+855 92 92 1000
Logo
Cool Tum Poung ក្រុងភ្នំពេញ៖ សំឡឹងមើលទៅលើតំបន់ដែលមានការអភិវឌ្ឍន៍នៅជុំវិញផ្សារទួលទំពូង
Updated on: June 6, 2022, 5:05 p.m.
Published on: October 6, 2016, 3:05 a.m.
Realestate News

Cool Tum Poung ក្រុងភ្នំពេញ៖ សំឡឹងមើលទៅលើតំបន់ដែលមានការអភិវឌ្ឍន៍នៅជុំវិញផ្សារទួលទំពូង


ttp

ទួលទំពូង ជនបរទេសភាគច្រើនបានស្គាល់ថាជាផ្សាររុស្ស៊ី  ដែលជាទិសដៅសម្រាប់ការទិញ ឥវ៉ាន់ និងញ៉ាំអាហាររបស់អ្នកក្នុងស្រុក និងភ្ញៀវទេសចរ តូបលក់ទំនិញគ្រប់ប្រភេទ មានគ្រឿងបន្លាស់ម៉ូតូ ក្រណាត់សូត្រ ឱសថ និងគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងស្ទើរតែគ្រប់ទំនិញដែលមិនអាចរៀបរាប់អស់ ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ដើរទិញទំនិញ។ 

ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះទួលទំពូង (TTP) បានផ្លាស់ប្តូរលើសពីគោលដៅកំណត់ និងបានក្លាយទៅជាចំណុចក្តៅសម្រាប់ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ វាក៏បានទាក់ទាញការចាប់អារម្មណ៍ពីអ្នករស់នៅក្នុងស្រុកដ៏ច្រើនកុះករ ផងដែរ មនុស្សមួយចំនួនដែលស្វែងរកផ្ទះនៅជិតកន្លែងធ្វើការក្នុងទីក្រុង និងអ្នកផ្សេងទៀតដែលចង់ទិញឥវ៉ាន់ ឫកន្លែងស្នាក់នៅ។

ដោយមានលំហូរចូលសាច់ប្រាក់ និងការធ្វើចរាចរណ៍ដោយថ្មើរជើង អ្នកលក់ឥវ៉ាន់ បានសម្រុកទៅកាន់តំបន់នេះដើម្បីបើកដំណើរការអាជីវកម្មមួយចំនួនដូចជា៖ បារ ភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់ទាន់សម័យ  ជាមួយការច្នៃប្រឌិត និងឥទ្ធិពលផ្សេងៗពីសហគមន៍ចម្រុះនៅទីនេះ។ ទន្ទឹមនឹងនេះដែរអ្នកអភិវឌ្ឍន៍ខុនដូ អាផាតមេន ក៏កំពុងចូលមកកាន់តំបន់នេះផងដែរ ដែលបានធ្វើឱ្យតំ បន់នេះមានប្រជាប្រិយភាពសម្រាប់ការជួលនិងការទិញរបស់ជនបរទេស។

មូលហេតុនៃប្រជាប្រិយភាពនេះអាចធ្វើឲ្យការជួល និងតម្លៃដីមានការកើនឡើងនៅក្នុងតំបន់បឹងកេងកងនៃទីក្រុងភ្នំពេញនេះជាជម្រើសដំបូងសម្រាប់អ្នករស់នៅក្នុងស្រុក។ ប៉ុន្តែអ្នកអភិវឌ្ឍន៍ខុនដូ និងសណ្ឋាគារ បានគ្រប់គ្រងការទិញដីក្នុងតំបន់បឹងកេងកង ដែលតម្លៃដីបានកើនឡើងយ៉ាងខ្ពស់៧,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងរួមជាមួយអត្រានៃការកាន់កាប់អគារខ្ពស់បំផុតនៅក្នុងទីក្រុង អត្រានៃការជួលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។

lot-369-samjamphoto-copyCelia Boyd និងដៃគូដែលជាម្ចាស់ហាងកាហ្វេ និងបារ LOT 369 នៅទូលទំពូងបានលើកឡើងថា “ជនបរទេសជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទៅទួលទំពូង ដោយសារតែតំបន់នេះនៅចំកណ្តាលទីប្រជុំជន ប៉ុន្តែមិនមានតម្លៃថ្លៃដូចនៅក្នុងសង្កាត់បឹងកេងកង១ឡើយ។ នៅតែមានទីផ្សារល្អ និងភោជនីយដ្ឋាននៅជុំវិញ ហើយតំបន់នេះនៅតែមានការចាប់អារម្មណ៍ពីអ្នករស់នៅក្នុងស្រុកយ៉ាងច្រើន។”

