបុរី សក្តិលែន : គម្រោង បុរី សក្តិលែន មានទីតាំងនៅចំកណ្តាលទីក្រុងថ្មីភ្នំពេញគឺជាផ្នែកខាងត្បូងភ្នំពេញនេះគឺខណ្ឌដង្កោជាខណ្ឌដែលត្រូវបានព្រៀងទុកសម្រាប់ការអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញទាំងមូលផងដែរ។​ ទីតាំងគម្រោងស្ថិតនៅចម្ងាយតែ300m ពីផ្លូវ 50m ចំការដូង ច្រកចូលស្ថិតនៅទល់មុខរោងចក្រស្រាបៀរកម្ពុជា ជាប់ជាមួយគម្រោងជីប ម៉ុង ៥០ម៉ែត្រ។​ ការជ្រើសរើសយកទីតាំងសម្រាប់រស់នៅ និងប្រកបអាជីវកម្មក្នុងតំបន់សក្តានុពលនេះគឺជាជម្រើសដ៏ល្អបំផុតជាពិសេសឱកាសចំនេញក៏មានច្រើន។​

តម្លៃ: បុរី សក្តិលែន ត្រូវបានរៀបចំឡើងសក្តិសមសម្រាប់អតិថិនចាប់ពីកំរិតមធ្យមដល់កំរិតកណ្តាល ដែលចំពោះតម្លៃជាក់ស្តែងគឺស្ថិតនៅក្រោមទីផ្សារច្រើនប៉ុន្តែអតិថិជននៅតែទទួលបាននូវលំនៅដ្ឋានដែលមានគុណភាពទៅតាមស្តង់ដារ និងមានការធានាត្រឹមត្រូវ។​ សម្រាប់វីឡាកូនកាន់គឺមានតម្លៃចាប់ពី៦ម៉ឺនជាងឡើងទៅមិនរាប់បញ្ចូលទាំងការបញ្ចុះតម្លៃផ្សេងៗ។

ការបង់ប្រាក់: ក្រៅពីទីតាំងល្អ ម៉ូតផ្ទះស្អាតទាន់សម័យ គុណភាពសំណង់មានស្តង់ដារ បុរី សក្តិលែនក៏ផ្តល់ជូនអតិថិជនទាំងអស់នូវការបង់ប្រាក់យ៉ាងងាយស្រួលបំផុត។ សម្រាប់អតិថិជនដែលចង់ធ្វើការបង់រំលស់ក៏អាចក្លាយជាម្ចាស់ផ្ទះជាមួយនឹងលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់ ឬក៏អាចបង់ត្រឹមតែ $ 380 ក្នុងមួយខែ ។

ដើម្បីអោយយល់រឹតតែច្បាស់និងទទួលបានការផ្តល់ជូនកាន់ពិសេសសូមអតិថិជនទាំងអស់អញ្ជើញមកសាកសួរព័ត៍មានលម្អិតនៅការិយាល័យលក់របស់បុរី សក្តិលែនផ្ទាល់ដែលមានទីតាំងស្ថិតនៅចម្ងាយតែ300m ពីផ្លូវ 50m ចំការដូង ច្រកចូលស្ថិតនៅទល់មុខរោងចក្រស្រាបៀរកម្ពុជា ជាប់ជាមួយគម្រោងជីប ម៉ុង ៥០ម៉ែត្រ។​

- Facebook: https://www.facebook.com/SakLand50M/

- Telegram: https://t.me/sakland50m

- Instagram: https://www.instagram.com/sakland_50m/

សម្រាប់ព័ត៌មានលម្អិត ៖ ☎️ 099 30 56 56 , ☎️ 081 30 56 56 , ☎️ 081 69 49 49

Comments