+855 92 92 1000
Logo
1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត
Updated on: October 26, 2022, 8:00 a.m.
Published on: October 26, 2022, 7:59 a.m.

1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត


ខេត្តកំពត ៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ដែលមានទីតាំងស្ថិត​នៅភូមិ​កណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ការអញ្ជើញចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជា​ផ្លូវការនា​ពេលឆាប់ៗ​ខាងមុខ ។

សូមជម្រាបជូនថា រោងចក្រនេះអាចផលិតបេតុងកៅស៊ូបានប្រមាណ១២០តោនក្នុងមួយម៉ោង​ដែលអាច​ជួយ​ផ្គត់ផ្គង់​ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុ​ង​កៅស៊ូកាន់​តែមាន​តម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញ​ថវិកាជាតិផងដែរ ៕

Comments