ហើយមិនដូចតំបន់ផ្សេងទៀតនៅកណ្តាលរាជធានីភ្នំពេញទេ ទួលទំពូង គឺមិនសំបូរដោយភ្ញៀវទេសចរដែលយើងហៅថា(backpackers)ច្រើននោះទេ  លោក Boyd និយាយថា “ភ្ញៀវទេសចរចូលមកផ្សារនេះ ប៉ុន្តែមិនមែនជាតំបន់សម្រាប់ភ្ញៀវទេសចរ(backpackers)ដូចនៅផ្លូវលេខ២៧១ ឬតាមផ្លូវនៅក្រុងសៀមរាបជាឪទាហរណ៍។”

លោក Boyd បានបន្តថា “វាក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរជុំវិញក្រុង” “កន្លែងភាគច្រើនជាទីប្រជុំជននៅជិតៗគ្នា និងជាសហគមន៍ដ៏មានភាពស្រស់ស្អាត និងប្រជាប្រិយភាពផងដែរនៅក្នុងតំបន់នេះ។”dsc_4682

លោក Brendan McCarthy ជាម្ចាស់បារ និងភោជនីយដ្ឋាន Long After Dark  បានកត់សម្គាល់ថា “ជីវិតនៅផ្សារទួលទំពូង មាននិន្នាការធ្វើប្រតិបត្តិការក្នុងល្បឿនសន្សឹមៗមួយ តំបន់នេះគឺមានភាពទាក់ទាញបំផុត ហើយលក្ខណៈធម្មជាតិតែមួយគត់របស់តំបន់នេះគឺផ្តល់ភាពស្និតស្នាលបំផុតជាមួយយើង។”

“គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតជម្រើសនៃការញ៉ាំអាហារ ភេសជ្ជៈ និងការទិញទំនិញមានបម្រើជូនគ្រប់ពេលទាំងអស់ ដែលបង្កើនឱ្យមានភាពរស់រវើកនៅក្នុងតំបន់ លោក McCarthy បានបន្ថែមទៀតថា “ខ្ញុំគិតថាតំបន់ជិតខាងដ៏មានភាពទាក់ទាញបែបនេះដែលអាចធ្វើឲ្យយើងធ្វើការផ្លាស់ទីមកកាន់ទីនេះចំបងនោះគឺដោយសារតែកំណើននៃការអភិវឌ្ឍន៍មានការលូតលាស់លឿនបែបនេះ។”

esqហាងលក់សម្លៀកបំពាក់ កំពុងកើនឡើងយ៉ាងច្រើននៅទូទាំងរាជធានី និងនៅទួលទំពូង។ មានអ្នកលក់កាន់តែច្រើន ដូចជាហាង ESQ  ដែលជាហាងលក់សំលៀកបំពាក់ទាន់សម័យនៅទល់មុខផ្សារ គឺមាននំាចូលម៉ូតសំលៀកបំពាក់ថ្មីជារៀងរាល់ខែ ដែលល្អបំផុតសម្រាប់អ្នកដែលចង់ដើរទិញទំនិញ ម៉ូតបែបលោកខាងលិចជាមួយនឹងម៉ាស៊ីនត្រជាក់និងបន្ទប់ប្តូរសំលៀកបំពាក់។ ចំពោះការចរចាតម្លៃនៅជុំវិញទីផ្សារទួលទំពូងមិនថាស្បែកជើង និងសំលៀបំពាក់  ត្រូវត្រៀមខ្លួនជាស្រេចដើម្បីតថ្លៃ!

លោក សេង ហួរ ជាសហកម្មសិទ្ធិ និងមេចុងភៅនៅភោជនីយដ្ឋានសាច់អាំងអាហារសមុទ្រទួលទំពូង បានបើកហាងរបស់គាត់ក្នុងឆ្នាំ២០១២នៅលើផ្នែកម្ខាងនៃផ្សារ។  សព្វថ្ងៃនេះភោជនីយដ្ឋានរបស់លោក ហួរ បានលក់ជាង៨០គីឡូក្រាមនៃអាហារសមុទ្រស្រស់មាន ក្តាម ត្រី បង្កង ខ្យង និងមឹក និយាយរួមគ្រប់ប្រភេទនៃហាអាហារសមុទ្រទាំងអស់ជារៀងរាល់យប់រាល់សប្តាហ៍។

img_0398លោក ហួរ បានប្រាប់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់គឺ  គុណភាពនៃម្ហូបអាហារ សេវាកម្មរហ័ស និងស្តង់ដាអនាម័យខ្ពស់ ដែលអនុញ្ញាតឱ្យភោជនីយដ្ឋានរបស់គាត់មានភាពពេញនិយមជាងកន្លែងដូចគ្នាដែលនៅជុំវិញគាត់។

ប៉ុន្តែលោក ហួរ បាននិយាយថាពីមុនទីនេះមិនមានភាពមមាញឹកនោះទេ “តំបន់ទួលទំពូងគឺខុសគ្នាទាំងស្រុងធៀបទៅនឹងកាលពីរឆ្នាំមុន។ ពីមុនមានតែអ្នកនៅក្នុងទួលទំពូងប៉ុណ្ណោះមកញុំាអាហារពេលល្ងាច  ឥឡូវនេះមានមនុស្សជាច្រើនមកពីឆ្ងាយៗដូចជា៖ ទួលគោក និងខណ្ឌសែនសុខ ជាដើម ញុំាអាហាររួមគ្នាជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅក្នុងភោជនីយដ្ឋានរបស់យើង។”

លោក ហួរ បានកត់សម្គាល់ថា សម្រាប់ជនបរទេសពិតជាមិនបានដឹងអំពីភោជនីយដ្ឋានរបស់គាត់នោះទេពីមុន ប៉ុន្តែឥឡូវនេះយើងក៏មានជនបរទេសច្រើនដែរដែលចូលមកកន្លែងនេះ ពីព្រោះពួកគេកំពុងរស់នៅក្នុង អាផាតមេននៅតំបន់នេះ។ ហើយបច្ចុប្បន្នសេវាកម្មអាផាតមេនជួលមានកាន់តែច្រើន នៅក្នុងតំបន់ទួលទំពូង។”

ប៉ុន្ដែដូចដែលធ្លាប់មានកន្លងមកទាក់ទងនឹកការអភិវឌ្ឍន៍តំបន់មួយចំនួន អ្នករស់នៅទួលទំពូងអាចនឹងចាប់ផ្តើមមានអារម្មណ៍ថាតំបន់នេះមានការផ្លាស់ប្តូរនៅពេលដែលអត្រាជួល និងតម្លៃលក់មានការកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដូចគ្នាទៅនឹងអ្វីដែលកើតឡើងនៅបឹងកេងកងពីមុនមក។

sesamehousenoodleអ្នកស្រី Keiko Fujita-Hix សហស្ថាបនិក និងជាម្ចាស់ភោជនីយដ្ឋាន Sesame Noodle Bar នៅទួលទំពូងបានលើកឡើងថា ចាប់តាំងពីអ្នកស្រីបានបើកភោជនីយដ្ឋានក្នុងឆ្នាំ ២០១២ មកការជួលបានកើនឡើងជាង៥០%។ ទន្ទឹមនឹងនេះដែរ សម្រាប់ទីតាំងភោជនីយដ្ឋានរបស់អ្នកស្រីនឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗ ដោយសារម្ចាស់ផ្ទះចង់បំលែងកន្លែងនេះទៅជាអាគារអាផាតមេនថ្មីមួយវិញ។

ប៉ុន្តែ Keiko បានកត់សម្គាល់ថា ភោជនីដ្ឋានSesameនឹងនៅតែស្ថិតនៅក្នុងតំបន់ទួលទំពូងដដែល បើទោះបីជាត្រូវការផ្លាស់ទីតាំងរបស់ខ្លួនក៏ដោយ។

អ្នកស្រី Keiko និយាយថា “មានឥទ្ធិពលតែមួយគត់នៅទីនេះគឺជាសហគមន៍ដែលអាជីវកម្មរបស់យើងបានវិនិយោគឡើង អាជីវកម្មរបស់យើងស្ថិតនៅជិតផ្ទះរបស់ក្រុមគ្រួសារដែលជាអ្នកធ្វើការ  អតិថិជនស្មោះស្ម័គ្ររបស់យើង និងអាជីវកម្មក្នុងស្រុកដទៃទៀតដែលគាំទ្រយើងទៅវិញទៅមកហើយយើងមិនចង់ផ្លាស់ទីកន្លែងណាផ្សេងទៀតនោះទេ។”

សូមស្វែងរកអចលនទ្រព្យល្អបំផុតសម្រាប់ជួលនៅទួលទំពូង ជាមួយ Realestate.com.kh ឥឡូវនេះ!  

Comments